សិល្បករម្នាក់ៗយួរពានទៅផ្ទះសឹងមិនរួច ពីកម្មវិធី MTV VMAs 2024

កម្មវិធីពានរង្វាន់វីដេអូចម្រៀងអាមេរិក MTV Video Music Awards 2024 បានប្រារព្ធធ្វើឡើងកាលល្ងាចថ្ងៃទី១១ ខែកញ្ញា នា UBS Areana ទីក្រុង New York ដោយមានការចូលរួមពីសិល្បករល្បីៗជាច្រើនរូប។ 

Taylor Swift ជាតារាចម្រៀងស្រីដែលលេចធ្លោជាងគេ នៅក្នុងកម្មវិធីនេះជាមួយនឹងការឈ្នះពានរង្វាន់រហូតដល់ទៅ ៧ពាន រួមមាន Best Collaboration, Best Pop, Best Direction, Best Editing, Song of Summer, Artist of the Year និង Video of the Year។ ជាមួយនឹងពានរង្វាន់ដែលមានរូបជាមនុស្សអាវកាសដែលនាងឈ្នះនៅឆ្នាំនេះ តារាស្រីវ័យ ៣៤ឆ្នាំរូបនេះបានទទួលពានសរុប ៣០ទៅហើយពីកម្មវិធី MTV VMAs។ 

នេះជាការបំបែកកំណត់ត្រាថ្មី ដោយ Taylor Swift អាចយកឈ្នះ Beyoncé ជាសិល្បករទោលដែលមានពានរង្វាន់នេះចំនួន ២៥ពាន។ បន្ថែមពីនេះទៀត ម្ចាស់បទ Cruel Summer រូបនេះ បានបង្កើតប្រវត្តិសាស្រ្តថ្មីឱ្យកម្មវិធី MTV VMAs ក្នុងនាមជាតារាចម្រៀងដែលបានឈ្នះពានរង្វាន់ វីដេអូប្រចាំឆ្នាំ (Video of the Year) រហូតដល់ទៅ ៥ដង។ 

ក្រៅពីពានរង្វាន់ខាងលើ នៅមានពានរង្វាន់ជាច្រើនទៀត ដូចជា Sabrina Carpenter ដែលបានឈ្នះពានរង្វាន់ “បទចម្រៀងប្រចាំឆ្នាំ” សម្រាប់បទ “Espresso”, Katy Perry ទទួលបានពាន “VMAs Most Iconic Performance” សម្រាប់បទ “Roar” និង Chappell Roan ជាម្ចាស់ពានរង្វាន់ “សិល្បករថ្មីប្រចាំឆ្នាំ” ជាដើម។ 

ក្រឡែកមកកាន់តារា K-pop វិញ ក្រុម Seventeen បានឈ្នះពានរង្វាន់ ក្រុមល្អបំផុត ឬ Best Group Awards ក្នុងចំណោមក្រុមចម្រៀងថ្មីៗជាច្រើនទៀត។ តែគួរឱ្យសោកស្ដាយដែល ក្រុម Seventeen មិនបានចូលរួមក្នុងកម្មវិធី និងទទួលពានរង្វាន់នេះដោយផ្ទាល់។ 

សម្រាប់សមាជិកក្រុម BLACKPINK កញ្ញា Lisa វិញ តារាចម្រៀងជនជាតិថៃម្នាក់នេះ បានឈ្នះពានរង្វាន់ K-pop ល្អបំផុត ឬ​ Best K-pop សម្រាប់បទចម្រៀងទោល “Rockstar”។ នេះជាការឈ្នះពានរង្វាន់តែមួយជាលើកទី ២របស់នាង បន្ទាប់ពីបទ “Lalisa” កាលពីឆ្នាំ ២០២២។ 

ភាពជោគជ័យមួយទៀតសម្រាប់វិស័យ K-pop ក្រុមចម្រៀងស្រី Le Sserafim បានឈ្នះពានរង្វាន់ Push Performance of the Year សម្រាប់បទចម្រៀង “Easy” របស់ខ្លួន។ Push Performance of the Year ជាពានរង្វាន់ដែលផ្ដល់ឱ្យសិល្បករដែលបានចូលរួមក្នុងយុទ្ធនាការណ៍ MTV Push ជាមួយនឹងការធ្វើបទសម្ភាសន៍ និងមាតិកាផ្សេងៗ ដែលមានសិល្បករថ្មីៗចូលរួមជារៀងរាល់ខែ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *