កន្លងទៅត្រឹម ៥ ឆ្នាំ កូនស្រី​ Beyonce ចម្រើនវ័យធំជាងម្ដាយមើលសឹងមិនស្គាល់

រូបភាពជុំគ្រួសាររបស់គូស្នេហ៍កំពូលតារាចម្រៀងអាមេរិក Beyonce និង Jay Z បានទទួលការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីតារាទាំងពីរដួងបានចូលរួមគាំទ្រដល់កូនស្រីរបស់ពួកគេឈ្មោះ Blue Ivy Carter ដែលបានបញ្ចូលសំឡេង​កុនខ្នាតធំលើកដំបូងក្នុងភាពយន្តគំនូរជីវចល “Mufasa: The Lion King”  ខណៈ Beyonce ក៏បានចូលរួមបញ្ចូលសំឡេងក្នុងឈុតមួយដែរ។

មានវ័យត្រឹម ១២ ឆ្នាំប៉ុន្តែ Blue Ivy ពេលនេះមានកម្ពស់ខ្ពស់ជាងម្ដាយរបស់នាងបាត់ទៅហើយ ខណៈដែលកាលពី ៥ ឆ្នាំមុន នៅពេលបង្ហាញខ្លួនជាមួយម្ដាយក្នុងកម្មវិធីសម្ពោធភាពយន្ត “The Lion King” ក្នុងឆ្នាំ២០១៩ នាងនៅជាក្មេងតូចនៅឡើយ។

ជាស្នាដៃដឹកនាំដោយផលិតករឈ្នះពានរង្វាន់អូស្ការ លោក Barry Jenkins ភាពយន្ត “Mufasa: The Lion King” មានសាច់រឿងនិយាយពីរឿងរ៉ាវកើតឡើងមុន និងក្រោយព្រឹត្តិការណ៍ក្នុងភាពយន្តស្ដេចតោ “The Lion King” កាលពីឆ្នាំ២០១៩។ ចូលរួមក្នុងកម្មវិធីសម្ពោធកាលពីថ្ងៃអង្គារកន្លងទៅនេះ អ្នកដឹកនាំ Barry Jenkins ក៏បានកោតសរសើរចំពោះ Blue Ivy និង Beyonce សម្រាប់ការធ្វើការប្រកបដោយវិជ្ជាជីវៈរបស់ពួកគេ។

ភាពយន្តថ្មីនេះត្រូវបានចេញផ្សាយដើម្បីអបអរខួបគម្រប់ ៣០ ឆ្នាំនៃការចាប់កំណើតសែស្រឡាយភាពយន្តគំនូរជីវចលស្ដេចតោដ៏ល្បីល្បាញរបស់ Disney។ ក្នុងនោះ “The Lion King” វគ្គដំបូងដែលចេញក្នុងឆ្នាំ១៩៩៤ អាចរកចំណូលជុំវិញពិភពលោកបានរហូតដល់ ៧៦៣ លានដុល្លារ និងឈានដល់ការ​បង្កើតវគ្គទី២ នៅឆ្នាំ១៩៩៨។ មិនតែប៉ុណ្ណោះ ភាពយន្តនេះក៏ត្រូវបានកែសម្រួលជាល្ខោនតន្ត្រី និងបានចេញសម្ដែងទូទាំងពិភពលោកចាប់ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០១៩ ដោយអាចរកចំណូលសរុប ១៩០០លានដុល្លារ ។

នៅឆ្នាំ២០១៩ ក្រុមហ៊ុន Disney ក៏បានបញ្ចេញភាពយន្ត “The Lion King” ជា Version Live Action ហើយក៏ទទួលបានជោគជ័យខ្លាំងថែមទៀតជាមួយចំណូលសរុប ១៦០០ លានដុល្លារជុំវិញពិភពលោក ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ



Leave a Reply

Your email address will not be published.Required fields are marked *