៤ ចំណុចថែសម្រស់មុនចូលរួមកម្មវិធីពីអ្នកម្ដាយសាច់ចាំ Chompoo Ariya 

បើនិយាយដល់អ្នកម្ដាយសាច់ចាំសម្រស់ក្មេងមិនដូរ យើងមិនអាចភ្លេចអ្នកនាង Chompoo Ariya បានឡើយ។ អ្នកនាងគឺជាតារាស្រីម្នាក់ដែលពោរពេញទៅទេពកោសល្យសិល្បៈមិនថាតែការសម្ដែង ការដើរបង្ហាញម៉ូដ ឬជាពិធីការិនីនោះទេ។ មិនតែប៉ុណ្ណោះ អ្វីដែលកាន់តែធ្វើឱ្យមហាជនជាច្រើនកាន់តែចាប់អារម្មណ៍ទៀតគឺភាពស្រស់ស្អាតរបស់នាងតែម្ដង ជាពិសេសក្នុងពេលចូលរួមកម្មវិធីណាមួយទាំងក្នុងវ័យ ៤១ ឆ្នាំព្រមទាំងមានកូនៗគួរស្រឡាញ់ដល់ទៅ ៣ ហើយក៏ដោយ។ តើមានចំណុចអ្វីខ្លះដែលជាកត្តាជំរុញឱ្យនាងមានសម្រស់កាន់តែផូរផង់បែបនេះ? 

១. សម្រាកឱ្យបានគ្រប់គ្រាន់


យោងតាមគេហទំព័រ Thairath Women អ្នកនាង Chompoo Ariya បានប្រាប់ថាការសម្រាកឱ្យបានគ្រប់គ្រាន់គឺជាចំណុចសំខាន់បំផុតសម្រាប់ការថែរក្សាសម្ផស្ស។ ការសម្រាកឱ្យបានគ្រប់គ្រាន់គឺអាចជួយកាត់បន្ថយភាពតានតឹង និងសម្ពាធបានយ៉ាងមានប្រសិទ្ធភាព។ ប្រសិនបើយើងមានភាពតានតឹងពេក ស្បែកមុខនឹងប្រែជាស្រអាប់ យារធ្លាក់មិនខាន ជាពិសេសក៏អាចធ្វើម្សៅកកនៅលើផ្ទៃមុខថែមទៀតផង។ ដូច្នេះហើយអ្នកនាងក៏បានផ្ដល់យោបល់ឱ្យមិត្តនារីៗឱ្យបន្ធូរភាពតានតឹង និងគិតតែរឿងវិជ្ជមានមុនពេលសម្រាកផងដែរ។ 

២. ធ្វើលំហាត់ប្រាណ

ប្រសិនបើយើងតាមដានគណនី Instagram របស់ Chompoo Ariya ផ្ទាល់យើងនឹងឃើញថានាងជាមនុស្សម្នាក់ដែលស្រឡាញ់ការស្លៀកពាក់បែបហ្វេសហ្សិនខ្លាំងមែនទែន។ ដូច្នេះការរក្សារាងដោយធ្វើលំហាត់ប្រាណឱ្យបានទៀតទាត់គឺជារឿងដែលមិនអាចបំភ្លេចបានសម្រាប់អ្នកនាងដែរ។ ផ្អែកតាមគេហទំព័រដដែល Chompoo Ariya ក៏បានបង្ហាញដែរថាការហាត់ប្រាណនឹងធ្វើរាងកាយកាន់តែរឹងមាំ ពន្យឺតភាពចាស់ និងកាន់តែមានទំនុកចិត្តថែមទៀតផង។

៣. ការញុំាអាហារ

បើយើងមើលទៅតាមការបង្ហោះរូបផ្សងៗនៅលើបណ្ដាញសង្គមរបស់នាងផ្ទាល់ យើងសង្កេតថា Chompoo Ariya ក៏ជាមនុស្សម្នាក់ដែលមានការប្រុងប្រយ័ត្នទៅលើចំណីអាហារមែនទែន។ នាងក៏បានបញ្ជាក់ដែរនៅពេលដែលអាយុកាន់តែចាស់ នាងមិនអាចញុំាអាហារអ្វីតាមចិត្តចង់ដូចកាលពីក្មេងនោះទេ។ ដូច្នេះនាងបានប្រាប់ថាប្រសិនបើយើងព្យាយាមកាត់បន្ថយការញុំាបង្អែមអាហារមានជាតិស្ករ និងជាតិខ្លាញ់ខ្ពស់យូរទៅនឹងក្លាយជាទម្លាប់ល្អសម្រាប់ខ្លួនឯងផងដែរ។ 

៤. ការថែសម្រស់តាមផ្លូវ

យោងតាមគេហទំព័រ Thairath Women ដដែលប្រសិនបើ Chompoo Ariya ត្រូវទៅចូលរួមកម្មវិធីនៅក្រៅប្រទេស នាងនឹងថែសម្រស់ខ្លួនឯងលើយន្តហោះបន្ថែមដោយប្រើក្រែមផ្ដល់សំណើមជាចម្បង។ មូលហេតុដែលនាងធ្វើបែបនេះដោយសារនៅពេលយើងធ្វើដំណើរឡើងដល់លើអាកាស ស្បែកយើងប្រាកដជាបាត់បង់ជាតិទឹកជាមិនខាន។ លើសពីនេះទៀត នាងនឹងបិតម៉ាសដើម្បីចិញ្ចឹម និងផ្ដល់សំណើមដល់ស្បែកមុខប្រសិនបើនាងមានពេលច្រើន។ ប៉ុន្តែវិធីនេះយើងអាចប្រើបានគ្រប់ពេល មិនចាំបាច់តែពេលធ្វើដំណើរទៅក្រៅប្រទេសឡើយ។ 

ដូច្នេះហើយប្រិយមិត្តអាចសាកល្បងធ្វើតាម idol បានដើម្បីឱ្យកាន់តែស្រស់ស្អាត និងមានភាពជឿជាក់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ