ស្គាល់គ្នាយូរ បើចង់ដឹងមិត្តភ័ក្ដិរាប់អានអ្នកស្មោះពីចិត្ត ឬអត់មើលលើចំណុចអស់នេះ 

មិត្ត័ភក្ដិគឺងាយស្រួលរកនោះទេ តែមនុស្សដែលរាប់អានអ្នកស្មោះអស់ពីចិត្តទើបពិបាករក។ ពេលខ្លះស្គាល់គ្នារាប់ឆ្នាំក៏មិនប្រាកដថា តើគេរាប់អានអ្នកចេញពីចិត្ត ឬដើម្បីតែផលប្រយោជន៍។ តោះបើមិត្តភក្ដិអ្នកមានចំណុចដូចខាងក្រោមបានន័យថា អ្នករាប់អានមនុស្សត្រូវហើយ៖

១.មិនប្រកាន់រឿងប្រាក់តិចតួច

ពេលខ្លះគេប៉ាវអ្នក ឬតែងទិញអ្វីផ្ញើអ្នក មិនមែនព្រោះគេមានប្រាក់ចាយមិនអស់ទេតែគេទុកមិត្តភាពសំខាន់ និងឱ្យតម្លៃអ្នក។ 

២.និយាយត្រង់តែចង់ឱ្យល្អ

នៅពេលឃើញអ្នកធ្វើខុស ឬរឿងមិនសមគួរណាមួយពួកគេនឹងប្រាប់អ្នកត្រង់តែម្ដង មិននិយាយបញ្ឆិតបញ្ឆៀង មិនខ្លាចអ្នកខឹងព្រោះចង់ឱ្យល្អ។

៣.សម្ដីអាក្រក់តែលើកទឹកចិត្ត

ពេលខ្លះពួកគេមិនទន់ភ្លន់ឡើយថែមទាំងសម្ដីអាក្រក់ទៀត ប៉ុន្ដែនៅពេលអ្នកជួបរឿងមិនសប្បាយចិត្តណាមួយ ពួកគេតែងតែជាមនុស្សដែលនិយាយលើកទឹកចិត្តអ្នក ប្រាប់អ្នកកុំឱ្យបោះបង់ចោលព្រោះគ្រប់យ៉ាងនឹងល្អប្រសើរឡើងវិញ។

៤.ចាប់អារម្មណ៍អ្នក

បើទោះត្រឹមជាមិត្តក៏ដោយ ប៉ុន្ដែបើគេរាប់អានអ្នកដោយស្មោះសរចេញពីចិត្ត គេនឹងចាប់អារម្មណ៍រឿងតូច ធំ គ្រប់យ៉ាងជុំវិញអ្នក។ជាក់ស្ដែង ដឹងថាអ្នកមិនចេះញ៉ំាហឹរ ខ្លាចសត្វល្អិត ប្រតិកម្មផ្សេងៗ ជាដើម។

៥.ឃើញអ្នកជោគជ័យគេក៏សប្បាយចិត្ត

គេតែងតែបង្ហាញក្ដីរីករាយនៅពេលដែលឃើញអ្នកជោគជ័យរឿងអ្វីមួយ និងបន្ដប្រាប់ឱ្យអ្នកខិតខំប្រឹងប្រែងបន្ថែម។

៦.មិនខ្លាចអ្នកល្អជាង

មនុស្សខ្លះពុតត្បុតអាក្រក់ឃើញគេលើសមិនបាន។ តែមិត្តល្អរបស់អ្នកមិនខ្លាចអ្នកលើសឡើយ មានតែជួយអបអរណាមួយគេដឹងថាទម្រាំអ្នកមានថ្ងៃនេះ ឬជោគជ័យប៉ុណ្ណេះគឺអ្នកបានខិតខំប្រឹងប្រែងហើយអ្នកសក្ដិសមនឹងទទួលបានវា។

៧.មិនរកអ្នកតែពេលមានទុក្ខ

មិត្តខ្លះពេលរីករាយផឹកស៊ីមិនដែលនឹកឃើញតែពេលកើតទុក្ខអត់ប្រាក់ចាយនឹកឃើញអ្នកតែម្ដង។ មិត្តដែលល្អក្នុងកាលៈទេសៈណាក៏មិនភ្លេចអ្នកដែរ។

៨.មិនកេងចំណេញពីអ្នក 

មិនឆ្លៀតឱកាសកេងចំណេញលើអ្នក និងពេលខ្លះថែមទាំងសុខចិត្តជួយអ្នកទៀតប្រសិនបើឃើញអ្នកទាល់ក្រគ្មានប្រាក់។

៩.ការពារអ្នក

គេតែងតែបារម្ភ និងស្រឡាញ់អ្នកដូចបងប្អូន បើមានមនុស្សណាមិនល្អមកចង់ធ្វើបាបអ្នកគេនឹងព្យាយាមរកគ្រប់វិធីជួយអ្នក។

១០.ធ្វើរឿងឆ្កួតៗជាមួយអ្នក

បើទោះជាគេមិនចូលចិត្តធ្វើរឿងឆ្កួតៗ ប្លែកៗ និងផ្សេងៗទៀតក៏ដោយ ប៉ុន្ដែបើគេដឹងថាអ្នកចូលចិត្តគេសុខចិត្តធ្វើរឿងទាំងអស់នោះ។

តើប្រិយមិត្ត រកបានមិត្តបែបនេះហើយ ឬនៅ? 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ