តម្លៃខ្លួន ងិន ម៉ារ៉ាឌី កើនឡើងមួយ​ទំហឹង ក្រោយជាប់ជា Miss Universe Cambodia 2021

AMS ជឿជាក់ថា ប្រិយមិត្តអ្នកអាន និងអ្នកនិយមគាំទ្រវិស័យបវរកញ្ញានៅកម្ពុជាប្រាកដជាបានជ្រាបច្បាស់ហើយថា កញ្ញា ងិន ម៉ារ៉ាឌី ហៅ រ៉ូហ្សា បានប្រើប្រាស់ សមត្ថភាព ទេពកោសល្យ និងជំនាញសិល្បៈរបស់នាង ដណ្តើមបានមកុដកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ២០២១ កាលពីឆ្នាំកន្លងទៅ និងបានកំពុងគ្រងតំណែងជា Miss Universe Cambodia 2021 ថែមទៀតបានតំណាងឱ្យជាតិកម្ពុជាចេញទៅប្រកួតកម្មវិធី Miss Universe លើកទី៧០ នៅប្រទេស អ៊ីស្រាអ៊ែល កាលពីពេលថ្មីនេះថែមទៀតផង។

ត្បិតមិនទទួលបានជោគជ័យលើឆាកអន្តរជាតិក៏ពិតមែន ប៉ុន្តែ កញ្ញា ងិន ម៉ារ៉ាឌី ពិតជាធ្វើបានយ៉ាងល្អ និងបានធ្វើឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែខ្លាំងឡើង បើទោះបីជាអំឡុងពេលប្រកួតនាងបានជួបបញ្ហាបច្ចេកទេសលើឆាកបន្តិចបន្តួចក្តី។ នាងមិនត្រឹមតែមិនរងការរិះគន់លើកំហុសបច្ចេកទេសនោះទេ ថែមទាំងទទួលការសាទរ និងកោតស្ញប់ស្ញែងជំនួសវិញ។ ជាក់ស្តែង គ្រាន់តែត្រលប់ពីប្រកួត Miss Universe លើកទី៧០ នៅប្រទេស អ៊ីស្រាអ៊ែល ភ្លាម គេសង្កេតឃើញថា កញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ២០២១ កញ្ញា ងិន ម៉ារ៉ាឌី ពិតជាមានសន្ទុះការងារសិល្បៈខ្លាំង ដោយនាងទទួលបានការច្រើនជាហូរហែរ មិនថាការថតម៉ូដ ថតស៉្បតពាណិជ្ជកម្ម ថតផលិតផល ថត MV  ត្រៀមទទួលធ្វើពិធីការនីឱ្យស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក និងមានគេហៅថតខ្សែភាពយន្តទៀតផង តែដោយសារនាងមានភាពមមាញឹកជាមួយការងារសិល្បៈផ្សេងៗ ដូច្នេះហើយសម្រាប់ខ្សែភាពយន្តគឺនាងត្រូវពិភាក្សាជាមួយអ្នកគ្រប់គ្រងនាងជាមុនសិន។

លើកឡើងពីឱកាសការងារច្រើនជាហូរហែរ គេមិនភ្លេចនោះទេចំពោះសំណួរថាតើតម្លៃពលកម្មសម្រាប់ការងារនីមួយៗ តើនាងទទួលបានប៉ុន្មាន ហើយសម្រាប់ឆ្នាំថ្មីនេះ បន្ទាប់ពីគ្រងតំណែងជាកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ២០២១ តើតម្លៃពលកម្មការងារ ឬគេនិយមហៅថាតម្លៃខ្លួនរបស់នាងមានការប្រែប្រួលឡើងចុះដូចម្តេចខ្លះ? មិនបង្អង់យូរ កញ្ញា ងិន ម៉ារ៉ាឌី បានឆ្លើយតបនិងសំណួរនេះយ៉ាងដូច្នេះថា៖ 

កញ្ញា ងិន ម៉ារ៉ាឌី៖ «និយាយពីតម្លៃខ្លួនវិញគឺឡើងគុណច្រើនខ្លាំងមែនទែន! ដូចនាងខ្ញុំបាននិយាយពីខាងដើមកិច្ចសម្ភាសអ៊ីចឹងគឺការចូលរួមប្រកួតក្នុងកម្មវិធីបវរកញ្ញាចក្រវាលនេះគឺផ្លាស់ប្តូរជីវិតរបស់នាងខ្ញុំច្រើន គឺការពីមុនយើងជាក្មេងស្រីធម្មតា ឥឡូវយើងទៅណាមកណាគេហៅបវរកញ្ញាអ៊ីចឹងទៅ! ហើយរាល់ការងារទាំងអស់សុទ្ធសឹងជាការងារដែលធំៗហើយតម្លៃពេលខ្លះយើងគឺក្រុមការងារមិនចាំបាច់និយាយជាមួយគេច្រើនទេគឺគេដឹងថាតម្លៃរបស់យើងប៉ុណ្ណាដែលសក្ដិសមជាមួយកេរ្តិ៍ឈ្មោះ និងតំណែងរបស់យើង»។

សំនួរ៖ តើតម្លៃខ្លួនរបស់ប្អូន ខុសគ្នាប្រហែលប៉ុន្មានដងពីតម្លៃដើមដែលទៅ?

កញ្ញា ងិន ម៉ារ៉ាឌី៖ «នាងខ្ញុំអាចនិយាយបានថា ខុសគ្នាគុណនឹង១០! ច្រើនៗខ្លាំង!»។

យ៉ាងណាមិញ បវរកញ្ញារាងតូចច្រឡឹងនេះមិនបានបញ្ជាក់ឱ្យដឹងពីតម្លៃជាក់លាក់សម្រាប់ការងារនីមួយៗទេ ដោយលើកឡើងថា តម្លៃខ្លួនដែលទទួលបានខ្ពស់ទាបឡើងចុះ គឺអាស្រ័យលើទំហំការងារដែលទទួលបាន។ ទោះជាយ៉ាងនេះក្តី តាមអ្វីដែលនាងស្រីរូបស្រស់ ម៉ារ៉ាឌី បានប្រាប់ខាងលើនេះចាត់ទុកជាឱ្យដឹងពីការប្រែប្រួលដ៏ធំចំពោះបុគ្គលដែលដណ្តើមបានមកុដ និងតំណែងជាបវរកញ្ញា។ ម៉្យាង តម្លៃនៃការប្រែប្រួលនេះ ក៏ចាត់ទុកជារឿងល្អ និងជាកម្លាំងជំរុញចិត្តសម្រាប់សុភាពនារីឱ្យត្រៀមខ្លួន និងសម្រេចចិត្តដាក់ពាក្យប្រកួតកម្មវិធីនេះផងដែរ។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន