ជាម្ចាស់ផ្ទះ GUMBALL 3000 កម្ពុជានឹងបំបែកកំណត់ត្រាពិភពលោក ចតរថយន្តទំនើបៗច្រើនបំផុតមុខប្រាសាទអង្គរ

ព្រឹត្តិការណ៍ប្រមូលផ្ដុំកំពូលរថយន្តទំនើបៗលំដាប់សេដ្ឋីដ៏ល្បីល្បាញលើពិភពលោក GUMBALL 3000 នឹងធ្វើដំណើរមកកាន់ទ្វីបអាស៊ីសម្រាប់ឆ្នាំ ២០២៤នេះ ហើយអ្វីដែលកាន់តែអស្ចារ្យនោះ គឺកម្ពុជា ទទួលបានសិទ្ធិក្នុងការរៀបចំព្រឹត្តិការណ៍ដ៏ធំមួយនេះឡើង

GUMBALL 3000 ជាព្រឹត្តិការណ៍ជួបជុំកំពូលរថយន្តទំនើបៗ នឹងធ្វើឡើងនៅប្រទេសកម្ពុជា ក្រោមការរៀបចំរបស់ក្រុមហ៊ុនដ៏ល្បីបំផុតនៅកម្ពុជា គឺជីបម៉ុង គ្រុប រួមសហការជាមួយនឹងក្រសួងទេសចរណ៍នៃប្រទេសកម្ពុជា។ កាន់តែរំភើបនោះ ព្រឹត្តិការណ៍ GUMBALL 3000 ដែលនឹងធ្វើនៅកម្ពុជាឆ្នាំនេះ គឺចំពេលគម្រប់ខួប ២៥ឆ្នាំ នៃព្រឹត្តិការណ៍នេះតែម្ដង។

ថ្លែងនៅថ្ងៃពិធីប្រកាសបើកព្រឹត្តិការណ៍នេះ លោកឧកញ៉ា លាង ពៅ (​ភីធើរ) ជាសមាជិកក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនជីបម៉ុង គ្រុប បានថ្លែងឱ្យដឹងថា ព្រឹត្តិការណ៍ GUMBALL 3000 ធ្វើឡើងនៅកម្ពុជាឆ្នាំនេះ នឹងធ្វើឡើងក្នុងគោលដៅធំៗ ចំនួន ៤គឺ យុទ្ធនាការផ្សព្វផ្សាយវិស័យទេសចរណ៍នៅកម្ពុជា យុទ្ធនាការសប្បុរសធម៍រៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារនៅសៀមរាប ទី៣ ការបើកឱកាសរវាងអ្នកវិនិយោគទុនឯកជនបរទេស និងនៅក្នុងស្រុកបានជួបគ្នា និងកាន់តែពិសេសនោះ គឺការបង្កើតកំណត់ត្រាពិភពលោកហ្គីណេស ដោយចតរថយន្តទំនើបៗច្រើនបំផុត នៅតំបន់បេតិកភណ្ឌ គឺនៅមុខប្រាសាទអង្គរ។

បន្ថែមលើពីនេះទៀត ឯកឧត្ដម គុជ បញ្ញាសា រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ ក៏បានឱ្យដឹងទៀតថា ព្រឹត្តិការណ៍ GUMBALL 3000 មិនមែនគ្រាន់តែជាកម្មវិធីប្រមូលផ្ដុំរថយន្តទំនើបៗនោះទេ តែនេះជាឱកាសដើម្បីផ្សព្វផ្សាយពីសក្ដានុពលកម្ពុជាទៅកាន់ពិភពលោក នេះជាផលិតផលទេសចរណ៍ថ្មីមួយទៀត ដើម្បីផ្សព្វផ្សាយ ជំរុញវិស័យទេសចរណ៍។ នេះជាឱកាសដ៏កម្រមួយ ដែលកម្ពុជា អាចផ្សព្វផ្សាយពីសក្ដានុពលរបស់ខ្លួន តាមរយៈព្រឹត្តិការណ៍អន្តរជាតិមួយនេះ ដូចជាសិល្បករល្បីៗ ដែលជិះរថយន្តទំនើបៗ ទៅចត ទៅថតនៅមុខប្រាសាទអង្គរជាដើម។

គួរឱ្យដឹងថា GUMBALL 3000  ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៩ ដោយសហគ្រិនជនជាតិអង់គ្លេស Maximillion Cooper។ Gumball 3000 គឺជាការប្រមូលផ្តុំរថយន្តដ៏ធំ ដែលបាននាំយករថយន្តទំនើបៗ និងមានអ្នកចូលរួមរាប់ពាន់គ្រឿងក្នុងដំណើរដ៏វិសេសវិសាលជុំវិញពិភពលោក ដោយចុះទៅដល់គ្រប់ទ្វីបដើម្បីបង្កើតបទពិសោធន៍ ដ៏អស្ចារ្យបំផុតមួយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ



Leave a Reply

Your email address will not be published.Required fields are marked *