ផ្ទុះ​ការ​គាំទ្រ​ខ្លាំង! រឿង «​ដូរ​ប្រពន្ធ​​​» មាន​ចំនួន​អ្នក​​ទស្សនា​រាប់​លាន​នាក់ ​ក្នុង​១​ភាគ​ៗ

រឿង ​«ដូរ​ប្រពន្ធ​»​ កំពុង​ផ្ទុះ​ការ​គាំ​ទ្រ​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​បុក ​និង​ Tik Tok ដែល​រឿង​ភាគ​​ខ្លី​មួយ​នេះ​​​​បាន​ធ្វើ​ឱ្យ​មហាជន​ជក់​ចិត្ត​ និង​ចង់​តាម​ដាន​ជា​ខ្លាំង​រហូត​​ធ្វើ​ឱ្យ​​​ចំនួន​អ្នក​ទស្សនា​​បាន​កើន​ឡើង​ដល់​ទៅ​រាប់​លាន​នាក់​​ក្នុង​១​ភាគ​ៗ​។

នា​ពេល​ថ្មី​ៗ​នេះ​ ផេក​មួយ​ដែល​មាន​ឈ្មោះ​ថា ​”វីរបុរស​Team” បាន​បង្កើត​រឿង​ភាគ​មួយ​ក្រោម​ចំណងជើង​ថា ​«ដូរ​ប្រពន្ធ​»​ ជា​​សាច់​រឿង​និយាយពី​សង្គម​គ្រួសារ​មួយដែល​មាន​ភាព​ចម្រូង​ចម្រាស់​គ្នា​រហូត​បង្កើត​បាន​ជារឿង ​ដោះ​ស្រាយ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​។​ សាច់​រឿង​កម្សត់​​ ប៉ុន្តែ​បាន​បង្ហាញ​រូបភាព​គ្រប់​យ៉ាង​នៅ​ក្នុង​សង្គម​​​ខ្លះ ហើយ​​បាន​ចាក់​ទម្លុះ​បេះដូង​មហាជន​ជា​ច្រើន​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេស​បុក​ និង​ Tik Tok ជក់ចិត្ត​ដិត​អារម្មណ៍​រង់ចាំតាម​ដាន​ពីមួយ​ភាគ​១ ទៅមួយ​ភាគ​​មិន​ដាច់​​ធ្វើ​ឱ្យ​សន្ទុះ​នៃ​ការ​ទស្សនា​​ខ្សែ​រឿង​មួយ​នេះ​កើន​ឡើង​ដល់​រាប់​លាន​​នាក់​។ ​ក្រឡេក​ទៅ​មើល​តួ​លេខ​នៃ​អ្នក​តាម​ដាន​តាំង​ពី​ភាគ​ទី១​ ដល់​ភាគ​ទី​១៣​ គឺ​សុទ្ធ​តែ​ស្ថិត​ក្នុង​ខ្ទង់​លាន​ទាំង​អស់​ យ៉ាង​តិច​ក៏​ជាង​ ១​ លាន​ និង​ច្រើនរហូតក៏​ជិត ​៥ ​លាននាក់​ក៏មាន​ដែរ​។​

​មក​ដល់​ពេល​នេះ​ រឿង ​«ដូរ​ប្រពន្ធ​»​ បាន​ចេញ​ដល់​ភាគ​ទី​១៣ ហើយ​នៅ​សល់​តែ​១​ភាគ​ទៀត​ប៉ុណ្ណោះ​​​ដែល​ជា​ភាគ​បញ្ចប់។ គួរ​បញ្ជាក់​ដែរ​ថា ​រឿង​«ដូរ​ប្រពន្ធ​»​ មិន​មែន​ជា​រឿង​ដំបូង​​ដែល​បង្កើត​ឡើង​នៅ​ក្នុង​ផេក ​”វីរបុរស​ Team” នោះ​ទេ​។​ ផេក​មួយ​នេះ​ធ្លាប់​បាន​បង្កើត​រឿង​មួយ​ចំនួន​ដូច​ជា​ រឿង “​ប្រុស​ចិញ្ចឹម​” រឿង ​”លះ​បង់” រឿង ​”មិត្ត​ផ្លែ​ល្វា” រឿង​ អត់​ចិត្ត​ជា​ដើម​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត