មិនមែនមានតែក្នុងរឿង តារាសម្ដែងកំពុងល្បីប្រភេទBL វណ្ណថៃ ថា ជីវិតពិតក៏ជួបដែរ

តារាសម្តែងវ័យក្មេងពន្លកថ្មីកំពុងរះក្នុងចិត្តយុវវ័យ ពិសេសអ្នកនិយមតាមដានសាច់រឿងស្នេហាបែប BL គឺលោក វណ្ណថៃ បានកំពុងមានវត្តមានក្នុងភាពយន្តខ្នាតខ្លីមួយបរិយាយអំពីស្នេហាបុរសស្រលាញ់បុរសក្នុងទសវត្ស៩០ គឺរឿង «ព្រះចន្ទញញឹម» ដែលប្រិយមិត្តមហាជនកម្ពុជាជាច្រើនបានកមពុងទន្ទឹងរង់ចាំទស្សនាយ៉ាងអន្ទះសារ។

នៅក្នុងភាពយន្តខ្នាតខ្លីនេះ វណ្ណថៃ ត្រូវបានដើរតួជាក្មេងប្រុសម្នាក់ដែលជាអ្នកស្រលាញ់ភេទដូចគ្នា ពោលគឺគេមានចិត្តលើមិត្តភក្តិប្រុសក្នុងថ្នាក់រៀនរបស់ខ្លួន ទាំងដែលខ្លួនឯងរងការមាក់ងាយ ចម្អែចម្អន់ពីអ្នកដែលខ្លួនស្រលាញ់ ព្រមទាំងការរើសអើងពីមនុស្សជុំវិញខ្លួនទៀតផង។ កាយវិការ និងសម្តីបញ្ចើចបញ្ចើទាំងអស់នោះ មិនត្រឹមតែកើតមានលើ វណ្ណថៃ នៅក្នុងសាច់រឿងប៉ុណ្ណោះទេ ប៉ុន្តែរូបលោកក៏បានជួបប្រទះវានៅក្នុងជីវិតពិតដូចគ្នា។

រៀបរាប់ឱ្យដឹងកាលពីពេលថ្មីៗនេះ វណ្ណថៃ ថា៖ «សម្រាប់ខ្ញុំធ្លាប់! តែនៅពេលយើងអត់ខ្វល់ យើងអត់យកភាពអវិជ្ជមានមកដាក់ក្នុងខ្លួន គឺមានអារម្មណ៍ថា ធម្មតា។ ហើយប្រសិនបើអ្នកផ្សេងគេមើលមកយើង ក៏គេលែងមានអារម្មណ៍ថាប្លែក ឬក៏កំប្លែងអីដែរ ព្រោះយើងអត់បានទៅឈឺចាប់ជាមួយអារម្មណ៍ ឬពាក្យសម្តីដែលគេថាឱ្យយើងទេ។ គេថាយើងចរិកស្រី យើងញិកញ៉ក់ អត់ម៉ឺងម៉ាត់ មើលទៅអត់មានកម្លាំង។ ជួនកាលក៏មានពាក្យសម្តីគេនិយាយឡក់ឡឺយព្រោះគេដឹងយើងចរិកអីចឹង គេក៏យាយ ហើយយើងក៏អត់បានទៅខ្វល់អត់បានទៅឈឺចាប់អី!»។

លោក​ក៏​ចង់​ឱ្យ​គ្រប់គ្នា​រៀន​រស់​ដោយ​បើក​ចំហ​ជា​ខ្លួនឯង និង​ស្រលាញ់​ខ្លួនឯង​ឱ្យ​បាន​ច្រើន ជា​ជាង​ការ​បៀមទុក្ខ​ដោយ​ឈឺចាប់​ព្រោះ​សម្ភី​របស់​អ្នក​ដទៃ​ទៅវិញ។ លោក​ធ្លាប់​ជា​ក្មេង​ដែល​រង​ការ​មាក់ងាយ តែ​បែរជា​ទទួល​យក​ដោយ​ស្នាម​ញញឹម រៀន​ស្រលាញ់​អ្វី​ដែល​ខ្លួន​មាន និង​រស់នៅ​ក្នុង​ពិភពលោក​មួយ​ដ៏​វិជ្ជមាន។ កំលោះ​មុខ​ស្រស់​រូប​នេះ សង្ឃឹម​ថា​ប្រទេស​កម្ពុជា​នឹង​លែង​មាន​ការ​រើសអើង​លើ​ក្រុម​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​ដោយ​ត្រូវ​ចាប់ផ្តើម​ពី​ខ្លួន​យើង និង​អ្នក​ទាំង​អស់គ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន