ទោះមិនមានខ្លាំង ក៏គ្មានថ្ងៃក្រដែរ បើអ្នកយល់ពីរបៀបចាយលុយទាំង ៧ ​នេះ

កំហុស​ផ្នែក​ហិរញ្ញវត្ថុ​អាច​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ជីវិត​របស់​អ្នក។ បើអ្នកចេះចាយលុយបានល្អ ទោះបីជាអ្នកមិនក្លាយជាអ្នកមានក៏ដោយ ប៉ុន្តែ​អ្នក​នឹង​មិន​ធ្លាក់ខ្លួនក្រឡើយ។ ខាង​ក្រោម​នេះ​គឺ​ជាមេរៀន​ផ្នែក​ហិរញ្ញវត្ថុ​ទាំង ៧ ដែល​នឹង​ផ្លាស់​ប្តូរ​ជីវិត​អ្នក​ឲ្យ​កាន់​តែ​ប្រសើរ។

មេរៀនទី១៖ កុំទិញរបស់ដើម្បីទាក់ទាញភ្នែកអ្នកដទៃ

រាល់ពេលដែលអ្នកទិញអ្វីមួយដើម្បីទាក់ទាញអ្នកដទៃ អ្នកនឹងមានលុយកាន់តែតិច។ លើសពីនេះ ការចាយប្រាក់ដើម្បីបង្ហាញឱ្យអ្នកដទៃដឹងថាអ្នកមានប៉ុណ្ណា គឺជាវិធីលឿនបំផុតដែលធ្វើឱ្យអ្នកអស់លុយពីខ្លួន។ វាមិនប្លែកអ្វីនោះទេ បើចង់មានមុខមាត់ក្នុង ប៉ុន្តែ​សំណួរ​សួរថា តើ​អ្នក​ត្រូវ​ចំណាយ​ប៉ុន្មាន​ដើម្បី​ទទួលបាន​ជោគជ័យ​ពិតប្រាកដ​? ចម្លើយគឺគ្មានទីបញ្ចប់។ ដូច្នេះ​កុំ​ចំណាយ​ប្រាក់​ដើម្បី​ទាក់ទាញ​នរណា​ម្នាក់ ព្រោះការពិតគឺគ្មាននរណាម្នាក់ខ្វល់ពីអ្នកទេ ក្រៅពីធនាគារដែលតម្រូវឱ្យអ្នកបង់បំណុលរាល់ខែ។

មេរៀនទី២៖ សេដ្ឋីពិតគឺចេះសន្សំសំចៃ

មហាសេដ្ឋីក្នុងជីវិតពិតភាគច្រើន ខុសពីអ្វីដែលយើងឃើញតាមទូរទស្សន៍ ឬរឿងភាគ ដែលស្លៀកសំលៀកបំពាក់ថ្លៃៗ នាឡិកាប្រណីត និងរបស់មានតម្លៃផ្សេងៗទៀត។ ​បើ​ទោះ​បី​ជា​ពួកគេ​ជា​ច្រើន​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់ពីអាជីព ឬមុខជំនួញ​ក៏​ដោយ ប៉ុន្តែ​រឿង​សំខាន់​ដែល​ធ្វើ​ឲ្យ​ពួកគេ​ក្លាយ​ជា​មហាសេដ្ឋី​តាំងពីដំបូង​នោះ​គឺការ​ “សន្សំសំចៃ”។ ពួកគេដឹងពីរបៀបរស់នៅទាបជាងកម្រិតជីវភាពរបស់ខ្លួន ស្លៀកសំលៀកបំពាក់ដែលមិនថ្លៃ ជ្រើសរើស​បើកបរ​រថយន្តចាស់​ជាជាង​ដេញស៊េរី។ ការសន្សំសំចៃមិនមែនជាផ្លូវទៅកាន់ជីវិតឡូយឆាយនោះទេ ប៉ុន្តែវាគឺជាមូលដ្ឋានគ្រឹះនៃភាពមានបានយ៉ាងពិតប្រាកដ។

មេរៀនទី៣៖ មិត្តធម្មតា ជីវិតធម្មតា

វានឹងទៅជាយ៉ាងណា​ ​បើ​អ្នក​រាល់​គ្នា​នៅ​ជុំវិញ​ខ្លួនអ្នកសុទ្ធតែ​មាន​ទម្លាប់ចាយលុយ​មិន​ល្អ? តើអ្នកនឹងដឹងពីរបៀបសន្សំលុយដោយរបៀបណា ប្រសិនបើមនុស្សនៅជុំវិញអ្នកនៅតែចំណាយដោយមិនគិត ហើយជំពាក់បំណុលគេគ្រប់ច្រកល្ហក? តើអ្នកអាចសន្សំលុយដោយរបៀបណា ប្រសិនបើមិត្តភ័ក្តិរបស់អ្នកតែងតែបបួលអ្នកចេញដើររាល់យប់? អ្វី​ដែល​​ចង់​និយាយ​គឺ​ថា បើ​អ្នក​ចង់​បាន​ជីវិត​បែប​ណា​ដែល​អ្នក​ចង់​រស់នៅ អ្នកត្រូវ​ហ៊ុំ​ព័ទ្ធខ្លួនឯង​ដោយ​មនុស្ស​បែប​នោះ។ មិនមែនមានន័យថាអ្នកគួរបោះបង់ចោលមិត្តរបស់អ្នកនោះទេ គ្រាន់តែព្យាយាមជំរុញខ្លួនអ្នកឱ្យនៅក្បែរមនុស្សដែលមិនចាំបាច់ធ្វើឱ្យជីវិតរបស់អ្នកកាន់តែប្រសើរឡើងក៏បាន ប៉ុន្តែមិនធ្វើឱ្យជីវិតអ្នកកាន់តែយ៉ាប់យ៉ឺននោះគឺគ្រប់គ្រាន់ហើយ។

មេរៀនទី៤៖ គិតពីរឿងរៀបការក៏ត្រូវគិតពីរឿងលុយ

បើ​អ្នក​ចង់​រៀបការ អ្នកគួរតែគិតឲ្យបានល្អិតល្អន់ជាមុនសិន ព្រោះ​បើក្នុងចំណោម​ប្ដី​ប្រពន្ធមានអ្នក​ណា​ម្នាក់​ចាយ​ខ្ជះខ្ជាយ នោះពួកគេនឹងមិនអាចក្លាយជាអ្នកមាននោះទេ។ លើសពីនេះ ​ការ​មាន​ទម្លាប់ហិរញ្ញវត្ថុ​ខុស​គ្នា​ ក៏ពិបាកនឹងធ្វើឱ្យប្ដីប្រពន្ធរីកចម្រើនរួមគ្នាដែរ។

មេរៀនទី៥៖ ការវិនិយោគប្រកបដោយប្រសិទ្ធភាពត្រូវការពេលវេលា

កុំធ្លាក់ចូលទៅក្នុងអន្ទាក់នៃការវិនិយោគលឿនៗ បានប្រាក់ងាយៗ និងគួរឱ្យរំភើបលើបណ្ដាញសង្គមឱ្យសោះ។ ការវិនិយោគតាមរបៀបដើម និងតាមដំណើរគឺមានប្រសិទ្ធភាពបំផុត ហើយក្នុងពេលតែមួយក៏ជាអ្វីដែលគួរឱ្យធុញបំផុតដែរ។ ប៉ុន្តែកុំភ្លេចថា គ្មានអ្នកណាក្លាយជាអ្នកមានក្នុងពេលមួយយប់នោះទេ។ ពួកគេជាច្រើនអាចចំណាយពេលរាប់ឆ្នាំ ឬរាប់ទសវត្សរ៍។ កុំវិនិយោគតាមអារម្មណ៍ តែត្រូវជ្រើសរើសការវិនិយោគដោយឆ្លាតវៃ។

មេរៀនទី៦៖ ការមានលុយជាប់ខ្លួនគឺជារឿងល្អបំផុត

សុខភាពហិរញ្ញវត្ថុរឹងមាំត្រូវបានសម្រេចដោយការមានសាច់ប្រាក់ល្មមជាប់ខ្លួន។ អ្នកត្រូវមានប្រាក់​​សន្សំ​ទុក​សម្រាប់​ពេល​មាន​អាសន្ន មុន​នឹង​សម្រេច​ចិត្ត​វិនិយោគ​អ្វី​មួយ។ អ្នកត្រូវការលុយដើម្បីរ៉ាប់រងការព្យាបាលជំងឺ ការជួសជុលរថយន្ត ឬត្រៀមក្នុងករណីប្រសិនបើអ្នកបាត់បង់ការងារ។ កុំ​ចាយវាយ​ច្រើន​ពេក​ក្នុង​ការ​វិនិយោគរហូត​ភ្លេច​សន្សំ​ប្រាក់​ទុក។

មេរៀនទី៧៖ ចំណាយ​ឱ្យ​បាន​ច្រើន​លើ​អ្វី​ដែល​អ្នក​ស្រលាញ់

ចំណុចនេះ​មើល​ទៅ​ហាក់​ដូច​ជា​ផ្ទុយ​ទៅ​នឹង​ការ​មាន​ទម្លាប់​ហិរញ្ញវត្ថុ​ល្អបន្តិច ប៉ុន្តែ​ការចំណាយ​ច្រើន​លើ​របស់​ដែល​អ្នក​ស្រឡាញ់នោះគឺដើម្បី​ធ្វើ​ឱ្យ​អ្នក​លែងខ្វល់នឹង​រឿង​ដែល​មិន​ចាំបាច់​ក្នុង​ជីវិត​របស់​អ្នក ព្រោះវាមិនសមហេតុផលឡើយដែលអ្នកត្រូវចំណាយប្រាក់ខំរកបានដោយលំបាកទៅលើអ្វីដែលអ្នកមិនចូលចិត្តដោយសារតែវាកំពុងបញ្ចុះតម្លៃ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកសុខចិត្តចំណាយលើអ្វីដែលអ្នកពិតជាចង់បាន អ្នក​នឹង​មិន​ត្រូវ​ការ​អ្វី​ដែល​ឥតប្រយោជន៍​ត​ទៀត​ ហើយវាក៏ជាជំនួយដ៏ល្អក្នុងការកំណត់អាទិភាពចំណាយរបស់អ្នកផងដែរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជប៉ុនត្រៀមមានវិធានការការពារ “សំឡេង” បុគ្គលល្បីៗពី AI

ក្នុងសម័យកាលដែល AI អាចត្រាប់តាមសំឡេងរបស់នរណាក៏បាន រហូតដល់ពេលខ្លះស្ទើរតែមិនអាចបែងចែកបានថា ជាសំឡេងពិត ឬជាសំឡេងក្លែងក្លាយ តើច្បាប់អាចការពារម្ចាស់សំឡេងបានដោយរបៀបណា?

គ្រូ​មួយ​ថ្ងៃ គ្រូ​មួយ​ជីវិត! លោកស្រី​ សុភា បុត្រឈរ ​ជូន​ប្រាក់​ ១៨​ ម៉ឺន​ដុល្លារ​ ដល់​គ្រូ​១៨​នាក់​ដែល​ធ្លាប់​បង្រៀន​កាលពីក្មេង

ដូច​ពាក្យ​ដែល​គេ​តែង​និយាយ ​គ្រូ​មួយ​ថ្ងៃ​គ្រូ​មួយ​ជិវិត ​គឺ​មន​ខុស​ពិត​មែន។ ជាក់​ស្ដែង ​លោកស្រី សុភា ​បុត្រឈរ ទោះ​ជា​ទៅ​ដល់​ទី​ណា​ក៏​មិន​ដែល​ភ្លេច​គ្រូ​បង្រៀន​ដែល​ធ្លាប់​បង្រៀន​លោក​ស្រី​កន្លង​មក​នោះ​ទេ។

BTS ចូលរួមបង្កើតប្រវត្តិសាស្ត្រក្នុងកម្មវិធី The 2026 FIFA World Cup Final Halftime Show!

ក្រុមចម្រៀងបុរស BTS បានឡើងសម្តែងនៅលើឆាកនៅ New Jersey Stadium សម្រាប់កម្មវិធី World Cup Halftime Show ជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ World Cup កំលុងពេលប្រកួតផ្តាច់ព្រ័ត្ររវាង Spain និង Argentina

ធុញនឹងការងារពេក អ្នកបើកយន្តហោះម្នាក់ចំណាយពេលជាង ២ ម៉ោង បើកបរយន្តហោះចេញជាអក្សរថា “ខ្ញុំធុញ”

នរណាក៏ធ្លាប់មានអារម្មណ៍ធុញទ្រាន់នឹងការងារដែរ ក៏ប៉ុន្តែអ្នកបើកយន្តម្នាក់នៅក្នុងចក្រភពអង់គ្លេស បានរំសាយភាពធុញទ្រាន់នេះទៅជាស្នាដៃដ៏ប្លែកមួយ ដោយបានចំណាយពេលជាង ២ ម៉ោងនៅលើផ្ទៃមេឃដើម្បី

​កុយ អេនណា ដើរឡើងភ្នំខ្ពស់បំផុតក្នុងស្រុក បង្ហាញសម្រស់ធម្មជាតិបៃតងខៀវស្រងាត់ សត្វព្រៃកម្រៗនៃកម្ពុជា

កុយ អេនណា ជា​ការងារ​ជា​តារា​បង្ហាញ​ម៉ូដ បវរកញ្ញា ហើយ​ក៏​ត្រូវ​បាន​ទទួល​ស្គាល់​ថា​អ្នក​ធ្វើ​ដំណើរ​ផ្សងព្រេង​ស្រី​ដែល​មិន​ចេះ​ខ្លាច​ក្នុង​ការ​ធ្វើ​ដំណើរ​ថ្មើរ​ជើង​ទៅ​កាន់​រមណីយដ្ឋាន​ផ្សេង​ៗ ដើម្បី​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​កន្លែង​ទេសចរណ៍​ខ្មែរ​គ្រប់​ខេត្ត​ក្រុង

ចង់លេងផ្លូវកាត់! បុរសកូរ៉េម្នាក់ប្រើប្រាស់វ៉ែនតាមាន AI លួចចម្លងក្នុងការប្រឡងថ្នាក់ជាតិ

រដ្ឋអាជ្ញាកូរ៉េខាងត្បូងបានចោទប្រកាន់បុរសម្នាក់ពីបទប្រើប្រាស់វ៉ែនតាឆ្លាតវៃ ដែលមានបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីលួចចម្លងក្នុងការប្រឡងយកវិញ្ញាបនបត្រថ្នាក់ជាតិ។ នេះជាចំណាត់ការផ្លូវ

អ៊ីតាលី ប្រទេសដំបូងគេដែលអនុញ្ញាតឱ្យបុគ្គលិកសុំច្បាប់ឈប់សម្រាកមើលថែសត្វចិញ្ចឹមឈឺដោយទទួលបានប្រាក់ឈ្នួល

ប្រទេសអ៊ីតាលីបានបង្កើតប្រវត្តិសាស្ត្រក្នុងនាមជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោក ដែលបានចែងជាផ្លូវការនូវសិទ្ធិរបស់បុគ្គលិកក្នុងការសុំច្បាប់ឈប់សម្រាកដើម្បីមើលថែសត្វចិញ្ចឹមមានជំងឺ ដោយនៅតែទទួលបានប្រាក់ឈ្នួល។

ដាណែត មេក្រុមរាំ OMG កំពុងវិវឌ្ឍន៍ខ្លួនទៅជាមេក្រុមហ៊ុន Agency

​ក្រុម​រាំ OMG ដ៏​ល្បី​ដែល​មាន​បទពិសោធន៍​ជាង ១០ ឆ្នាំ និង​ធ្លាប់​តំណាង​ឲ្យ​កម្ពុជា​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស ហើយទទួល​បាន​ជោគជ័យ​ថែម​ទៀត​ផង កំពុងតែ​បោះជំហ៊ាន​ថ្មី​លើ​វិស័យ​សិល្បៈ​ដដែល តែ​ជា​ជំនាញ​ដ៏​ល្អ។ ដោយ​មិន​ចង់​ទុក​ចោល​បទពិសោ

មានលុយទិញទុកមើលបាន! គ្រោងឆ្អឹង T-rex លក់ចេញក្នុងតម្លៃ ៥០.១ លានដុល្លារ នៅការដេញថ្លៃរបស់ Sotheby’s

កាលពីថ្ងៃទី១៤ ខែកក្កដានេះ ក្រុមហ៊ុនដេញថ្លៃ Sotheby’s បានដាក់ដេញថ្លៃគ្រោងឆ្អឹងផូស៊ីលដាយណូស័រ Tyrannosaurus rex ក្នុងទីក្រុងញូវយ៉ក ដោយបានលក់ចេញក្នុងតម្លៃ ៥០.១ លានដុល្លារ ក្លាយជាគ្រោងឆ្អឹងថ្លៃបំផុត

ជូរី ល្អហួស នឹងអង្រួនឆាក Miss Teen icon international 2026 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ទី​បំផុត​ឆាក​បវរកញ្ញា​អន្តរជាតិ ដែល ជូរី ល្អហួស នឹង​តំណាង​ឲ្យ​កម្ពុជា ត្រូវ​បាន​ប្រកាស​ឲ្យដឹងហើយ។ ដោយ​យុវតី​រូប​នេះ​ត្រូវ​បាន​តែងតាំង​ឲ្យ​ចូលរួម​ប្រកួតប្រជែង Miss Teen icon international 2026 ដែល​ជា​ជា​វេទិកា​ដ៏​