ផឹក​មិន​អស់​កុំ​​បោះចោល​ ភេសជ្ជៈ​ទាំង​នេះ​អាច​យក​ប្រើ​ជា​ប្រយោជន៍​បានច្រើនយ៉ាង

ភេសជ្ជៈ​ដែល​មាន​ជាតិ​ហ្គាស (Soft Drink) មាន​ការ​ពេញ​និយម​ខ្លាំង​បំផុត​នៅ​ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ​នេះ យើង​តែង​តែ​ឃើញ​មាន​វត្តមាន​របស់​វា​រាល់​ការ​ជួប​ជុំ​ មិន​ថា​ក្នុង​រូប​ភាព​បែប​ណា​នោះ​ទេ។ ពពួក​ភេសជ្ជៈ Soft Drink មាន​ដូចជា កូកាកូឡា Fanta Sprite Sting Soda ជាដើម។ល។ ភាគ​ច្រើន​រាល់​ពេល​ដែល​យើង​ផឹក​​ភេសជ្ជៈ​ Soft Drink បើ​ទោះ​បី​ជា​ផឹក​មិន​អស់​ ក៏​យើង​បោះ​វា​ចោល​ដែល។ វា​គឺ​ជា​ការ​ខ្ជះខ្ជាយ​មួយ​ដោយ​សារ​តែ​ពពួក​ភេសជ្ជៈ​ដែល​មាន​ជាតិ​ហ្គាស​ទាំង​នេះ​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ដែល​អ្នក​ប្រហែល​ជា​មិន​ធ្លាប់​បាន​ដឹង។ ខាង​ក្រោម​នេះ​គឺ​ជា​អត្ថ​ប្រយោជន៍​មួយ​ចំនួន​ដែល​អ្នក​អាច​យក​ភេសជ្ជៈ​ដែល​អ្នក​ផឹក​មិន​អស់​យក​ទៅ​ប្រើ​លើ​រឿង​ទាំង​នេះ​បាន។

ប្រើ​ប្រាស់​សម្អាត​បង្គន់

ជំនួស​ឲ្យ​ការ​ប្រើ​ប្រាស់​ផលិត​ផល​សម្អាត​បង្គន់​ដែល​មាន​ជាតិ​គីមី​ អ្នក​អាច​យក​ភេសជ្ជៈ​ដែល​អ្នក​ផឹក​សល់​យក​ទៅ​ចាក់​​បង្គន់​ (អ្នក​អាច​ចាក់​វា​ពី​លើ​បង្គន់​មក​ដោយ​វា​នឹង​ហូរ​ចុះ​មក​ដែល​ជួយ​សម្អាត​បាន​ទាំង​ខាង​ក្រៅ​និង​ក្នុង)។ សារជាតិ​អាស៊ីដ​​នៅ​ក្នុង​ភេសជ្ជៈ​ដែល​មាន​ជាតិ​ហ្គាស​ទាំង​នោះ​អាច​ជួយ​កម្ចាត់​ស្នាម​ប្រឡាក់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត។

ចាក់​វា​ចូល​ទៅ​ក្នុង​ផើង​ផ្កា

ការ​ចាក់​ភេសជ្ជៈ​ដែល​មាន​ជាតិ​ហ្គាស​ លាយ​ជា​មួយ​នឹង​ទឹកកក​ចូល​ទៅ​ក្នុង​ផើង​ផ្កា​ជា​វិធី​សាស្ត្អ្រដែលអាច​ជួយ​ផ្កា​ដ៏​មាន​ប្រសិទ្ធភាព​មួយ​។ ភេសជ្ជៈ​ដែល​មាន​ជាតិ​ហ្គាស​ជួយ​ផ្ដល់​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​ទៅ​ដល់​ផ្កា​ដែល​ជួយ​ឲ្យ​ផ្កា​រីក និង​ស្រស់​បាន​យូរ។

ជម្រុះ​ស្ករ​កៅស៊ូ​ចេញ​ពី​សក់​របស់​អ្នក

ប្រសិន​បើ​អ្នក​ជាប់​ស្ករ​កៅស៊ូ​នៅ​លើ​សក់​ដោយ​ចៃដន្យ អ្នក​អាច​យក​ពពួក​ភេសជ្ជៈ​ដែល​មាន​ជាតិ​ហ្គាស​ណា​មួយ​ទៅ​បន្តក់​ពី​លើ​កន្លែង​ដែល​ស្អិត​នោះ​ ​ទុក​វា​មួយ​ភ្លែត បន្ទាប់​មក​អ្នក​យក​វា​ចេញ​ពី សក់​បាន​ដោយ​ការ​បូត​វា​បន្តិច​ម្ដង​ៗ។

កម្ចាត់​ស្នាម​ប្រឡាក់​នៅ​លើ​ខោអាវ​

អ្នក​អាច​យក​ភេសជ្ជៈ​ដែល​គ្មាន​ជាតិ​ហ្គាស (គ្មាន​ពណ៌) យក​មក​ចាក់​លើ​ស្នាម​ប្រឡាក់​បន្តិច​ហើយ​ញី​វា។ វិធី​នេះ​ពិត​ជា​អាច​ជួយ​កម្ចាត់​ស្នាម​នៅ​លើ​អាវ​បាន​ពិត​មែន ស្នាម​ទាំង​នោះ​នឹង​រលុប​បន្តិច​ម្ដងៗ​។ បន្ទាប់​ពី​អ្នក​ញី​វា​ជា​មួយ​នឹង​ភេសជ្ជៈ​គ្មាន​ជាតិ​ហ្គាស​ហើយ​ អ្នក​អាច​យក​វា​ទៅ​បោក​ជាមួយ​នឹង​សាប៊ូ​បន្ថែម​ទៀត​ដើម្បី​បំបាត់​ស្នាម​ឲ្យ​កាន់​តែ​ល្អ។

យក​វា​មក​ដុស​ខ្ទះ

ស្នាម​ប្រឡាក់​ខ្លាំង​នៅ​លើ​ខ្ទះ​ពិត​ជា​ពិបាក​ក្នុង​ការ​សម្អាត​បើ​ទោះ​បី​ជា​ព្យាយាម​ដុស​យ៉ាង​ណា​ក៏​ដោយ។ យ៉ាង​ណា​អ្នក​អាច​ប្រើ​ Soft Drink មួយ​ប្រភេទ​គឺ ទឹក​ក្រូច ឬសូដាដែល​អ្នក​ប្រើ​មិន​អស់​ ឬ​ហួស​កាល​បរិច្ឆេទ​យក​មក​សម្អាត​ខ្ទះ​បាន។ គ្រាន់​តែ​ចាក់​ទឹកក្រូច​ចូល​ទៅ​ក្នុង​ខ្ទះ​ហើយ​ក្រ​លែង​វា​បន្តិច​ដើម្បី​ឲ្យ​វា​ជ្រាប​ចូល​ស្នាម​ទាំង​នោះ​ ហើយ​អ្នក​អាច​លាងសម្អាត​វា​បាន​ហើយ​ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន