សុខៗមានមនុស្សសួរសំណួរចាក់ដោត «ឥឡូវធាត់ម្ល៉េះ» គួរធ្វើបែបណា?

ជាការពិតទៅមិនមែនមនុស្សគ្រប់គ្នាដែលលើកយកសំណួរថា «ឥឡូវធាត់ម្ល៉េះ?» ទៅសួរអ្នកឯទៀតសុទ្ធសឹងតែឈ្លើយឬគ្មានសុជីវធម៌ឡើយ។ ពោលគឺអាចមានមូលហេតុច្រើនយ៉ាងដូច្នេះកុំទាន់ខឹងច្រឡោតភ្លាមៗមួយរំពេច ផ្ទុយទៅវិញត្រូវព្យាយាមសង្កេតមើលថាតើទឹកមុខកាយវិការនិងសម្លេងអ្នកដែលសួរមានលក្ខណៈបែបណា? មកក្នុងបំណងល្អឬអាក្រក់។ អ៊ីចឹងអ្នកអាចនឹងត្រៀមខ្លួនឆ្លើយតបទៅវិញដោយមានក្រមសីលធម៌បំផុត។

១. បារម្ភយកចិត្តទុកដាក់

ប្រសិនបើមនុស្សដែលមកសួរពិតជាបារម្ភនិងយកចិត្តទុកដាក់ចំពោះអ្នកមែនច្បាស់ណាស់គេនឹងព្យាយាមប្រើប្រាស់ពាក្យសមរម្យបំផុតធ្វើយ៉ាងណាមិនឲ្យប៉ះពាល់ដល់អារម្មណ៍ឡើយ។ ជាពិសេសគេនឹងរកកន្លែងណាស្ងាត់ៗនិយាយតែពីរនាក់ដើម្បីកុំឲ្យអ្នកមានអារម្មណ៍ខ្មាស់អៀនមនុស្សជុំវិញ។ មួយវិញទៀតគេមិនសួរនាំរបៀបអូសបន្លាយស៊ាំត្រប៉ែបែបឌឺដងឡើយគឺសួរម៉ាត់ៗតែមិនឈ្លើយនិងប្រាប់ពីហេតុផលមួយ ពីរ ដើម្បីឲ្យអ្នកយល់ពីបំណងរបស់គេ។ ដូចនេះ​ហើយកុំភ្លេចឆ្លើយតបថា៖ អរគុណខ្ញុំនឹងខិតខំប្រឹងប្រែងតាមដានគីឡូរបស់ខ្លួនដើម្បីសុខភាព។

២. ចង់វាយប្រហារផ្លូវអារម្មណ៍

មនុស្សជាច្រើនចាត់ទុករូបសម្រស់ជារឿងសំខាន់ខ្លាំងប្រសិនបើមាននរណាមកនិយាយមិនល្អនឹងធ្វើឲ្យអារម្មណ៍ល្អក់កករភ្លាមៗតែម្ដង។ អ៊ីចឹងហើយទើបជនឆ្លៀតឱកាសមួយចំនួនដែលមិនចូលចិត្តអ្នកប្រើវិធីស្មោគគ្រោកនេះមកវាយប្រហារទឹកចិត្តរបស់អ្នក ដោយព្យាយាមដេញតាមសួរនាំដើម្បីឲ្យអ្នកមានអារម្មណ៍ឥតបានការស្អប់ខ្លួនឯង ភ័យខ្លាចមិនហ៊ានប្រឈមមុខជាមួយមនុស្សជុំវិញ។ កុំចុះចាញ់នឹងពាក្យសម្ដីអត់ប្រយោជន៍របស់មនុស្សធន់ៗហ្នឹងមិនសមឲ្យអ្នកទៅចំណាយពេលឈឺចាប់ជាមួយឡើយ។​ អ្នកគ្រាន់តែញញឹមជាការឆ្លើយតបនិងបង្ហាញទឹកមុខអាណិតអាសូរពួកគេដែលទំនេរមិនចេះហត់តាមចាក់ តាមព្យាបាទអ្នកគ្រប់ពេលវេលាទៅជាការស្រេច។

៣. ចង់បង្ហាញថាខ្លួនស្អាតជាង

មនុស្សខ្លះកើតមកមានសំណាងបានរាងស្រឡូនស្អាតក៏ចេះតែមានកូនចិត្តមួយគិតថាខ្លួនពិសេសនិងស្អាតជាងគេ។ នៅពេលដែលឃើញអ្នកផ្សេងមានមាឌធាត់ទ្រាំមិនបានចេះតែសួរបញ្ឈឺជាន់អ្នកដទៃច្រំដែលៗដើម្បីចង់បង្អួតឬបង្ហាញថាខ្លួនអស្ចារ្យជាង។ គិតៗទៅគ្មាននរណាបង្កើតច្បាប់ថាទាល់តែស្គមទើបស្អាតផងអ៊ីចឹងហើយហេតុអ្វីអ្នកត្រូវឈឺចាប់នឹងពាក្យសម្ដីរបស់មនុស្សចង់ផ្ចាញ់ផ្ចាល់អ្នក?

អ្នកស្គមស្អាតបែបអ្នក ខ្ញុំធាត់ស្អាតបែបខ្ញុំ ហិហិតែប៉ុណ្ណឹងចប់។

៤. អត្ដចរិតពីកំណើត

អ្នកខ្លះមិនមែនមានបំណងអាក្រក់អ្វីឡើយប៉ុន្ដែអត្ដចរិតពីកំណើតជាមនុស្សមាត់រអិលនិយាយស្ដីមិនសូវគិតបានគ្រប់ជ្រុងជ្រោយមុននិយាយដូច្នេះពាក្យសម្ដីតែងតែប៉ះពាល់ដល់មនុស្សជុំវិញ។ អាចនិយាយបានថាជាមនុស្សឃើញអ្វីនិយាយហ្នឹងមិនសូវចេះបត់បែន។ អ៊ីចឹងហើយបើកចិត្តទូលាយកុំប្រកាន់ទោសចំពោះមនុស្សទាំងនោះអីព្រោះធម្មជាតិបង្កើតពួកគេមកបានតែប៉ុណ្ណឹង នៅពេលគេនិយាយចប់ដើរចេញទៅបានហើយ។

ចាំណា ប្រិយមិត្ត កុំឲ្យពាក្យសម្ដីមើលងាយរបស់អ្នកដទៃផ្ដួលអ្នកបានឲ្យសោះរឹងមាំឡើង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន