ឈិន មុន្នីនាថ ត្រៀមអង្រួនចិត្តអ្នកគាំទ្រក្នុងរឿង «ជួបស៊យ» វគ្គ៣ ជាស្នាដៃដឹកនាំរបស់តារាកំប្លែង នាយ គ្រឿន

បន្ទាប់ពីជោគជ័យលើការផលិតវគ្គ១ និងវគ្គ២ រឿង «ជួបស៊យ» វគ្គ៣ បានកំពុងវិលមកអង្រួនចិត្តអ្នកគាំទ្រម្តងទៀតហើយ ជាមួយឈុតឆាកកំប្លែងជាច្រើនដែលនឹងធ្វើឱ្យអ្នកទស្សនាផ្ទុះសំណើចក្អាកក្អាយជាក់ជាមិនខាន។

គួរឱ្យចាប់អារម្មណ៍ជាងនេះទៀតនោះ តារាសម្តែងរូបស្រស់ ឈិន មុន្នីនាថ ជាតួអង្គសំខាន់នៅក្នុងរឿងនេះ ដែលនាងត្រៀមអង្រួនចិត្តអ្នកគាំទ្រឱ្យកាន់តែជក់ចិត្តដិតអារម្មណ៍ជាមួយស្នាដៃសម្តែងក្នុងរឿនេះ។ ស្រីស្រស់សោភានេះថា តាមរយៈរឿងនេះ នាងទទួលបានបទពិសោធន៍សម្តែងរៀងប្លែកៗច្រើនខុសពីរឿងមុនៗដែលធ្លាប់សម្តែង ព្រោះកន្លងមកនាងភាគច្រើនសម្តែងតែតួអង្គកម្សត់ តែរឿងនេះមានលាយឡំដោយភាពកំប្លុកកំប្លែងច្រើន ហាក់ប្លែកពីអ្វីដែលនាងធ្លាប់សម្តែងកន្លងមក។ នាងហ៊ានអះអាងថា ស្នាដៃថ្មីនេះពិតមិនធ្វើឱ្យពុកម៉ែបងប្អូនខកបំណងឡើយ ពីព្រោះវគ្គនេះមានបង្កប់ដោយរឿងរ៉ាវជាច្រើនដែលនឹកស្មានមិនដល់ សូម្បីតែរូបនាងផ្ទាល់ក៏រំពឹងថារឿងនេះនឹងផ្ទុះការគាំទ្រខ្លាំងដែរ។

ចំណែក តួអង្គសំខាន់ម្នាក់ទៀតដែលមិនអាចខ្វះបានក្នុងរឿង ជួបស៊យ គឺ នាយ គ្រឿន ដែលលោកក៏ជាផលិតកររឿងនេះផងដែរ នៅតែរំពឹងថា «ជួបស៊យ» វគ្គ ៣ នឹងនៅតែទទួលបានការគាំទ្រខ្លាំងពីទស្សនិកជនមិនចាញ់វគ្គមុនៗ។ តួយ៉ាង វគ្គនេះ នឹងធ្វើឱ្យទស្សនិកជនសើចសប្បាយក្អាកក្អាយ រំសាយអស់ទុក្ខកង្វល់ ព្រោះមានទាំងកំប្លែង និងបង្កប់ដោយការអប់រំដល់អ្នកទស្សនាផង។ វត្តមានតារាសម្តែងល្បីៗជាច្រើនរូបទៀត រួមទាំងតារាសម្តែងជើងចាស់ ទេព រិន្ទដារ៉ូ និងញ៉ាំងឱ្យសាច់រឿងនេះកាន់តែល្អមើលខ្លាំងឡើងមួយកម្រិតទៀត។

ក្រឡេកមក លោក  លៀក លីណា អ្នកចាត់ការទូទៅនៅផលិតកម្ម LD បានឱ្យដឹងថា មានហេតុផលច្រើនណាស់ដែលផលិតកម្មនៅតែបន្តផលិតរឿង ជួបស៊យ នេះឡើងមក ព្រោះតាំងពីដើមមករឿងនេះមានឆ្អឹងរឿងល្អ និងធ្លាប់ទទួលការគាំទ្រច្រើនមកហើយកាលពីវគ្គ១ និងវគ្គ២ ដូច្នេះប្រសិនបើ វគ្គ៣ នេះទទួលបានការគាំទ្រខ្លាំង ខាងផលិតកម្មនឹងសម្រិតសម្រាំងផលិត វគ្គ៤ ជាបន្តទៀតដើម្បីបំពេញតម្រូវការអ្នកគាំទ្រ។ រឿង «ជួបស៊យ» វគ្គ៣ ចាប់ចាក់បញ្ចាំងជាផ្លូវការនៅគ្រប់រោងភាពយន្តពីថ្ងៃនេះតទៅ ដើម្បីអបអរក្នុងថ្ងៃបុណ្យអុំទូក ដែលនឹងឈានមុនដល់នៅចុងសប្តាហ៍នេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ