មិននឹកស្មាន សាន្ត កុសមៈ ច្រៀងបទចម្រៀងជាភាសាចិន​ពីរោះយ៉ាងនេះសោះ!

ធ្លាប់​តែ​ឃើញ​សម្ដែង​រឿង​ នៅ​ខាង​មុខ​កញ្ចក់​ទូរទស្សន៍ ​​មិន​នឹក​ស្មាន​​​​ធីតា​ឯក​សង្ក្រាន្ត​ឆ្នាំ​២០២១ ​កញ្ញា សាន​ កុសមៈ​​ អាចច្រៀង​បទ​ចម្រៀង​ជា​ភាសា​ចិន​បាន​យ៉ាង​ល្អ​ ថែម​ទាំង​ពីរោះ​រណ្ដំបែបនេះ​ឡើយ​។​​​​

ស្រី​​ស្អាត​ កុសមៈ ធ្វើ​ឱ្យ​មហាជន​អ្នក​គាំទ្រ​​ភ្ញាក់​ផ្អើល​មិន​តិច​ដងនោះ​ទេ ​​នៅ​ពេល​បាន​ឃើញ​វីដេអូ​ចម្រៀង​​​ច្រៀង​ជា​ភាសា​បរទេស​របស់​នាង​បាន​បង្ហោះ ហើយ​បទ​ជា​ភាសា​ចិន​នេះ​ក៏​ឧស្សាហ៍​ច្រៀង​ cover ផង​ដែរ​។​ ពិត​ជា​គួរ​ឱ្យ​កោត​សរសើរ​នូវ​សមត្ថភាព​របស់​ស្រី​ស្រស់​ម្នាក់​នេះ​ណាស់​ ព្រោះ​មិន​ត្រឹម​តែ​មាន​មាន​រូប​សម្បត្តិ​ស្រស់​សោភា​​ អត្តចរិត​​​សុភាព​រាប​សារ​ ថែម​ទាំង​មាន​ទេព​កោសល្យ​​លើ​ផ្នែក​សម្ដែង​បាន​យ៉ាង​ល្អ​ និងអាច​ច្រៀង​ចម្រៀង​បាន​យ៉ាង​ពីរោះ​ថែម​ទៀត​ផង​។​

ចម្រៀង​​ដែល​ កុសមៈ cover នេះ​ជា​ភាសា​ចិន​មាន​ចំណង​ជើង​ថា​ «孤独颂歌 – 陈文非» gu du song ge គួប​ផ្សំ​ជាមួយ​កាយ​វិការ​រស់រវើក​​​​ និង​សំឡេង​ដែល​ស្រួច ស្រាល​បាន​​បន្ថែម​រសជាតិ​ទៅ​លើ​ចម្រៀង​មួយ​បទនេះ​ឱ្យ​កាន់​តែ​ទាក់​ទាញ ​និងគួរឱ្យ​​ចង់​ស្ដាប់​។​

គួរឱ្យដឹងដែរថា កុសមៈ ​ជា​តារា​សម្ដែង​ស្រី​ដែល​ក្ដោប​បាន​ដំណែង​ជា​តួ​ឯក​នៅ​ក្នុង​ខ្សែ​ភាព​យន្ត​ខ្មែរ​​ជាច្រើនទាំង​បុរាណ​ និង​សម័យ​។ ​ក្រៅ​ពី​អាជីព​ជា​តារា​សម្ដែង​ បច្ចុប្បន្ន​រូប​នាង​ក៏​មាន​លេច​ធ្លោ​ខ្លាំង​ក្នុង​ការងារ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ធំ​ៗ ​បង្ហាញ​ម៉ូដ និង​ការ​ថត​ផ្សព្វផ្សាយ​ផលិតផល​ផ្សេង​ៗ​​ផង​ដែរ​។​​ គួរ​បញ្ជាក់​បន្ថែម​ដែរ​ថាកន្លង​ទៅ​ កុសមៈ​ អាចនិយាយ និង cover បទ​ចម្រៀង​ជា​ច្រើន​ភាសា​​ ក្នុងនោះមាន​ដូច​ជា​ភាសា​អង់គ្លេស,ជប៉ុន,ចិន,ថៃ ​និង​កូរ៉េ៕

វីដេអូចម្រៀង កុសមៈ cover ជាភាសាចិន ៖ https://www.facebook.com/100026605406043/videos/427235850168526


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ដឹងតែល្អមើលឆ្នាំនេះ! មហោស្រព​ល្ខោននិយាយទូទាំងប្រទេស ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ជា​ទស្សនីយភាព​មួយ​ដ៏​កម្រ និង​មាន​តម្លៃ​បំផុត​នៅ​កម្ពុជា ខណៈ​ដែល​អ្នក​បន្តវេន​ថែ​វប្បធម៌​ខ្មែរ​បាន​ពូត​ដៃ​រួបរួម​គ្នា​ជា​កម្លាំង​រៀប​ចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ ២០២៦ នេះ។

ពូកែមែនយប់មិញ Isabella Galliano ក្លាយជាជើងឯក Face of Cambodia Kids & Junior 2026

យុវតី Isabella Galliano កូន​ខ្មែរ​កាត់​អាមេរិក ដែល​ទើប​តែ​ឈ្នះ Cosmo Kid’s Star 2026 ដោយ​បាន​ផ្ដួល​បេក្ខជន​ជាច្រើន​នៅ​ប្រទេស​វៀតណាម​កាលពី​សប្ដាហ៍។ រំលង​តែ​ប៉ុន្មាន​ថ្ងៃ Isabella បាន​ដណ្ដើម​បាន​ជ័យជម្នះ​មួយ​ទៀត​នៅ​ក្នុង​ស្រុក គឺ​ក្លាយ​ជា

សារព័ត៌មានវៀតណាមចុះផ្សាយពីតារាស្រី Phương Mỹ Chi នាំយកវប្បធម៌ខ្មែរសម្បូរបែបបញ្ចូលក្នុង MV បទចម្រៀង

នៅ​ថ្ងៃ​នេះ មាន​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង គឺ​តារា​ចម្រៀង​ប៉ុប​របស់​វៀតណាម​បទ​ម្នាក់​បាន បញ្ចេញ​ចម្រៀង​​​មួយ​បទ មាន​ចំណងជើង​ថា «Thiên Đường Với Người Thương» ដែល​មាន​ន័យ​ថា "ឋានសួគ៌​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​”

លីវ តឺហួរ ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសនៅវ័យ ៦៤ ឆ្នាំ ក្រោយកសាងស្នាដៃសិល្បៈ និងបម្រើសង្គមជាង ៤ ទសវត្សរ៍

តារាចម្រៀង និងសម្តែងហុងកុង លីវ តឺហួរ (Andy Lau) បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ Hong Kong Baptist University (HKBU) ចំពោះសមិទ្ធផលដ៏លេចធ្លោ និងការវិភាគទានរបស់លោកចំពោះសង្គម

ក្រោយប្រឡងបាក់ឌុប កែវ ទិត្យផល្លី ពោលថា និទ្ទេស A ត្រូវទម្លាក់ចុះមកត្រឹម B វិញ ព្រោះវិញ្ញាសា១នេះ

កញ្ញា កែវ ទិត្យផល្លី ដែល​ទើប​បញ្ចប់​ការ​ប្រឡង​​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ១០ សីហា ២០២៦ ហើយ នាង​បាន​បង្ហើប​ថា ការ​ប្រកាស​លទ្ធផល​អាច​ត្រឹម​និទ្ទេស B ប៉ុណ្ណោះ ព្រោះ​មុខ​វិជ្ជា​១ មាន​ការ​លំបាក​សម្រាប់​តារា​ស្រី​

ក្រុមហ៊ុនជប៉ុនជួល «ឆ្មា» ១១ ក្បាលឱ្យចូលធ្វើការ ដើម្បីជួយកាត់បន្ថយភាពស្ត្រេសរបស់បុគ្គលិកក្នុងការិយាល័យ

ក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅក្នុងក្រុងតូក្យូ ប្រទេសជប៉ុន បែរជាជ្រើសរើសវិធីសាស្ត្រខុសប្លែកពីគេ ដោយការទទួលយក «ឆ្មា» ចំនួន ១១ ក្បាល ឱ្យចូលមកធ្វើជាបុគ្គលិកប្រចាំការិយាល័យ