ឆ្លើយមិនលាក់លៀម វ៉ាន់ នីឡា ថា ឥឡូវនាងមានគូស្នេហ៍ហើយ!

ក្នុង​ថ្ងៃ​បើក​សម្ពោធ​ហាង​ភេសជ្ជៈ​ថ្មី​របស់​លោក សុខ ជំនោរ ដែល​គ្រប់គ្នា​ស្គាល់​ថា​បងប្រុស​បង្កើត​របស់​កញ្ញា សុខ ចិន្ដា ឬ​មហាជន​ស្គាល់​ថា វ៉ាន់ នីឡា ក៏​បាន​ឃើញ​វត្តមាន​នាង​ចូលរួម​ក្នុង​កម្មវិធី​នោះ​ផង​ដែរ ព្រម​ទាំង​បាន​ជូនពរ​អបអរសាទរ​ចំពោះ​ភាគ​ជោគជ័យ​របស់​បង​ប្រុស។

ក្នុង​ពេល​ផ្តល់​កិច្ច​សម្ភាស​ឱ្យ​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​​ពីដំណឹង​រឿងរ៉ាវ​ស្នេហា​ដោយ​មិន​លាក់លៀម តារា​ចម្រៀង​ស្រី​ទើប​ត្រឡប់​មក​កាន់​វិស័យ​សិល្បៈ​ថ្មីថ្មោង​ថា ពេល​នេះ​នាង​មាន​បុរស​តាម​ស្រឡាញ់​ហើយ និង​កំពុងតែ​ស្វែង​យល់​ចិត្ត​គ្នាឲ្យ​កាន់តែ​ច្បាស់។

ម្ចាស់​បទ “មនុស្ស​បង​ធុញ​វិល​វិញ​បាន​ទេ” ថា ពេលនេះ​កញ្ញា​មាន​បុរស​ក្នុង​ចិត្ត​ម្នាក់​រួច​មក​ហើយ ដែល​តាម​លួច​ស្រឡាញ់ ហើយ​បុរស​នោះ និង​កញ្ញា​ក៏​កំពុង​ស្វែង​យល់​ចិត្ត​គ្នា​បន្ថែម​ទៀត។ បង្ហើប​ឱ្យ​ដឹង​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន វ៉ាន់ នីឡា ក៏​បាន​ឱ្យ​ដឹង​ពី​ភិនភាគ​បុរស​ម្នាក់​នោះ​ផង​ដែរ ដោយ​បុរស​ជា​គូស្នេហ៍​មាន​​រូបរាង​ខ្ពស់​សង្ហា មាឌធំ ចរិត​ម៉ឺងម៉ាត់ មិន​សូវ​ចេះ​ញញឹម មិន​ចេះ​ផ្អែមល្ហែម​ដាក់​កញ្ញា​ទេ ប៉ុន្តែ​ជួយ​កិច្ចការ​ងារ​កញ្ញា​បាន​ជាច្រើន។

គូស្នេហ៍​ថ្មី​នេះ មិនមែន​ជា​អ្នក​សិល្បៈ ឬ​ជា​មនុស្ស​របស់​មហាជន​នោះ​ទេ គឺជា​ជន​សាមញ្ញ​ធម្មតា។ ក្នុង​កិច្ច​សម្ភាសន៍​នោះ​កញ្ញា​ថា កន្លង​មក​មិនមែន​កញ្ញា​មិន​ធ្លាប់​ទទួល​បាន​ការ​ស្រឡាញ់​ពី​អ្នក​សិល្បៈ​ដូចគ្នា​នោះ​ទេ តែ​មិន​មាន​អ្នក​សិល្បៈ​តាម​ស្រឡាញ់​ទាំង​ដែល​កញ្ញា​ធ្លាប់​បើក​ចិត្ត​ទទួល​ថែម​ទៀត។ នីឡា បន្ថែម​ថា បុរស​ជា​គូស្នេហ៍​ថ្មី​មិន​សូវ​បាន​បង្ហាញ​មុខ​ឱ្យ​ស្គាល់​នោះ​ទេ ព្រោះ​លោក​ជា​មនុស្ស​មិន​សូវ​ចូលចិត្ត​ចេញ​មុខ​ឡើយ។

ប្អូនស្រី​លោក សុខ ជំនោរ រូប​នេះ ចាប់ផ្តើម​ទទួល​ការងារ​សិល្បៈ​ឡើង​វិញ​ហើយ ដោយ​នាង​សង្ឃឹម​ថា ការ​បង្ហាញ​មុខ លើក​ដំបូង​នៅ​លើ​ឆាក​​តន្ត្រី និង​ការ​បញ្ចេញ​បទ​ចម្រៀង​ថ្មី​ៗ គឺ​ជា​ចំណុច​ចាប់ផ្តើម​ថ្ងៃ​ថ្មី​របស់​ខ្លួន។ វ៉ាន់ នីឡា ក៏​មាន​បទ​ចម្រៀង​ជាច្រើន​ត្រៀម​នឹង​ចេញ​ជា​បន្តបន្ទាប់ ដើម្បី​តម្រូវ​ចិត្ត​អ្នក​គាំទ្រ ជាក់ស្តែង​នាង​បាន​រៀបចំ​បទ​ចម្រៀង​ទុក​សម្រាប់​ពេញ​មួយ​ឆ្នាំ​មាន​ទាំង​បទ​ចម្រៀង​ញាក់​កន្ត្រាក់​អារម្មណ៍ និង​បទ​មនោសញ្ចេតនា សុទ្ធសឹងតែ​ថ្មី មិន​មាន​ការ​ចម្លង​ពី​បរទេស​ឡើយ ដោយ​ទទួល​បាន​ការ​ជ្រោមជ្រែង​ពី​បង​ប្រុស​ខ្លួន៕ 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន