សមាជិកក្រុម LE SSERAFIM ម្នាក់តារាស្រី Sakura បានសារភាពថា នាងកំពុងមានសម្ពាធរហូតដល់ស្ទើរលែងហ៊ានច្រៀង និងមានអារម្មណ៍ភ័យខ្លាចខ្លាំងពេលច្រៀងចំពោះមុខមហាជន។
ក្នុងភាពយន្ដឯកសាររបស់ក្រុមចម្រៀង LE SSERAFIM មានឈ្មោះថា “Make It Look Easy” ដែលបានចេញផ្សាយនាពេលថ្មី នេះ បានបង្ហាញឲ្យឃើញសកម្មភាពរបស់ក្រុម LE SSERAFIM ពេលហ្វឹកហាត់ និងសកម្មភាពផ្សេងៗ ពីក្រោយឆាក។
អ្វីដែលធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ គឺមានវគ្គមួយដែលសមាជិក Sakura ត្រូវបានគេចោទសួរ ពីភាពជឿជាក់របស់នាង។ ដំបូងឡើយ នាងហាក់មិនមានបញ្ហាអ្វីឡើយ តែក៏ស្រាប់ជាប្រែទឹកមុខ និងមានលាយឡំជាមួយទឹកភ្នែកលើផ្ទៃមុខរបស់នាង។



នាងបានលើកឡើងថា នាងមានអារម្មណ៍ពិតជាភ័យខ្លាច នៅពេលដែលច្រៀងនៅចំពោះមុខមនុស្ស។ នាងសង្ឃឹមខ្លួនឯងអាចរីករាយនៅពេលដែលច្រៀងលើឆាក ប៉ុន្ដែឥឡូវវាពិតជាគួរឲ្យខ្លាចខ្លាំង។ និយាយឲ្យស្មោះត្រង់នាង មិនយល់ពីខ្លួនឯងហេតុអ្វី ជ្រើសរើសធ្វើជាតារាចម្រៀងខេប៉ុប។
នាងបន្ដថា៖ មិនមែនមានន័យថា ជ្រើសធ្វើជាតារាខេប៉ុបជារឿងអាក្រក់ទេ ប៉ុន្ដែនៅពេលដែលនាងធ្វើមិនបានល្អ នាងក៏ចាប់ផ្ដើមសួរខ្លួនឯង តើនាងគួរធ្វើជាតារាខេប៉ុបទេ? បើមានមនុស្សជាច្រើនធ្វើបានល្អជាងនាងខ្លាំង។ នាងតែងគិត តើវាមិនអីទេមែនទេ ប្រសិនបើនាង ចង់បោះបង់ចោល និងមានអារម្មណ៍ថាខ្លួនឯងមិនមានទេពកោសល្យគ្រប់គ្រាន់។



ក្រោយពីមានសម្ពាធខ្លាំង តែតារាស្រីរូបនេះ នៅតែមិនបោះបង់ចោល និងបន្ដ ប្រឹងប្រែងហ្វឹកហាត់ និងចាប់ផ្ដើមសាកល្បងខំប្រឹងបន្ដទៀត។ នាងមានក្ដីស្រមៃចង់ធ្វើរឿងដ៏អស្ចារ្យមួយ បើទោះជាធ្វើមិនបានសម្រេចតែនាងរីករាយ ដោយសារការខិតខំប្រឹងប្រែងដ៏លំបាករបស់នាង ក្នុងអាជីពជាតារាចម្រៀងខេប៉ុប៕


























































Account
Security
Favourite Content