RM កំពុងជោគជ័យជាមួយអាល់ប៊ុមថ្មី ខណៈ Jungkook ប្រកាសទម្លាក់បទថ្មីដែរ

ចូលបំពេញកាតព្វកិច្ចយោធាមួយរយៈហើយពិតមែន ប៉ុន្តែសមាជិកក្រុម BTS នៅតែមានស្នាដៃចម្រៀងចេញឱ្យអ្នកគាំទ្របានស្ដាប់ជាហូរហែ។

កាលពីថ្ងៃទី ២ ខែមិថុនា គេហទំព័រ Billboard បានប្រកាសថាអាល់ប៊ុម​ថ្មី​របស់ RM ក្រុម BTS មានចំណងជើងថា “Right Place, Wrong Person” បានបង្ហាញខ្លួនក្នុងសប្ដាហ៍ដំបូងនៅចំណាត់ថ្នាក់លេខ ៥ នៅលើតារាង Top 200 Albums ដែលជាចំណាត់ថ្នាក់អាល់ប៊ុមពេញនិយមបំផុតនៅសហរដ្ឋអាមេរិក។

ការជាប់ចំណាត់ថ្នាក់លើកនេះត្រូវបានចាត់ទុកជាកំណត់ត្រាខ្ពស់​បំផុត​របស់ RM សម្រាប់ការបើកឆាកនៅ​លើ​តារាង Billboard 200 ខណៈ​ដែល​អាល់ប៊ុម​មុន​របស់គេមានចំណងជើងថា “Indigo” បានបើកឆាកនៅចំណាត់ថ្នាក់ទី ១៥ ក្នុងតារាងនេះ មុនឡើង​ដល់ចំណាត់ថ្នាក់ខ្ពស់បំផុតលេខ ៣ នៅសប្ដាហ៍បន្តបន្ទាប់។ សមិទ្ធិផលនេះដែរធ្វើឱ្យ RM បានក្លាយជាតារាចម្រៀង K-pop ដំបូងគេដែលមានអាល់ប៊ុមពីរបានជាប់ក្នុងចំណាត់ថ្នាក់ Top Five នៃតារាង Billboard 200។

មិនតែប៉ុណ្ណោះ អាល់ប៊ុម “Right Place, Wrong Person” ក៏អាចសម្រេចការលក់បានច្រើនបំផុតផងដែរសម្រាប់ RM នៅសហរដ្ឋអាមេរិក។ យោងទៅតាមគេហទំព័រទន្ន័យតន្ត្រី Luminate អាល់ប៊ុមនេះអាចលក់ដាច់សរុបទាំងអនឡាញ និងអាល់ប៊ុមស៊ីឌីចំនួន ៥៤០០០ ច្បាប់ក្នុងសប្តាហ៍ដំបូងដែលបញ្ចប់នៅថ្ងៃទី ៣០ ខែឧសភា ខណៈត្រូវបានចាក់ស្ដាប់លើបណ្ដាញ Streaming ផ្សេងៗសរុបជាង ១០ លានដងក្នុងសប្ដាហ៍ដំបូង។

ងាកមកសមាជិកកូនពៅ Jungkook វិញ នៅថ្ងៃទី ៣ ខែមិថុនានេះ ក្រុមហ៊ុន BIGHIT MUSIC បានប្រកាសថារូបគេនឹងចេញបទចម្រៀងថ្មីសម្រាប់អ្នកគាំទ្រមានចំណងជើងថា “Never Let Go” នៅចុងសប្តាហ៍នេះ។

បទ “Never Let Go” នេះត្រូវបានពិពណ៌នាថាជា “ការថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះអ្នកគាំទ្ររបស់ Jungkook ដោយភ្ជាប់មកជាមួយនូវសារ ‘កុំលែងដៃគ្នា’” ជា “និមិត្តសញ្ញានៃការដឹងគុណចំពោះក្តីស្រលាញ់គ្មានព្រំដែនពី ARMY គ្រប់ទិសទីជុំវិញពិភពលោក”។ បទថ្មី “Never Let Go” របស់ Jungkook នឹងចេញនៅថ្ងៃទី ៧ ខែមិថុនា។

ដំណឹងរីករាយមួយទៀតសម្រាប់ ARMY គឺ Jin នឹងក្លាយជាសមាជិកដំបូងរបស់ BTS ដែលបានបញ្ចប់កាតព្វកិច្ចយោធា គឺនៅថ្ងៃទី ១២ ខែមិថុនាខាងមុខ បន្ទាប់ពីបានចូលជួរកងទ័ពក្នុងខែធ្នូ ឆ្នាំ ២០២២។ ដើម្បីជាការអបអរសាទរ តារារូបនេះនឹងរៀបចំកម្មវិធីជួបអ្នកគាំទ្រ រយៈមួយថ្ងៃបន្ទាប់ពីការបញ្ចប់កាតព្វកិច្ចនេះ។ ការជួបជុំអ្នកគាំទ្រនេះដែរគឺជាផ្នែកមួយការប្រារព្ធខួបនៃការបង្ហាញខ្លួនលើកដំបូងរបស់ BTS ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *