ពេល​ទិញ​ស្ពៃ​បូកគោ​គួរ​ទិញ​ពណ៌​លឿង ឬ​ពណ៌បៃតង​ទើបបាន​របស់​ល្អ និង​រសជាតិ​ឆ្ងាញ់?

ស្ពៃបូកគោ​​គឺ​ជា​បន្លែ​មួយ​ប្រភេទ​ដែល​ពោរពេញ​ទៅ​ដោយ​វីតាមីន និង​សារជាតិ​ចិញ្ចឹម​​ដែល​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​រាង​កាយ​របស់​យើង​។ ជា​ពិសេស​ក្នុង​រដូវ​ក្ដៅ​ការ​ទទួល​ទាន​ស្ពៃក្ដោប​ជួយ​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​លើស​លប់​ដល់​សុខភាព​។ យ៉ាង​ណា​នៅ​ពេល​ដែល​យើង​ទៅ​ផ្សារ​យើង​តែង​តែ​ឃើញ​ស្ពៃបូកគោ​ដែល​មាន​ពណ៌​លឿង​ និង​ពណ៌បៃតង ក៏​ប៉ុន្តែ​តើ​អ្នក​ដឹង​ថា​ស្ពៃ​ទាំង​២ពណ៌ នេះ​មាន​ភាព​ខុស​គ្នា​បែប​ណា​ទេ។ ប្រសិន​បើ​លោក​អ្នក​មិន​ទាន់​ជ្រាប​ច្បាស់​ពី​ស្ពៃ​ទាំង​ពីរ​ពណ៌​នេះ​ទេ សូម​អាន​អត្ថ​បទ​មួយ​នេះ​ឲ្យ​ដល់​ចប់៖

រសជាតិ​

ដោយ​សារ​រង្វង់​នៃ​ការ​លូត​លាស់​របស់​វា​មាន​រយៈ​ពេល​វែង ស្ពៃបូកគោ​​ពណ៌​បៃតង​មិន​សូវ​មាន​សំណើម​ និង​ជាតិ​ Fiber ប៉ុន្មាន​នោះ​ទេ។ ដូច្នេះ​ហើយ​ពេល​ដែល​យើង​ទទួល​ទាន ស្ពៃបូកគោ​ពណ៌​បៃតងវា​​មាន​ភាព​ស្រួយ​ ហើយ​ជា​ទូ​ទៅ​គេ​តែង​តែ​យក​ស្ពៃ​ពណ៌​បៃតង​ទៅ​ធ្វើ​ម្ហូប ស្ងោរ​​ដែល​វា​ធ្វើ​ឲ្យ​ម្ហូប​មាន​រសជាតិ​ឆ្ងាញ់​។ រីឯ​ស្ពៃ​ពណ៌​លឿង​វិញ​គេ​តែង​តែ​យក​វា​ទៅ​ធ្វើ​ម្ហូប​ឆា ដាក់​ក្នុង​នំប៉ាវ ដែល​ធ្វើ​ឲ្យ​ម្ហូប​មាន​រសជាតិ​កាន់​តែ​ស្រួយ ឆ្ងាញ់​ដូចគ្នា។

មាន​ការ​លូត​លាស់​ខុសគ្នា

ស្ពៃបូកគោ​ពណ៌​បៃតង​ជាទូទៅ​គេ​ប្រមូល​ផល​នៅ​រដូវ​រងា រី​ឯ​ស្ពៃបូកគោ​​ពណ៌​លឿង​គេ​តែង​តែ​ប្រមូល​ផល​នៅ​រដូវ​ក្ដៅ។ រង្វង់​នៃ​ការ​លូត​លាស់​របស់​វា​គឺ​មាន​ភាព​ខុស​គ្នា ដែល​ស្ពៃ​ពណ៌​លឿង​គេ​ដាំ​ត្រឹម​តែ​ ២​ខែ​ប៉ុណ្ណោះ​គេ​អាច​ប្រមូល​ផល​បាន​ហើយ​។ ហើយ​ជាទូទៅ​ស្ពៃ​ពណ៌​លឿង​លូត​ធំ​នៅ​ខែ សីហា​ និង​តុលា។ ចំណែក​ឯ​ស្ពៃ​បូកគោ​ពណ៌​ខៀវ​វិញ​ត្រូវ​ការ​ពេល​ ៣ទៅ​៤​ខែ​ឯណោះ​ដើម្បី​អាច​ប្រមូល​ផល​បាន។ លើស​ពី​នេះ​ទៅ​ទៀត​ជា​ទូទៅ​ស្ពៃ​បូកគោ​ពណ៌​លឿង​មាន​ទំហំ​ធំ​ជាង​ស្ពៃ​បូកគោ​​ពណ៌​លឿង ក៏​ប៉ុន្តែ​ស្ពៃ​បូកគោ​ទាំង​ ២​ពណ៌​នេះ​មាន​ទម្ងន់​ប៉ុន​គ្នា។

ការ​រក្សា​ទុក

ចំពោះ​ស្ពៃបូកគោ​ពណ៌​បៃតង​យើង​អាច​រក្សា​​ទុក​បាន​ជា​ច្រើន​ខែ​ ចំណែក​ឯ​ស្ពៃបូកគោពណ៌​លឿង​វិញ​យើង​មិន​អាច​រក្សា​វា​ទុក​បាន​យូរ​នោះ​ទេ​ ហើយ​​​ពណ៌​មួយ​នេះ​ចាប់​ខូច​គុណភាព​ណាស់។

ការ​ជ្រើស​រើស

សម្រាប់​ការ​ជ្រើស​រើស​ពណ៌​នៃ​ស្ពៃ​បូកគោ​អ្នក​គួរ​តែ​ជ្រើស​រើស​ផ្អែក​លើ​តម្រូវ​ការ​របស់​អ្នក​ ប្រសិន​បើ​អ្នក​ចង់​ធ្វើ​ម្ហូប​ឆា ជម្រើស​ដ៏​ល្អ​នោះ​គឺ​ស្ពៃបូកគោ​ពណ៌លឿង។ តែ​បើ​អ្នក​ចង់​ធ្វើ​ម្ហូប​ស្ងោរ​ ជម្រើស​ដ៏​ត្រឹម​ត្រូវ​នោះ​គឺ​ពណ៌​បៃតង។ ម្យ៉ាងទៀត​មុន​ពេល​ទិញ​មិន​ថា​ជា​ពណ៌​ណា​នោះ​ទេ​អ្នក​គួរ​ពិនិត្យ​មើល​ដុំ​ខ្មៅ​តូច​ៗ​នៅ​លើ​ស្លឹក​របស់​វា និង​មើល​ឲ្យ​ដិត​ដល់​ទៅ​លើ​គល់​របស់​វា​ ដើម្បី​មើល​ពី​គុណភាព និង​​ភាព​ស្រស់​របស់​ស្ពៃ​មួយ​ដុំ​នោះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ