ជាបង្គោលគ្រួសារត្រូវដឹង! វិធីសាស្ត្ររៀបចំផែនការហិរញ្ញវត្ថុ ៦ យ៉ាងសម្រាប់អ្នកនៅលីវ ហើយត្រូវទប់ទល់នឹងបន្ទុកគ្រួសារ

មនុស្សភាគច្រើនតែងតែយល់ច្រឡំថា ការមិនរៀបការ មិនមានកូន ស្មើនឹង «មិនមានបន្ទុក» ប៉ុន្តែនៅក្នុងតថភាពជាក់ស្តែង អ្នកនៅលីវជាច្រើនកំពុងដើរតួជាមេគ្រួសារយ៉ាងស្ងៀមស្ងាត់។ អ្នកខ្លះមានឪពុកម្តាយដែលចាប់ផ្តើមចូលវ័យចូលនិវត្តន៍ដោយគ្មានប្រាក់សន្សំ មានបងប្អូនដែលកំពុងរៀន ឬមិនមានចំណូល ឬសូម្បីតែក្មួយៗដែលកំពុងរង់ចាំការជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ។

បរិបទទាំងនេះបានបង្ខំឱ្យអ្នកនៅលីវជាច្រើននាក់ត្រូវក្លាយជាបង្គោលគ្រួសារ ត្រូវទទួលខុសត្រូវលើការចំណាយស្ទើរតែគ្រប់យ៉ាងនៅក្នុងផ្ទះ ចាប់តាំងពីថ្លៃទឹក ថ្លៃភ្លើង រហូតដល់ថ្លៃព្យាបាលជំងឺ ហើយជារឿយៗត្រូវជាអ្នកសម្រេចចិត្តលើរឿងសំខាន់ៗរបស់គ្រួសារតែម្នាក់ឯង។ ខាងក្រោមនេះ AMS សូមចែករំលែកផែនការហិរញ្ញវត្ថុ ៦ យ៉ាងដែលអ្នករែកពន់បន្ទុកត្រូវធ្វើចាប់ពីថ្ងៃនេះ ដើម្បីបង្កើតតុល្យភាពរវាងការមើលថែមនុស្សដែលយើងស្រឡាញ់ និងការការពារអនាគតរបស់ខ្លួនយើង ៖

1. កំណត់កញ្ចប់ថវិកាជួយឧបត្ថម្ភគ្រួសារឱ្យបានច្បាស់លាស់ (កំណត់ដែនកំណត់ឱ្យខ្លួនឯង)

បញ្ហាដំបូងរបស់អ្នករែកពន់បន្ទុកគឺការផ្តល់ឱ្យដោយមិនកំណត់ ផ្តល់ឱ្យរហូតដល់ខ្លួនឯងជួបការលំបាក។ អ្វីដែលត្រូវធ្វើដំបូងគេគឺ ការយកតួលេខមកជជែកជាមួយខ្លួនឯង និងគ្រួសារដោយត្រង់ទៅត្រង់មក ដោយសាកល្បងបែងចែកប្រាក់ជាកញ្ចប់ៗឱ្យបានច្បាស់លាស់៖

  • គណនាប្រាក់ចំណូលទាំងអស់ ដកការចំណាយផ្ទាល់ខ្លួនដែល «ចាំបាច់បំផុតក្នុងការរស់នៅ» (ដូចជា ថ្លៃធ្វើដំណើរ ថ្លៃអាហារ ថ្លៃជួលបន្ទប់)។
  • កំណត់ឱ្យច្បាស់តែម្តងថាក្នុងមួយខែៗ យើងអាចផ្ញើប្រាក់ឱ្យផ្ទះ ឬជួយឧបត្ថម្ភការចំណាយក្នុងផ្ទះបានអតិបរមាប៉ុន្មាន ហើយហាមលើសពីកញ្ចប់ថវិកានេះដាច់ខាត។
  • គន្លឹះសំខាន់៖ ត្រូវហ៊ានប្រាស្រ័យទាក់ទងជាមួយសមាជិកគ្រួសារឱ្យបានច្បាស់លាស់ថា យើងរកចំណូលបានប៉ុណ្ណេះ មានបន្ទុកផ្ទាល់ខ្លួនប៉ុណ្ណេះ ដើម្បីឱ្យអ្នករាល់គ្នាយល់ពីស្ថានភាពហិរញ្ញវត្ថុពិតប្រាកដ មិនរំពឹងខ្ពស់ហួសពីអ្វីដែលយើងអាចទទួលខុសត្រូវរួច និងបង្ហាត់ឱ្យមនុស្សក្នុងផ្ទះលៃលកទៅតាមកញ្ចប់ថវិកាដែលមានកំណត់។

ការជជែករឿងប្រាក់កាសជាមួយគ្រួសារអាចនឹងបញ្ចប់ទៅដោយការយល់ច្រឡំ ឬពាក្យថា «រមិលគុណ»។ ចូរប្រើគោលការណ៍ជជែកដោយហេតុផលជាជាងអារម្មណ៍។ ប្រសិនបើត្រូវបានសម្ពាធខាងអារម្មណ៍ ត្រូវចិត្តដាច់ និងប្រកាន់ខ្ជាប់នូវដែនកំណត់របស់ខ្លួនឯង ព្រោះបើដួលយើងម្នាក់ គឺដួលទាំងគ្រួសារ។

2. បំបែកគណនី «ប្រាក់បម្រុងបន្ទាន់សម្រាប់គ្រួសារ» ដោយឡែក

ជាទូទៅយើងតែងតែត្រូវបានណែនាំឱ្យសន្សំប្រាក់បម្រុងបន្ទាន់ផ្ទាល់ខ្លួនទុកពី ៣-៦ ខែ ប៉ុន្តែសម្រាប់អ្នករែកពន់បន្ទុក យើងគួរតែមានគណនីមួយទៀតដែលបំបែកទុកជា «ប្រាក់បម្រុងរបស់អ្នកផ្ទះ»។

  • គោលដៅនៃប្រាក់កញ្ចប់នេះគឺ ទុកសម្រាប់ទប់ទល់នឹងព្រឹត្តិការណ៍ដែលមិននឹកស្មានដល់ក្នុងគ្រួសារ ដូចជា ឪពុកម្តាយជួបគ្រោះថ្នាក់ចូលមន្ទីរពេទ្យ ការជួសជុលផ្ទះ ឬបងប្អូនខ្វះខាតប្រាក់ភ្លាមៗ។
  • នៅពេលមានប្រាក់កញ្ចប់នេះ វានឹងជួយកាត់បន្ថយអារម្មណ៍មិនមានសុវត្ថិភាពពីភាពមិនប្រាកដប្រជានៅក្នុងចិត្តរបស់អ្នកបាន។
  • ណែនាំឱ្យរក្សាទុកប្រាក់កញ្ចប់នេះនៅក្នុងគណនីសន្សំឌីជីថល (Digital Savings Account) ដែលផ្តល់ការប្រាក់ខ្ពស់ ដើម្បីឱ្យប្រាក់កើនឡើង ប៉ុន្តែនៅតែអាចដកមកប្រើប្រាស់បានងាយស្រួល។ ការមានប្រាក់កញ្ចប់នេះបំបែកទុក នឹងជួយឱ្យកក់ក្តៅចិត្តថា នៅពេលមានហេតុការណ៍បន្ទាន់ យើងមិនចាំបាច់ទៅប៉ះពាល់ដល់ប្រាក់សន្សំផ្ទាល់ខ្លួន ឬត្រូវបែរទៅពឹងផ្អែកលើបំណុលក្រៅប្រព័ន្ធដែលមានការប្រាក់ខ្ពស់ហួសហេតុនោះឡើយ។

3. គ្រប់គ្រងបំណុលសរុប កុំឱ្យលើសពី 40% នៃប្រាក់ចំណូល

មិនថាជាបំណុលផ្ទាល់ខ្លួន ឬបំណុលដែលបង្កើតឡើងដើម្បីគ្រួសារ (ដូចជា បង់រំលស់ផ្ទះឱ្យឪពុកម្តាយ បង់រំលស់ឡានឱ្យផ្ទះប្រើប្រាស់) វិធានការសំខាន់គឺ ទំហំទឹកប្រាក់បង់រំលស់បំណុលសរុបក្នុងមួយខែៗ មិនគួរលើសពី 40% នៃប្រាក់ចំណូលនោះទេ ដើម្បីរក្សាតុល្យភាពចំណូលចំណាយ។

  • ប្រសិនបើជាបំណុលរួមដែលប្រើប្រាស់ជាមួយគ្នាក្នុងផ្ទះ ត្រូវព្យាយាមជជែកពិភាក្សាជាមួយសមាជិកក្នុងផ្ទះដែលមានចំណូល ឱ្យចូលមកជួយទទួលខុសត្រូវរួមគ្នា កុំទទួលរ៉ាប់រងម្នាក់ឯងទាំងអស់។
  • ការប្រុងប្រយ័ត្នខ្ពស់បំផុត៖ ចៀសវាង «ការធានា» ឱ្យនរណាម្នាក់ ទោះបីជាសមាជិកគ្រួសារក៏ដោយ ប្រសិនបើ យើងមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង់បំណុលនោះជំនួសបានទេ ព្រោះនោះគឺជាការយកអនាគតហិរញ្ញវត្ថុរបស់យើងទៅព្យួរទុកនៅលើហានិភ័យរបស់អ្នកដទៃ។

4. កាត់បន្ថយហានិភ័យដោយធានារ៉ាប់រងជីវិត និងសុខភាព

នៅពេលដែលយើងជាបង្គោលតែមួយគត់របស់ផ្ទះ អ្វីដែលគួរឱ្យខ្លាចបំផុតគឺ ប្រសិនបើយើងដួល ស្ថិរភាពហិរញ្ញវត្ថុរបស់ផ្ទះនឹងត្រូវគាំងភ្លាមៗ។

  • ធានារ៉ាប់រងអាយុជីវិត៖ សម្រាប់អ្នករែកពន់បន្ទុក ការធ្វើធានារ៉ាប់រងអាយុជីវិតចាត់ទុកជាការបាញ់ព្រួញមួយបានសត្វពីរ។ ព្រោះក្រៅពីផ្តល់ការគាំពាររយៈពេលវែង ដើម្បីធានាបានថាក្រោយពេលមានហេតុការណ៍មិននឹកស្មានដល់ សមាជិកគ្រួសារយើងនឹងមានប្រាក់មួយកញ្ចប់សម្រាប់តាំងជំហរ និងដោះស្រាយបំណុលហើយ ប័ណ្ណសន្យារ៉ាប់រងនៅតែមានតម្លៃសាច់ប្រាក់ដែលប្រៀបដូចជាការបង្ខំសន្សំប្រាក់រយៈពេលវែង។ ប្រសិនបើយើងរស់នៅរហូតដល់គ្រប់អាយុកិច្ចសន្យា ក៏អាចយកប្រាក់កញ្ចប់នេះមកប្រើប្រាស់មើលថែខ្លួនឯងក្នុងវ័យចូលនិវត្តន៍បានផងដែរ។
  • ធានារ៉ាប់រងសុខភាព និងប.ស.ស៖ ថ្លៃព្យាបាលជំងឺគឺជាការចំណាយដែលគួរឱ្យខ្លាចបំផុត។ ត្រូវពិនិត្យសិទ្ធិព្យាបាលជំងឺមូលដ្ឋានរបស់រាល់គ្នាក្នុងផ្ទះ (ដូចជាប័ណ្ណប.ស.ស) ឱ្យបានគ្រប់ជ្រុងជ្រោយ បន្ទាប់មកសឹមទិញធានារ៉ាប់រងសុខភាពបន្ថែមដើម្បីបំពេញចន្លោះប្រហោង។ ការកំណត់ការចំណាយលើផ្នែកសុខភាព នឹងជួយកុំឱ្យប្រាក់សន្សំមួយជីវិតត្រូវរលាយបាត់បង់ទៅជាមួយថ្លៃមន្ទីរពេទ្យ។

5. កុំភ្លេចរៀបចំផែនការចូលនិវត្តន៍ឱ្យខ្លួនឯងដោយហ្មត់ចត់

ប្រយោគដែលថា «អ្នកនៅលីវពេលចាស់ទៅមិនមាននរណាមកចាំមើលថែទេ» គឺជាការពិតដែលយើងត្រូវត្រៀមចិត្តទទួលយកឱ្យបាន។ ដូច្នេះ ក្នុងពេលដែលយើងកំពុងចិញ្ចឹមមើលថែមនុស្សទាំងផ្ទះ ដាច់ខាតមិនត្រូវភ្លេចដកប្រាក់មួយផ្នែកមកវិនិយោគសម្រាប់ការចូលនិវត្តន៍របស់ខ្លួនឯងឡើយ មិនថាជាការវិនិយោគភាគហ៊ុន អចលនទ្យព្យ ឬមុខជំនួញផ្សេងៗ។ ត្រូវចងចាំជានិច្ចថា យើងកំពុងមើលថែមនុស្សចាស់នៅថ្ងៃនេះ ប៉ុន្តែនៅក្នុងអនាគតនឹងមិនមាននរណាមកមើលថែយើងទេ ដូច្នេះយើងត្រូវប្រើប្រាស់ប្រាក់បង្កើតផលតបស្នងមកធ្វើជាអ្នកមើលថែខ្លួនយើងនៅក្នុងវ័យចូលនិវត្តន៍។ យ៉ាងណាក៏ដោយ គឺត្រូវសិក្សាស្រាវជ្រាវឱ្យបានល្អិតល្អន់មុននឹងប្រឡូកខ្លួនក្នុងការវិនិយោគណាមួយ ព្រោះគ្រប់ការវិនិយោគសុទ្ធតែមានហានិភ័យ។

6. បែងចែកប្រាក់មួយផ្នែក ដើម្បីបំពេញបំណងប្រាថ្នា និងផ្លូវចិត្តខ្លួនឯង

នេះគឺជាចំណុចសំខាន់មិនចាញ់រឿងផ្សេងៗនោះឡើយ។ ទោះបីជាយើងត្រូវរែកពន់បន្ទុកដ៏ធ្ងន់ធ្ងរ ប៉ុន្តែត្រូវកុំភ្លេចថាខ្លួនយើងក៏មានសិទ្ធិរស់នៅក្នុងជីវិតជារបស់ខ្លួនឯងដែរ ហើយកុំមានអារម្មណ៍ខុសក្នុងការប្រើប្រាស់ប្រាក់ដើម្បីខ្លួនឯងខ្លះនោះឡើយ។

  • ដកប្រាក់ចំនួនបន្តិចបន្តួចក្នុងមួយខែៗ (ប្រហែលជាត្រឹមតែ 5% – 10% នៃប្រាក់ចំណូល) ចូលទៅក្នុងគណនីក្តីស្រមៃផ្ទាល់ខ្លួន។
  • ប្រាក់កញ្ចប់នេះ គឺទុកសម្រាប់គោលដៅផ្ទាល់ខ្លួនរបស់យើងតែប៉ុណ្ណោះ មិនថាជាការចុះឈ្មោះរៀនវគ្គសិក្សាដើម្បីបង្កើនជំនាញថ្មីៗ ការទិញកាដូឱ្យខ្លួនឯង ឬការរៀបចំដំណើរកម្សាន្តទៅសម្រាកលំហែកាយនៅឆ្ងាយៗ ដើម្បីសាកថ្មជីវិត។
  • ទោះបីជាគោលដៅនេះអាចនឹងសម្រេចបានយឺតជាងអ្នកដទៃដោយសារតែមានប្រាក់សន្សំបន្ថែមតិចតួច ប៉ុន្តែវានឹងក្លាយជាវិធីមើលថែផ្លូវចិត្តដ៏ល្អ ដែលធ្វើឱ្យយើងមានកម្លាំងក្រោកឈរទៅធ្វើការនៅរៀងរាល់ព្រឹក ហើយជួយការពារកុំឱ្យយើងធ្លាក់ចូលទៅក្នុងស្ថានភាពអស់ថាមពលពីការងារ (Burnout) ឬជំងឺបាក់ទឹកចិត្តទៅមុន។

ជាចុងក្រោយ ចង់ឱ្យអ្នករែកពន់បន្ទុកគ្រួសារគ្រប់រូបឱបខ្លួនឯងឱ្យបានណែន ហើយចងចាំថា គ្មាននរណាម្នាក់អាចមករស់នៅក្នុងជីវិតជំនួសនរណាបានឡើយ។ យើងបានធ្វើល្អបំផុតតាមដែលកូនម្នាក់ បងម្នាក់ ប្អូនម្នាក់ ឬក្មួយម្នាក់ អាចទ្រាំទ្ររួចហើយ។

កុំខ្លាច ឬមានអារម្មណ៍ខុសក្នុងការប្រាស្រ័យទាក់ទងជាមួយគ្រួសារឱ្យបានច្បាស់លាស់ថា យើងមានដែនកំណត់ត្រឹមកម្រិតណា អាចជួយបានច្រើនបំផុតត្រឹមកម្រិតណា ដោយខ្លួនយើងក៏មិនទាន់ដួលទៅមុន ព្រោះគ្រួសារដែលស្រឡាញ់ និងមានបំណងល្អចំពោះគ្នាទៅវិញទៅមកពិតប្រាកដ នឹងមិនបណ្តោយឱ្យសមាជិកណាម្នាក់លំបាកតែម្នាក់ឯងនោះទេ ប៉ុន្តែនឹងជួយគ្នាម្នាក់មួយដៃម្នាក់មួយជើង ដើម្បីឱ្យអ្នករាល់គ្នាក្នុងគ្រួសារមានសេចក្តីសុខទៅជាមួយគ្នា ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Kon Ant នាំបវរកញ្ញា Catalina Duque ទស្សនាចម្លាក់នៅជញ្ជាំងប្រាសាទអង្គរវត្ត និងបញ្ជាក់ពីស្បៃខ្មែរ ដែលមានតាំងពីយូរលង់

បន្ទាប់​ពី​បញ្ចប់​ការ​បំពាក់​មកុដ​ដល់​បវរកញ្ញា​ខ្មែរ សុខគា គីមលាង ជា Miss International Cambodia 2026 ផ្លូវ​ការ​ហើយ​នោះ ក៏​ជា​ពេល​ដែល​នាំ​ឲ្យ​បវរកញ្ញា Catalina Duque ជនជាតិ​កូឡុំប៊ី​រូបនេះ​បាន​ឃើញ និង​បាន​ស្គាល់​ពី​អច្ឆរិយ​វត្ថ​ដ៏​អស្ចារ្យ​របស់​ពិភពលោក

សុខគា គីមលាង អ្នកតំណាងរូបសម្រស់នារីខ្មែរ ក៏ជាអ្នកយក​កេរដំណែលវប្បធម៌ សិល្បៈ អត្តសញ្ញាជាតិខ្មែរទៅលើឆាកអន្តរជាតិ

ការ​តែងតាំង សុខគា គីមលាង មិន​ត្រឹមតែ​នឹង​ជា​អ្នក​តំណាង​សម្រស់​នារី​ខ្មែរ​តែ​មួយ​មុខ​លើ​ឆាក​អន្តរជាតិ​មាន​បរទេស​ជាច្រើន​ឃើញ​​ប៉ុណ្ណោះ​ឡើយ ការ​តែងតាំង​នេះ​នឹង​នាំ​យក​អ្នក​បង្ហាញ​វប្បធម៌​ដ៏​ល្អ​ឥត​ខ្ចោះ ដើម្បី​សម្ដែង​របាំ​បុរាណ​ខ្មែរ​នា​វគ្គ​ណា​មួយ​ក្នុង​កម្មវិធី។

បន្ទាប់ពី «Rise for Khmer» នាំវប្បធម៌ខ្មែរនៅបារាំងល្បី​ខ្ទរខ្ទារ ពេលនេះកំពុងរៀបចំ «Rise for Khmer 2026»

ព្រឹត្តិការណ៍ «Rise for Khmer» ដែល​រៀបចំ​ឡើង​កាលពី​ចុង​ឆ្នាំ ២០២៥ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌ ប្រពៃណី​ខ្មែរ​នៅ​ទឹកដី​​អឺរ៉ុប ជាពិសេស​ដើម្បី​ឲ្យ​កូន​ខ្មែរ​ដែល​ធំធាត់​នៅ​បរទេស។ «Rise for

Justin Bieber នឹងចូលរួមជាមួយ Shakira និង BTS ក្នុងការសម្ដែងនៅវគ្គផ្ដាច់ព្រ័ត្រ World Cup 2026 រំពឹងរកថវិកាបាន ១០០លានដុល្លារជួយដល់ការអប់រំពិភពលោក

ស្ថាប័ន FIFA និងអង្គការ Global Citizen បានប្រកាសនៅថ្ងៃទី៩ ខែកក្កដានេះថា កំពូលតារាចម្រៀងប៉ុប Justin Bieber នឹងចូលរួមជាតួឯកសំខាន់ម្នាក់ទៀត ក្នុងកម្មវិធី Halftime Show នៃវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA World

ចៅហ្វាយក្រុងអាមេរិកឈាមជ័រខ្មែរបង្កើតប្រវត្តិសាស្ត្រក្រុង Terre Haute ឡើងកាន់តំណែងក្នុងវ័យ ២៧ ឆ្នាំ

ង​វ័យ ២៧ ឆ្នាំ កូន​ខ្មែរ-ចាម៉ៃកា ដែលជាមានសញ្ជាតិអាមេរិក Brandon Sakbun បាន​ឡើង​កាន់​តំណែង​ជា​អភិបាល​ក្រុង​ទី​៤៣ នៃ​ទី​ក្រុង Terre Haute រដ្ឋ Indiana ហើយបាន​ក្លាយ​ជា​អ្នក​ដឹក​នាំ​ដែល​មាន​វ័យ​ក្មេង​ជាង​គេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ទី

ជឿថាជាព្រះអង្គម្ចាស់ឌូបៃពិត នារីម្នាក់ចាញ់ល្បិចលង់ស្នេហ៍ ខូចទាំងចិត្ត អស់ទាំងលុយ

Maria បានជឿជាក់ថា នាងកំពុងមានទំនាក់ទំនងស្នេហាជាមួយព្រះអង្គម្ចាស់មួយអង្គមកពីទីក្រុងឌូបៃ ដោយមានការទាក់ទងគ្នាតាមរយៈវីដេអូខល (Video Call) ជាអ្នកផ្ដល់ទំនុកចិត្ត។ យ៉ាងណាមិញ Maria មិនបានដឹង

ក្មេងអាយុ ១១ ឆ្នាំ ត្រូវឡើងតុលាការជុំវិញករណីលេងឈើគូសបង្កគ្រោះអគ្គិភ័យឆេះផ្សារទំនើប ស្លាប់មនុស្ស ៧២ នាក់

ក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់ ត្រូវបានកំណត់ឱ្យឡើងសវនាការនៅតុលាការអនីតិជន បន្ទាប់ពីត្រូវបានចោទប្រកាន់ថាបានលេងឈើគូស ហើយបានបង្កជាគ្រោះអគ្គិភ័យយ៉ាងសន្ធោសន្ធៅឆាបឆេះផ្សារទំនើប Gul Plaza នៅ

កម្ពុជា​នាំ​យក​របាំ​អប្សរា និង​ភាពយន្ត​ខ្មែរ បង្ហាញ​ក្នុង​កម្មវិធី​ផ្លូវ​ការ​នៅ​ប្រទេស​ចិន

បង្ហាញ​វត្តមាន​ក្នុង​សប្ដាហ៍​ផ្លាស់​ប្ដូរ​ភាពយន្ត​កម្ពុជា-ចិន ឆ្នាំ ២០២៦ ដែល​រៀប​ចំ​ធ្វើ​នៅ​ប្រទេស​ចិន​លើក​នេះ កម្ពុជា​បាន​ពាំនាំ​យក​នូវ​សិល្បៈ​វប្បធម៌ ព្រម​ទាំង​ភាពយន្ត​ខ្មែរ​ទៅ​បង្ហាញ​និង​បញ្ចាំង​លើ​ផ្ទាំង​សំពត់​ស ដែល​មាន​

អនុញ្ញាតឱ្យកូនៗចេញធ្វើការក្រៅម៉ោងតាំងពីវ័យជំទង់ ពួកគេនឹងទទួលបានមេរៀនជីវិត ១០ យ៉ាងនេះ

កាលពីមុន ឪពុកម្ដាយជាច្រើនអាចនឹងគិតថា "កូនៗគ្រាន់តែផ្តោតលើការសិក្សាគឺគ្រប់គ្រាន់ហើយ"។ ប៉ុន្តែសព្វថ្ងៃនេះឪពុកម្តាយជាច្រើនកំពុងចាប់ផ្តើមផ្តល់ការងារក្រៅម៉ោងដល់កូនៗរបស់ពួកគេ មិនមែនដោយសារតែ

ហ្វេននៅអាស៊ីអាគ្នេយ៍សរសើរព្រះនាង ជេនណា Cover បទ «Hate that I made you love me» ពីរោះខ្លាំង

ព្រះនាង នរោត្តម ជេនណា ដែល​ជា​សែ​រាជវង្ស​ខ្មែរ​ដែលមាន​សមត្ថភាព​ក្នុង​វិស័យ​សិល្បៈ​​​ដ៏​សម្បូរ​បែប ហើយ​ក៏​ទទួលបាន​ការអប់រំ ​ចំណេះជំនាញ​ទូលំទូលាយ​ ដោយ​អាច​ឲ្យ​ទ្រង់​បង្កើនទំនាក់ទំនង​ការងារ​ជា​មួយ​​បរទេស​យ៉ាង​ងាយ​

Leave a Reply

Your email address will not be published. Required fields are marked *