ឱកាសបញ្ចេញស្នាដៃទៅអន្តរជាតិ! SEAVFC ជំនាន់ទី៤ ប្រកាសទទួលរឿងប្រកួត សម្រាប់ឆ្នាំ២០២៤នេះហើយ

ឱកាសល្អមកដល់ហើយ សម្រាប់អ្នកជំនាញ ឬ មិនជំនាញក្នុងវិស័យផលិតភាពយន្ត ផលិតវីដេអូ និងផលិតករទាំងអស់ ពេលនេះ «មហោស្រពភាពយន្តវីដេអូសម្រាប់កុមារអាស៊ីអាគ្នយ៍-Southeast Asia Video Festival for Children – SEAVFC​» ឬ ហៅកាត់ថា SEAVFC ជំនាន់ទី៤ នឹងត្រូវរៀបចំនៅក្នុងប្រទេសកម្ពុជា ដោយអង្គការភាពយន្តឈូករ័ត្ន (Sunflower Film Organization [SFO]) រួមសហការជាមួយដៃគូក្នុងស្រុកនានា។

មហោស្រពកម្រិតអន្តរជាតិក្នុងក្របខណ្ឌអាស៊ាននេះ នឹងទទួលស្វាគមន៍ម្ចាស់ស្នាដៃសឹងគ្រប់វ័យចាប់កុមារ ដល់មនុស្សពេញវ័យ មិនថាអ្នកអាជីព ឬថ្មោងថ្មីក្តី ឱ្យតែសាច់រឿងទាក់ទង ឬផលិតដោយកុមារក្នុងបណ្តាប្រទេសទាំង ១០។ ការប្រកួតនេះ ត្រូវបានប្រព្រឹត្តឡើងជារៀងរាល់ឆ្នាំ ដើម្បីលើកទឹកចិត្តដល់ កុមារ និងយុវសមិទ្ធិករយើង ឱ្យបង្ហាញទេពកោសល្យ និងគំនិត ច្នៃប្រតិដ្ឋរបស់ខ្លួន។

ជយលាភី នឹងត្រូវបែងចែកយ៉ាងហោចជា១០ប្រភេទដូចតទៅ៖

🏆វីដេអូឯកសារផលិតដោយអ្នកអាជីព សម្រាប់កុមារអាយុ៧ឆ្នាំចុះ

🏆វីដេអូឯកសារផលិតដោយអ្នកអាជីព សម្រាប់កុមារអាយុពី៨ ដល់១២ឆ្នាំ

🏆វីដេអូឯកសារផលិតដោយអ្នកអាជីព សម្រាប់កុមារអាយុពី១៣ ដល់១៧ឆ្នាំ

🏆វីដេអូប្រតិដ្ឋផលិតដោយអ្នកអាជីព សម្រាប់កុមារអាយុ៧ឆ្នាំចុះ

🏆វីដេអូប្រតិដ្ឋផលិតដោយអ្នកអាជីព សម្រាប់កុមារអាយុពី៨ ដល់១២ឆ្នាំ

🏆វីដេអូប្រតិដ្ឋផលិតដោយអ្នកអាជីព សម្រាប់កុមារអាយុពី១៣ ដល់១៧ឆ្នាំ

🏆សមិទ្ធករវីដេអូថ្មោងថ្មី អាយុចាប់ពី១៨ឆ្នាំឡើង

🏆សមិទ្ធករវីដេអូកុមារ អាយុ១២ឆ្នាំចុះ

🏆សមិទ្ធករវីដេអូ អាយុពី១៣ ដល់១៥ឆ្នាំ

🏆សមិទ្ធករវីដេអូ អាយុពី១៦ ដល់១៧ឆ្នាំ

មហោស្រពភាពយន្តវីដេអូសម្រាប់កុមារអាស៊ីអាគ្នយ៍-Southeast Asia Video Festival for Children – SEAVFC​» ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៧មក នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន ដើម្បីអបអរដល់ស្នាដៃវីដេអូដែលផលិត និងស្តីពីកុមារ ពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំង១០។​ ​ដោយឡែក ដើម្បីស្វាគមន៍ជំនាន់ថ្មី SEAVFC បានបើកប្រកាសទទួលរឿងប្រកួត ដល់វីដេអូខ្លី ចាប់តាំងពីចុងខែមេសាកន្លងទៅ។

មហោស្រពធំ គ្រោងនឹងប្រព្រឹត្តទៅនៅចុងខែវិច្ឆិកាឆ្នាំ២០២៤នេះ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី បន្ទាប់ពីសិក្ខាសាលា តាមប្រទេសនានា នៅតំបន់អាស៊ីអាគ្នេយ៍ ដោយក្រុមការងារស្ថាបនិកពីហ្វីលីពីន កម្មវិធីតម្រង់ទិសអនឡាញ និងយុទ្ធនាការផ្សេងៗទៀត តាមសាលារៀន និងអង្គការមួយចំនួនតាមប្រទេសនីមួយៗ។

លោក ស៊ុំ ស៊ីថែន ប្រធានប្រតិបត្តិរបស់អង្គការភាពយន្តឈូករ័ត្ន និងជានាយកគណៈគ្រប់គ្រងមហោស្រព  ប្រចាំប្រទេសកម្ពុជា នេះថ្លែងថា៖ «ដោយសារការប្រកួតនេះ ធ្វើឡើងជាលក្ខណៈតំបន់ ហើយខ្ញុំបាទមានបទពិសោធន៍ស្រាប់ ក្នុងការរៀបចំមហោស្រពភាពយន្តខ្លី ចតុមុខ ខ្ញុំយល់ថា SEAVFCជាឱកាសដ៏ពិសេស ដល់យុវសមិទ្ធករយើង ក៏ដូចជាកុមារៗកម្ពុជា បញ្ចេញថ្វីដៃក្នុងការបង្កើតវីដេអូដែល ទាក់ទង និងទាក់ទាញដល់កុមារ។ ម្យ៉ាងទៀតក្រៅពីការប្រកួត សិក្ខាសាលាដែលយើងរៀបចំ ក៏ជួយផ្តល់បទពិសោធន៍ជាក់ស្តែងដល់កុមារ នៅកម្ពុជាក្នុងការច្នៃវីដេអូខ្លីដោយខ្លួនឯង និងជាក្រុម ដែលខ្ញុំរំពឹងថានឹងក្លាយជាពន្លកសមិទ្ធករភាពយន្ត របស់កម្ពុជាទៅថ្ងៃមុខ»។

ដោយសារមហោស្រពត្រូវបានរៀបចំដោយ សហការជាមួយដៃគូក្នុងស្រុក លោក កែវ សំនៀង អ្នកចាត់ការទូទៅរបស់ផលិតកម្ម Box Media បានផ្តល់យោបល់ថា៖  «សម្រាប់ខ្ញុំបាទ មហោស្រពវីដេអូសម្រាប់កុមារអាស៊ីអាគ្នយ៍២០២៤ មានលក្ខណៈប្លែក ដោយសារ ជាកម្មវិធី ដែលអនុញ្ញាតិឱ្យក្មេងៗបង្កើតស្នាដៃ ទោះបីកន្លងមកវីដេអូ ឬភាពយន្តច្រើនតែផលិតដោយមនុស្សពេញវ័យ ឬរៀនចប់ មហាវិទ្យាល័យ។ លើសពីនេះ មហោស្រពនេះក៏ជួយទាញចំណាប់អារម្មណ៍របស់សមិទ្ធករពេញវ័យ ឱ្យមកផលិតមាតិកាដែលមានប្រយោជន៍ ទាក់ទងនឹងកុមារ ផងដែរ ដែលជាការរួមចំណែកដល់ការលូតលាស់ផ្នែកស្មារតីរបស់ពួកគាត់។ ដូច្នេះតាំងនាមឱ្យ Box Media ខ្ញុំបាទ រីករាយក្នុងការរួម ចំណែកបណ្តុះបណ្តាលធនធានថ្មី ក្នុង វិស័យភាពយន្ត ដើម្បីឱ្យពួកគាត់មានឱកាសឈានដល់ប្រកួតផ្តាច់ព្រ័ត្រ នៅប្រទេសម៉ាឡេស៊ី។»

សូមរំលឹកដែរថាកាលពីឆ្នាំ២០១៩ តំណាងឱ្យប្រទេសកម្ពុជាយើង លោក សុិន ចន្ថា បានទទួលពាន១ក្នុងចំណោមដប់នោះគឺ វីដេអូប្រតិដ្ឋផលិតដោយអ្នកអាជីព សម្រាប់កុមារអាយុពី១៣ ដល់១៧ឆ្នាំ តាមរយៈវីដេអូខ្លីដែលមានចំណងជើងថា «អ្នកលាបថ្នាំ»។ រឿងខ្លីនេះ លើកឡើងពីការលះបង់របស់ជីដូនម្នាក់ ជាអ្នកលាបថ្នាំតាមថ្នល់ ដើម្បីរកប្រាក់ទិញ នំខួបឱ្យ ចៅពិការមួយរូប។

SEAVFC នឹងបើកវគ្គណែនាំមហោស្រពដំបូងរបស់ខ្លួនតាមរយៈអនឡាញ (online orientation) នៅថ្ងៃទី១០ ខែមិថុនានេះ ដោយពេលវេលានឹងប្រកាស ជូនឆាប់ៗ លើទំព័រហ្វេសប៊ុករបស់មហោស្រព។

បើអ្នកចង់ចូលរួមជាមួយសមិទ្ធករផ្សេងៗទៀតនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ក៏ដូចជាផ្សារភ្ជាប់រឿងរបស់អ្នក ជាមួយទស្សនិកជន ឱ្យបានច្រើន ផ្ញើរឿងខ្លីរបស់អ្នកមកមហោស្រពឥឡូវមក តាមរយៈ៖ https://forms.gle/ePWwKsuQ4tg3xa77A ។

SEAVFC Cambodia ឆ្នាំនេះមានការគាំទ្រពីស្ថាប័នក្នុងស្រុករួមមាន៖ Box Media Production, Apsara Media Services, និង «មហោស្រពភាពយន្តភាពយន្តខ្លីចតុមុខ»។ 

ទោះបីជាយ៉ាងណាក៏ដោយ មហោស្រពនៅតែបន្តទទួលការចូលរួមជាថវិកាបន្ថែម ដើម្បីសម្រេចសមិទ្ធផលជំនាន់ទី៤ នៅប្រទេសកម្ពុជា ប្រកបដោយភាពរលូន តាមរយៈ៖​ ABA – SUNFLOWER FILM ORGANIZATION – 000 804 814។  

ទស្សនាវីដេអូ៖

សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលមើលតាមប្រព័ន្ធផ្សព្វផ្សាយដូចជា៖

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទង៖

លោក ស៊ុំ ស៊ីថែន

នាយកក្រុមប្រឹក្សាគ្រប់គ្រង

 «មហោស្រពវីដេអូសម្រាប់កុមារអាស៊ីអាគ្នេយ៍»

ប្រចាំប្រទេសកម្ពុជា

លេខទំនាក់ទំនង: +855 12 684 955

អុីមែល: seavfc.kh@gmail.com  



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត



Leave a Reply

Your email address will not be published.Required fields are marked *