Beyoncé ក្លាយជា Billionaire ផ្លូវការ ខណៈទ្រព្យក្នុងដៃកើនដល់ខ្ទង់ពាន់លានដុល្លារ

កំពូលតារាចម្រៀងប៉ុប Beyoncé បានក្លាយជា Billionaire ឬមហាសេដ្ឋីមានទ្រព្យពាន់លានដុល្លារជាផ្លូវការ បើយោងតាមសេចក្ដីរាយការណ៍របស់ទស្សនាវដ្ដីពាណិជ្ជកម្ម Forbes។

ទស្សនាវដ្ដី ​​Forbes បានឱ្យដឹងថា ទ្រព្យសម្បត្តិសុទ្ធរបស់ភរិយាតារារ៉េប Jay-Z រូបនេះបានឈានដល់មួយពាន់លានដុល្លារជាផ្លូវការ គិតត្រឹមចុងខែធ្នូឆ្នាំ២០២៥ ធ្វើឱ្យនាងបានក្លាយជាតារាចម្រៀងមហាសេដ្ឋីទី ៥ បន្ទាប់ពីស្វាមីនិងតារាចម្រៀងផ្សេងទៀតរួមមាន Taylor Swift, Rihanna និង Bruce Springsteen។

គួរបញ្ជាក់ថា ឋានៈមហាសេដ្ឋីផ្លូវការរបស់ Beyoncé នៅឆ្នាំនេះកើតចេញពីភាពជោគជ័យយ៉ាងខ្លាំងនៃដំណើរប្រគំតន្ត្រីទេសចរណ៍ដ៏ធំរបស់នាងគឺ Renaissance World Tour ដែលបានចាប់ផ្តើមនៅឆ្នាំ ២០២៣ និងរកចំណូលបានជាង ៦០០ លានដុល្លារ រួមទាំងភាពជោគជ័យអាល់ប៊ុមចម្រៀងបែប Country ដំបូងរបស់នាងគឺ Cowboy Carter ដែលចេញផ្សាយនៅឆ្នាំ ២០២៤ និងបានឈ្នះពានរង្វាន់ GRAMMYs Album of the Year នៅឆ្នាំនេះ។

កាលពីខែកក្កដាកន្លងទៅ Beyoncé បានបញ្ចប់ដំណើរប្រគំតន្ត្រីទេសចរណ៍មួយទៀតគឺ Cowboy Carter World Tour ដោយជោគជ័យ បន្ទាប់ពីបានសម្តែងនៅក្នុងពហុកីឡដ្ឋានសំខាន់ៗចំនួន ៣២ នៅទូទាំងទ្វីបអឺរ៉ុប និងអាមេរិក។ ការប្រគំតន្ត្រីទេសចរណ៍នេះអាចរកចំណូលបានសរុបចំនួន ៤០០ លានដុល្លារ ដែលបានបង្កើតប្រវត្តិសាស្ត្រជាការប្រគំតន្ត្រីទេសចរណ៍ Country រកចំណូលបានខ្ពស់បំផុតមិនធ្លាប់មាន ថែមទាំងអាចរកបាន ៥០ លានដុល្លារទៀតពីការលក់វត្ថុអនុស្សាវរីយ៍ក្នុងពេលប្រគំតន្ត្រី។

របាយការណ៍ Forbes បានឱ្យដឹងទៀតថា ក្រៅពីអាជីពតន្ត្រី Beyoncé បានប្រឡូកក្នុងអាជីវកម្មជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រួមទាំងកិច្ចសហការស្រាវីស្គី SirDavis ព្រមជាមួយយុទ្ធនាការផ្សេងទៀតដូចជាការសហការជាមួយក្រុមហ៊ុន Levi’s។ ត្បិតថា Beyonce បានពង្រីកអាណាចក្រអាជីវកម្មរបស់នាងជាមួយនឹងការបណ្តាក់ទុនច្រើនយ៉ាងនេះក៏ដោយ ប៉ុន្តែទ្រព្យសម្បត្តិផ្ទាល់ខ្លួនភាគច្រើនរបស់នាងបានមកពីអាជីពតន្ត្រី រួមជាមួយនឹងដំណើរប្រគំទេសចរណ៍ទូទាំងពិភពលោក និងការគ្រប់គ្រងសិទ្ធិចំពោះបទចម្រៀងរបស់នាង ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

BTS ត្រៀមអបអរខួប ១៣ ឆ្នាំ ជាមួយនឹងមហោស្រពខ្នាតធំនៅឯទីក្រុងប៊ូសាន

BTS គ្រោងរៀបចំគម្រោងដ៏ធំមួយនៅទូទាំងទីក្រុងប៊ូសាន ក្រោមការសហការជាមួយរដ្ឋបាលក្រុងប៊ូសាន ដើម្បីអបអរសាទរខួប ១៣ ឆ្នាំនៃការបង្ហាញខ្លួនដំបូងរបស់ក្រុមនៅខែមិថុនា ខាងមុខនេះ។ នេះបើយោងតាមការ

មោទកភាពកម្ពុជា! តួ​សម្ដែង​ ៣រូបក្នុងភាពយន្ត «តោពីរ» បង្ហាញវត្តមានក្នុងមហោស្រពកាន ២០២៦

ពិត​ជា​មោទកភាព​​សម្រាប់​កម្ពុជា ខណៈ​ដែល​តារា​សម្ដែង​ប្រុស​ស្រី​ដែល​មាន​សញ្ជាតិ​ខ្មែរ​ប៉ុន្មានរូបនេះ កំពុង​បង្ហាញ​វត្តមាន​លើ​កម្រាល​ព្រំ​ក្រហម​នៃ​ព្រឹត្តិការណ៍មហោស្រព​លំដាប់​អន្តរជាតិ Festival Du Canne នៅ​ឯ​ប្រទេស​

BTS បំបែកកំណត់ត្រា Taylor Swift លើតារាង Billboard Global ជាមួយបទ “SWIM”

ក្រុមចម្រៀងខេប៉ុប BTS នៅតែរក្សាបានតំណែងកំពូល​នៅលើឆាកអន្តរជាតិ ខណៈដែលបទ «SWIM» បន្តជាប់ចំណាត់ថ្នាក់លេខ ១ នៅលើតារាង Billboard Global Excl. U.S. ដែលជាតារាង

ហេតុអ្វី Subunits ក្លាយជាយុទ្ធសាស្រ្តកំពុងពេញនិយមក្នុងឧស្សាហកម្មខេប៉ុប?

ឧស្សាហកម្មខេប៉ុបកំពុងតែងាកមកផ្ដោតលើការបង្កើតក្រុមរង ឬ Subunits កាន់តែច្រើនជាងមុន។ ការបង្កើតក្រុមដែលមានសមាជិកតិចជាងមុននេះ គឺដើម្បីអនុញ្ញាតឱ្យពួកគេអាចសាកល្បងការច្នៃប្រឌិតថ្មី ទម្រង់

ទីបំផុត កុយ អេនណា បង្ហាញវត្តមាន ដើរលើកម្រាលព្រំក្រហមមហោស្រពភាពយន្តកាន ២០២៦ ហើយ

កញ្ញា កុយ អេនណា តារា​បង្ហាញ​ម៉ូដ ក៏​ដូចជា​បវរកញ្ញា​កម្ពុជា​ម្នាក់​ផងដែរ​នោះ​បាន​បង្ហាញ​វត្តមាន​នៅ​លើ​កម្រាល​ព្រំ​ក្រហម​មហោស្រព​ភាពយន្ត​ទីក្រុង​កាន ឆ្នាំ ២០២៦ នេះ​ពិតមែន ហើយ​ក៏​ដូច​ការ​សង្ស័យ​ពី​អ្នក​គាំទ្រ​របស់​វិស័យ​

ATEEZ នឹងជាសិល្បករនាំមុខក្នុងព្រឹត្តិការណ៍មហោស្រពតន្ត្រី BST Hyde Park 2026 នៅទីក្រុងឡុងដ៍

អាចរាប់ថាជាជំហានដ៏សំខាន់ថ្មីមួយទៀតសម្រាប់ក្រុមចម្រៀងបុរសខេប៉ុប ATEEZ ខណៈពេលដែលពួកគេកំពុងត្រៀមខ្លួនឡើងជាសិល្បករនាំមុខ (Headliner) សម្រាប់

បវរកញ្ញាម្នាក់ទៀតហើយ យកឈុតស្បៃខ្មែរ ទៅដើរបង្ហាញតាមផ្លូវ នៅបរទេស

កញ្ញា អ៊ិន លក្ខិណា បាន​នាំ​យក​ឈុត​ស្បៃ​ខ្មែរ ដែល​ជា​កេរដំណែល​បន្សល់​ទុក​តាំង​ពី​ដូនតា​ទៅ​បង្ហាញ​នៅ​ប្រទេស​វៀតណាម។ ដោយ​គ្រង​ឈុត​ពណ៌​ស្វាយ លាយ​ទឹកប្រាក់​ស័ក្ដិសម​នឹង​សម្បុរ​ស្បែក​ពណ៌​ស្រអែម​ស្រស់ និង​ធ្វើឲ្យ​មនុស្ស​ជាច្រើន​តាម​ផ្លូវ​ចាប់អារម្មណ៍

ក្រុមហ៊ុនផលិតនំ Calbee ប្តូរមកប្រើកញ្ចប់ពណ៌សខ្មៅ ដោយសារសង្គ្រាមអ៊ីរ៉ង់ជះឥទ្ធិពលលើការផ្គត់ផ្គង់ទឹកថ្នាំ

ក្រុមហ៊ុនផលិតនំយក្សរបស់ជប៉ុន Calbee បានប្រកាសថា ខ្លួននឹងផ្លាស់ប្តូរទៅប្រើប្រាស់កញ្ចប់វេចខ្ចប់ពណ៌សខ្មៅជាបណ្តោះអាសន្ន សម្រាប់ផលិតផលល្បីៗមួយចំនួន ដោយសារតែការផ្គត់ផ្គង់សារធាតុផ្សំដែលប្រើក្នុងទឹកថ្នាំ

ការបង្ហាញខ្លួនលើកដំបូងរបស់តារាសម្ដែង Tian Xuning នៅមហោស្រព Cannes ផ្ទុះការសរសើរខ្លាំងទាំងហ្វេនក្នុងស្រុក និងអន្តរជាតិ

ថ្មីៗនេះតារាសម្ដែងប្រុសចិនដែលកំពុងមានប្រជាប្រិយភាពខ្លាំង លោក Tian Xuning បានបង្កើតការភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមរយៈការបង្ហាញខ្លួនជាលើកដំបូង

បវរកញ្ញាកម្ពុជាដើរម៉ូតបង្ហាញឈុត «ស្បៃបុរាណខ្មែរ» រំលេចអត្តសញ្ញាណជាតិ

ក្រោម​ហេតុផល​នៃ​ក្ដី​ស្រលាញ់ និង​ចង់​បន្ត​ថែ​រក្សា​អត្តសញ្ញាណ​វប្បធម៌​ជាតិ បណ្ដា​សិល្បករ​វ័យ​ក្មេង និង​បវរ​កញ្ញា​ល្បីៗ​នៅ​ក្នុង​ស្រុក​ជា​ច្រើន​រូប​បាន​ចូលរួម​ការ​ដើរ​បង្ហាញ​ម៉ូត​សម្លៀក​បំពាក់​បុរាណ​ឈុត «ស្បៃ​ខ្មែរ» ក្នុង​កម្មវិធី​

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published.Required fields are marked *