អបអរសាទរ! ប្រាសាទអង្គរវត្តជាប់ចំណាត់ថ្នាក់លេខ ១ ជាកន្លែងទាក់ទាញជាងគេប្រចាំទ្វីបអាស៊ី

ថ្ងៃទី២៩​ ខែសីហា ឆ្នាំ២០២៥

Tripadvisor បានប្រកាសជាផ្លូវការពីជ័យលាភី ពានរង្វាន់ជម្រើសរបស់អ្នកដំណើរលើ Tripadvisor៖ កន្លែងអស្ចារ្យបំផុតប្រចាំឆ្នាំ២០២៥ (Tripadvisor Travelers’ Choice Awards: Best of the Best 2025)។ ប្រទេសកម្ពុជាជាថ្មីម្តងទៀត ទទួលបានជ័យលាភី និងកិត្តិនាមដ៏ល្អ ក្នុងចំណោមគោលដៅទេសចរណ៍ ដែលល្បីល្បាញបំផុតនៅលើពិភពលោក។

នៅក្នុងប្រភេទពានរង្វាន់ កន្លែងទាក់ទាញជាងគេប្រចាំទ្វីបអាស៊ី (Asia Top Attractions) ដែលជាពានរង្វាន់អបអរសាទរគោលដៅទេសចរណ៍ ដែលមានភាពទាក់ទាញបំផុតប្រចាំទ្វីបអាស៊ី ទាំងជាគោលដៅអច្ឆរិយៈបែបធម្មជាតិ ក៏ដូចជាគោលដៅអច្ឆរិយៈបែបកែច្នៃ ដែលត្រូវបានជ្រើសរើសដោយភ្ញៀវទេសចរ ដែលធ្លាប់ទៅដល់ផ្ទាល់៖​

  • ប្រាសាទអង្គរវត្ត៖ ជាប់ចំណាត់ថ្នាក់លេខ 1ជាកន្លែងទាក់ទាញជាងគេប្រចាំទ្វីបអាស៊ី ដោយទទួលបានពិន្ទុ 4.8/5 ពីអ្នកដំណើរប្រមាណជាង 49,300 នាក់ នៅលើ Tripadvisor.com។ នេះសបញ្ជាក់ជាថ្មីពីកេរ្តិ៍ឈ្មោះរបស់ប្រាសាទអង្គរវត្ត ដែលជាគោលដៅដ៏សំខាន់ និងចាំបាច់ត្រូវតែមកទស្សនា សម្រាប់ភ្ញៀវទេសចរទូទាំងពិភពលោក។
  • ប្រាសាទបាយ័ន៖ ជាប់ចំណាត់ថ្នាក់លេខ 17 ដោយទទួលបានពិន្ទុ 4.8/5 ពីអ្នកដំណើរជាង 20,800 នាក់ នៅលើ Tripadvisor.com។

បន្ថែមពីជ័យលាភីលើកន្លែងទាក់ទាក់ជាងគេប្រចាំទ្វីបអាស៊ី ប្រទេសកម្ពុជាក៏ទទួលបានភាពលេចធ្លោ លើឆាកអន្តរជាតិក្នុងប្រភេទពានរង្វាន់ជាច្រើនផ្សេងទៀតរបស់ Tripadvisor ផងដែររួម៖

  • ខេត្តសៀមរាប៖
    • ជាប់ចំណាត់ថ្នាក់ទី 5 ក្នុងចំណោមកន្លែងល្អបំផុតនៅទ្វីបអាស៊ី សម្រាប់ភ្ញៀវទេសចរមកកម្សាន្ត។ នេះបញ្ជាក់សារជាថ្មី នូវកិត្តិនាមរបស់ខ្លួន ក្នុងចំណោមគោលដៅ ដែលភ្ញៀវទេសចរចង់មកកម្សាន្តច្រើនបំផុតក្នុងទ្វីបអាស៊ី។

  • ជាប់ចំណាត់ថ្នាក់ទី 10 ក្នុងចំណោមតំបន់ទេសចរវប្បធម៌ ប្រចាំពិភពលោក។ នេះបានបញ្ជាក់ពីការទទួលស្គាល់សម្រាប់តំបន់បេតិកភណ្ឌពិភពលោក ក៏ដូចជាសារមន្ទីរ និងចម្លាក់បុរាណ ដែលផ្តល់ជូនភ្ញៀវទេសចរនូវបទពិសោធន៍វប្បធម៌សម្បូរបែប ដែលមិនអាចបំភ្លេចបាន។

  • រាជធានីភ្នំពេញ៖ ទទួលបានចំណាត់ថ្នាក់ទី 17 ក្នុងចំណោមគោលដៅទេសចរណ៍ដែលកំពុងពេញនិយម និងចំណាត់ថ្នាក់ទី 18 ក្នុងចំណោមកន្លែងទេសចរណ៍ល្អបំផុតនៅអាស៊ី។ នេះបានបង្ហាញពីភាពទាក់ទាញ និងសកម្មភាពទេសចរណ៍សម្បូរបែប របស់រាជធានីភ្នំពេញសម្រាប់ភ្ញៀវទេសចរអន្តរជាតិ។

ពានរង្វាន់ជម្រើសរបស់អ្នកដំណើរលើ Tripadvisor៖ កន្លែងអស្ចារ្យបំផុតប្រចាំឆ្នាំ២០២៥ បញ្ជាក់ពីការវាយតម្លៃខ្ពស់បំផុតនៃភាពល្អឥតខ្ចោះសម្រាប់គោលដៅទេសចរណ៍ជុំវិញពិភពលោក។ ពានរង្វាន់នេះត្រូវបានផ្តល់ជូនសម្រាប់តែតំបន់ទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន និងកន្លែងទាក់ទាញណាដែលទទួលបានការវាយតម្លៃខ្ពស់ពីសហគមន៍អ្នកប្រើប្រាស់ Tripadvisor ក្នុងរយៈពេល 12 ខែកន្លង
មក។ ក្នុងចំណោមបញ្ជីរាយនាមជាង 8លានកន្លែង នៅទូទាំងពិភពលោក មានកន្លែងតិចជាង 1% ប៉ុណ្ណោះ ដែលត្រូវបាន ជាប់នៅក្នុងពានរង្វាន់នេះ។

សម្រាប់ព័ត៌មានបន្ថែមពីប្រភេទពានរង្វាន់ សូមចូលទៅកាន់តំណរខាងក្រោម៖



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ



Leave a Reply

Your email address will not be published.Required fields are marked *