ដេវិដ ប្រាប់ហ្វេនៗកុំឱ្យខកខានទស្សនារឿង «ភ្នាក់ងារ CICADA» ដោយសារ…

ពិធីករ​វោហារ​សព្ទ​ចាក់​ទឹក​មិន​លិច ដេវិដ ដែល​គ្រប់គ្នា​តែងតែ​ឃើញ​វត្តមាន​លោក តាម​កម្មវិធី​កម្សាន្ត សប្បាយ​ៗ ថ្មី​ៗ​នេះ​បាន​ផ្តាំ​ឱ្យ​ហ្វេន​ៗ​កុំ​ភ្លេច​រង់ចាំ​តាមដាន​ទស្សនា​រឿង «ភ្នាក់ងារ CICADA» ខណៈ​រឿង​នេះ​កាន់​តែ​ជិត​ដល់​ពេល​ចាក់​បញ្ចាំង​ជា​ផ្លូវការ លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ AMS Infotainment និង Website AMS Infotainmentនា​ពេល​ឆាប់​ៗ​ខាង​មុខនេះ។

ដេវិដ ប្រាប់​ឱ្យ​ដឹង​ថា រឿង «ភ្នាក់ងារ CICADA» មាន​ចំណុច​ពិសេស និង​ចំណុច​ទាក់ទាញ​ជាច្រើន​ដែល​អ្នក​ទស្សនា​មិន​គួរ​រំលង​ឡើយ ពិសេស​រឿង​នេះ គឺ​លើក​យក​ពី​តថភាព​ពិត​ដែល​បាន​កំពុង​កើត​ឡើង​ក្នុង​សង្គម​បច្ចុប្បន្ន​មក​ផលិត​ជា​ភាពយន្ត​តែម្ដង ដែល​នេះ​ពិត​ជា​ថ្មី​ហើយ​ប្លែក​បំផុត។ ជាក់​ស្ដែង ការ​ជ្រើស​យក​សាច់រឿង និយាយ​ពី​ក្រុមហ៊ុនMarketing Agency បែបនេះ ពិតជា​ល្អ​ខ្លាំង​ណាស់ ហើយ​ត្រូវ​នឹង​សង្គម​នា​ពេល​បច្ចុប្បន្ន នោះ​អ្នក​ទស្សនា​ក៏​អាច​រៀនសូត្រ​មេរៀន​ជីវិត​ពី​សាច់រឿង​នេះ​បាន​ផង​ដែរ។

ដេវិដ លើក​ឡើង​ថា៖« CICADA ពិត​ជា​បង្រៀន​ទៅ​កាន់​អ្នក​ទស្សនា​ច្រើន​មែនទែនព្រោះ​ថាវា​ឆ្លុះ​បញ្ចាំង​ពី​បញ្ហា​ដែល​តែងតែ​កើត​មាន​ឡើង​នៅ​ក្នុង​សង្គមជាពិសេស​គឺ​វា​បង្រៀន​ឱ្យ​យើង​ចេះ​សាមគ្គី​គ្នាដោះស្រាយ​បញ្ហា​មួយ​ៗមិន​រត់​ចោល​បញ្ហា​អ្វី​ទាំងអស់ហើយ​ចាំ​ថា​គ្រប់យ៉ាង​គឺ​មាន​ដំណោះ​ស្រាយ​ទាំងអស់​គ្រាន់​តែ​ត្រូវការ​ពេល​វេលា​ក្នុង​ការ​ដោះស្រាយ។ ខ្ញុំ​គិត​ថាវា​ពិត​ជា​បាន​បង្រៀន​ទៅ​កាន់​មនុស្ស​យើង ព្រោះ​អ្នក​ខ្លះ​នៅ​ពេល​ដែល​គាត់​ជួប​បញ្ហាគឺ​គាត់​បោះបង់​ គាត់​រត់ គាត់​ទន់​ខ្សោយ​អត់​ដឹង​ធ្វើ​អីប៉ុន្តែ​វា​ជា​រឿង​ដ៏​ល្អ​ដូច​នៅ​ក្នុង​រឿង​ទៅ​លើ​ការ​ចាប់​យក​បញ្ហា​មក​ដោះស្រាយ​គិត​គ្នាជួយ​រក​ដំណោះស្រាយ​តើ​ធ្វើ​យ៉ាង​ណា​ឱ្យ​វា​ល្អ»។

លើក​ឡើង​ពី​ចំណុច​ទាក់ទាញ​បំផុត​ក្នុង​រឿង «ភ្នាក់ងារ CICADA» ដេវីដ ដែល​សម្ដែង​ជា​តួអង្គ ដេវិដ ថា៖ «វា​ពិត​ជា​មាន​ចំណុច​ទាក់ទាញ​ច្រើន​មែនទែនគឺ​ស្ទើរ​តែ​ទាំងអស់​តែ​ម្តងយាយ​ទៅ​គឺ​ខ្ញុំ​មិន​ចង់​ឱ្យ​អ្នក​ទាំងអស់​គ្នា​រំលង​សូម្បី​តែ​មួយ​ភាគព្រោះ​ថា​ពី​មួយ​ភាគ​ទៅ​មួយ​ភាគ​គឺ​យើង​មាន​អ្វី​ដែល​ថ្មី​ៗ​រហូត។ ចំណុច​ដែល​ទាក់ទាញ​ជាង​នេះ​គឺ​អ្នក​មើល​នឹង​បាន​ស្គាល់​ពី​អត្តចរិតបស់​តួអង្គ​នីមួយ​ៗ​ក្នុង​ក្រុម CICADA ហើយ​អ្នក​ទាំងអស់​គ្នា​នឹង​ដឹង​ថា​តើ​ពួក​យើង​មាន​វិធីសាស្ត្រ​ក្នុង​ការ​ធ្វើ​បែប​ណាព្រោះ​វា​ពិតជា​ឆ្លុះ​បញ្ចាំង​ពី​ទិដ្ឋភាព​សង្គម។ ក្នុង​នោះ​មាន​ទាំង​កំប្លែងទាំង​ទឹកភ្នែកគឺ​វា​លាយ​ឡំ​ក្នុង​ភាពយន្ត​តែ​មួយ​ដាក់​បញ្ចូល​គ្នាដែល​ធ្វើ​ឱ្យ​រឿង​ចេញ​មក​យុវវ័យ​ប្រាកដ​ជា៩០ ទៅ ៩៨%នឹង​ចូល​ចិត្ត​រឿង​នេះ»។

ដេវិដ ជឿ​ជាក់​ថា រឿង​នេះ​នឹង​នាំ​មក​ជូន​ទស្សនិកជន​ទាំង​ភាព​សប្បាយ​រីករាយ និង​មេរៀន​ពី​ការ​បើក​អាជីវកម្ម​ដោយ​ប្រថុយប្រថាន ព្រោះ​គ្រាន់តែ​តួអង្គ​សម្ដែង​បាន​ឃើញ​ប៉ារ៉ូ​រឿង​ក៏​សើច​ទៅ​ហើយ ចុះ​ទម្រាំ​តែ​អ្នក​មើល​ទៀត។

កុំ​ភ្លេច​តាមដាន​ទស្សនា​រឿង «ភ្នាក់ងារ CICADA» ព្រោះ​តួអង្គ​ម្នាក់​ៗ​បាន​ដាក់​ទាំង​កាយ​ចិត្ត ដើម្បី​ផលិត​ភាពយន្ត​បែប​កំប្លែង​មួយ​នេះ រហូត​ពេល​ខ្លះ​តួអង្គ​ក្នុង​រឿង​នេះ​គេង​​យល់សប្ដ​ឃើញ​កំពុង​សម្តែង​រឿង​នេះ​ទៀត​ផង ព្រោះតែ​អារម្មណ៍​ស្លុង​ជាប់​ជា​មួយ​សាច់​រឿង​ខ្លាំង​ពេក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ