ការបង្ហាញម៉ូដសម្លៀកបំពាក់ច្នៃពីផលិតផលក្រមា ដោយតារាប្រុសស្រីល្បី

ព្រឹត្តិការណ៍ «រាត្រី​ចងចាំ» ដែលមក​ដល់​ឆាប់​ៗ​នេះ ហើយ​នឹង​មាន​ការ​សម្ដែង​ជាច្រើន​នៅ​លើ​ទឹកដី​ខេត្ត​សៀមរាប។ ក្នុង​ព្រឹត្តិការណ៍​នោះ មាន​ការ​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​ច្នៃ​ពី​ផលិតផល​ក្រមា ដែល​កញ្ញា មាន សូនីតា ម្ចាស់​ហាង​ស្រលាញ់ បាន​ឧបត្ថម្ភ និង​ច្នៃ​ម៉ូដ។

ការ​បង្ហាញ​ម៉ូដ​ដែល​ច្នៃ​ផលិត​ផលពី​ក្រមា និង​ស្លៀក​បង្ហាញ​ដោយ​តារា​ម៉ូដែល​ល្បី​ៗ ដឹកនាំ​ដោយ រាជិនី​ក្រមា​កញ្ញា មាន សូនីតា ក្នុង​ព្រឹត្តិការណ៍ «រាត្រី​ចងចាំ» ត្រូវ​បានហ្វឹកហាត់​រួចរាល់។ «រាត្រី​ចងចាំ» ជា​ព្រឹត្តិការណ៍​វប្បធម៌​ដ៏​អស្ចារ្យ​ដែល​នឹង​បង្ហាញ​ការ​ចងចាំ​ពី​សម្បត្តិ​សិល្បៈ​វប្បធម៌​ខ្មែរ ទាំង​រូបី និងអរូបី​ជាច្រើន​ ហើយ​ក្រមា​ក៏​បាន​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូណេស្កូនា​ពេល​ថ្មី​ៗ​នេះ។

​កម្មវិធី​រាត្រី​ចងចាំ ធ្វើ​ឡើង​ក្នុង​ឱកាស​អបអរសាទរ​ដែល​ក្រមា​ខ្មែរ ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​តំណាង​បេតិកភណ្ឌ​​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​របស់​អង្គការយូណេស្កូ​ នៅ​ទីក្រុង អាសង់ហ្សង់ សាធារណរដ្ឋ​ប៉ារ៉ាហ្គាយ កាល​ពី​ថ្ងៃ​ទី ៤ ធ្នូ ឆ្នាំ ២០២៤ នេះ។

ក្នុង​ព្រឹត្តិការណ៍ «រាត្រី​ចងចាំ» នៅ​រាត្រី​ថ្ងៃ ១៤ ធ្នូ ឆ្នាំ ២០២៤ វេលា​ម៉ោង ១៨៖០០ ល្ងាច នៅ​ទីលាន​ជល់​ដំរី​ខាង​ជើង​ប្រាសាទ​បាយ័ន ខេត្ត​សៀមរាប។ សម្រាប់​តារា​ដែល​ដើរ​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​ច្នៃ​ដោយ​ក្រមា មាន​ដូចជា មាន សូនីតា អ៊ិន សិទ្ធា នៅ ដាណា ពៅ ពិសិដ្ឋ ងិក ចា លឹម ជាឡាយ យិន ពិដោរ ចន ច័ន្ទដារ៉ា សោម សារី នួន បញ្ញារិទ្ធិ ឡោ វណ្ណារ័ត្ន (ចន) នេត ស្រីនីង ស្រេង លីហៀង រីទ្ធី នី ផៃ រ៉ាវី កែវ បូរ៉ា ចាន់ណា ពិសី លី ប៊ុនផេង វាសនា ថៃណា៕

រូបភាព៖ យុវជនវប្បធម៌



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ



Leave a Reply

Your email address will not be published.Required fields are marked *