Hyeri ចុច unfollow អតីតមិត្ដប្រុស Ryu JunYeol គ្មានស្ដាយស្រណោះ ក្រោយធ្លាយព័ត៌មានជាមួយ Han SoHee

អ្នកគាំទ្រជាច្រើនហាក់មានការភ្ញាក់ផ្អើល ក្រោយសមាជិកក្រុមចម្រៀង Girls Day គឺ Hyeri បានចុច unfollow គណនីរបស់អតីតមិត្ដប្រុស Ryu JunYeol ក្នុងបណ្ដាញសង្គម IG។

នៅថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០២៤ បន្ទាប់ពីបង្ហោះ Story ក្នុងបណ្ដាញសង្គម IG និងសរសេរភ្ជាប់ជាមួយពាក្យពេចន៍ថា៖ “វាពិតជាសប្បាយ” Hyeri ក៏បានចុច unfollow គណនីរបស់អតីតមិត្ដប្រុស Ryu JoonYeol ក្នុងបណ្ដាញសង្គម IG ភ្លាមៗ ដោយគ្មានស្ដាយស្រណោះ។

ការចុច unfollow របស់តារាស្រី Hyeri គឺនៅក្រោយពេលអតីតមិត្ដប្រុសរបស់ខ្លួនលេចពាក្យចចាមអារ៉ាមកំពុងបង្កាត់ភ្លើងស្នេហាជាមួយតារាស្រីកំពុងមានឈ្មោះល្បី Han SoHee។ តារាប្រុស Ryu JoonYeol និង Han SoHee ត្រូវបានគេលើកឡើងថា កំពុងមានទំនាក់ទំនងស្នេហា និងទៅដើរកម្សាន្ដជាមួយគ្នានៅឯកោះ ហាវ៉ៃ។ ភ្ញៀវទេសចរមួយរូប បានបង្ហោះសំណេរថា៖ Ryu JunYeol និង Han SoHee បានទៅដើរកម្សាន្ដនៅកោះ Hawaii ជាមួយគ្នា ថែមទាំងចុះលេងក្នុងអាងទឹកសាងសងគ្នា ដោយមិនខ្វល់ពីអ្នកជុំវិញ។ បើទោះជាមានការបដិសេធថា តារាប្រុសស្រីមួយគូនេះមិនបានទាក់ទងគ្នា ប៉ុន្ដែមតិមួយចំនួននៅតែមិនជឿ និងលើកឡើងថា អ្នកទាំងពីរព្យាយាមគេច និងមិនព្រមបញ្ជាក់ពីទំនាក់ទំនងស្នេហារបស់ខ្លួន។

គួរបញ្ជាក់ថា Hyeri និងអតីតមិត្ដប្រុស Ryu JoonYeol បានប្រកាសពីទំនាក់ទំនងស្នេហាក្រោយសម្ដែងរឿង   Reply 1988 រួមគ្នា។ ក្រោយសេពគប់គ្នាអស់រយៈពេល ៧ ឆ្នាំ អ្នកទាំងពីរក៏ប្រកាសចែកផ្លូវគ្នានៅខែ វិច្ឆិកា ឆ្នាំ ២០២៣។ ការចុច unfollow គណនីរបស់អតីតមិត្ដប្រុស Ryu JoonYeol ធ្វើឲ្យអ្នកគាំទ្រជាច្រើន មានជំនឿថា អ្នកទាំងពីរអាចមានបញ្ហាទាស់ទែងគ្នាណាមួយទើបឈានដល់ការចុច unfollow បែបនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ

សភាតំណាងរាស្ត្ររដ្ឋញូវយ៉ក ទទួលស្គាល់ ALmée Couture ថាជា “ម៉ាកយីហោម៉ូដដ៏លេចធ្លោ និងមានគុណភាពខ្ពស់”

ក្រោយ​ម៉ាក​យីហោ​សម្លៀកបំពាក់​ខ្មែរ ALmée Couture បញ្ចប់​ការ​បង្ហាញ​ម៉ូដ​នៅ​​ព្រឹត្តិការណ៍ New York Fashion Week 2026 ចប់​សព្វគ្រប់ និង​ទទួល​បាន​លិខិត​សរសើរ (Cit

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ

សិល្បករជើងចាស់ ធេន ណាន់ឌឿន ចង់រៀនជំនាញ ល្ខោននិយាយ ត្រូវខ្លាំង ទស្សនវិទ្យា សង្គមវិទ្យា ចិត្តវិទ្យា

លោក ធេន ណាន់ឌឿន គឺ​ជា​សិល្បករ​ខ្មែរ​មួយ​រូប ដែល​ជានិច្ចកាល​តែងតែ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់ និង​ចូលរួម​ចំណែក​ក្នុង​កិច្ច​ការងារ​សង្គម​សិល្បៈ ។ ដោយ​ឡែក លោក​ក៏​ជា​គណៈកម្មការ​មួយ​រូប​ក្នុង​ព្រឹត្តិការណ៍​មហោស្រព ល្ខោន​និយាយ នា​ពេល​ដ៏​ខ្លី​ខាង​មុខ​ផង​ដែរ។ សិល្បករ​ជំនាញ​សិល្បៈ​បុរាណ​រូប​នេះ បាន​លើកឡើងថា៖ «ការ​សិក្សា​ជំនាញ ល្ខោន​និយាយ មិន​មែន​ចេះ​តែ​រៀន​ឱ្យ​តែ​បានៗ​នោះ​ទេ ព្រោះ​ជំនាញ​នេះគេ​រៀន​មាន​ក្បួន​ខ្នាត​ត្រឹម​ត្រូវ ហើយ​សិស្ស​ទៀត​សោត​ត្រូវ​មាន​ចំណេះ​ដឹង​ទូទៅ​ជ្រៅជ្រះ​លើ​មុខ​វិជ្ជា ៣ រួម​មាន

ALmée Couture បន្តនាំយកម៉ូដែលខ្មែរទៅក្នុងព្រឹត្តិការណ៍ New York Fashion Week 2026 ហើយ មាលា ជាអ្នកបើកឆាក

ម៉ាក​យីហោ​កូន​ខ្មែរ ALmée Couture ឆ្នាំ ២០២៦ នេះ​បាន​នាំ​យក​ឈុត​សម្លៀកបំពាក់​ដ៏​ប្រណីត​ទៅ​ចូលរួម​ព្រឹត្តិការណ៍ New York Fashion Week ម្ដង​ទៀត​ហើយ ដោយ​យក​ម៉ូដែល​

២៥ ឆ្នាំក្រោយហេតុការណ៍ភេរវកម្ម ៩/១១ តើមានអ្វីកើតឡើងខ្លះចំពោះពិភពលោក?

ថ្ងៃនេះកាលពី ២៥ ឆ្នាំមុន តើអ្នកកំពុងធ្វើអ្វី? រយៈពេលជាង ២ ទសវត្សរ៍ស្ដាប់ទៅហាក់ដូចជាយូរ ប៉ុន្តែជឿថាមនុស្សជាច្រើនមិនអាចបំភ្លេចព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងទំព័រប្រវត្តិសាស្ត្រ ដូចជា «ព្រឹត្តិការណ៍ភេរវកម្ម 9/11» បានឡើយ។