លែងសូវមានអ្នកគាំទ្រនៅចិន Fan BingBing ហោះទៅកូរ៉េសម្ដែងរឿងម្ដង

ចាប់តាំងពីមានរឿងអាស្រូវគេចពន្ធកាលពីឆ្នាំ ២០១៨ មកតារាសម្ដែងស្រីលំដាប់ប្រទេសចិន Fan BingBing គឺមិនត្រូវបានផលិតកម្មឬក្រុមហ៊ុនណាហ៊ានហៅទៅសម្ដែងរឿងភាគឬខ្សែភាពយន្ដទៀតឡើយ។ មូលហេតុដោយសារតែជាច្បាប់ក្នុងប្រទេសចិនហាមឃាត់តារាមានរឿងអាស្រូវធំៗចេញសម្ដែង។

ដើម្បីបន្ដអាជីពជាតារាសម្ដែងរបស់ខ្លួនតារាស្រីវ័យ ៤០ ឆ្នាំនេះ សាកល្បងបោះជំហានចូលវិស័យរឿងហូលីវូដដោយបានសម្ដែងក្នុងរឿង “355” និង “The King’s Daughter” ប៉ុន្ដែហាក់ដូចជាមិនបានជោគជ័យដូចការរំពឹងទុកឡើយ។ ដូច្នេះរូបនាងនៅតែបន្ដមើលសម្លឹងទីផ្សារសម្ដែងណាមួយដែលខ្លួនអាចជ្រៀតចូលបាន។

តាមរយៈបណ្ដាញសារព័ត៌មានកូរ៉េខាងត្បូងថ្ងៃទី ២១ បានឲ្យដឹងថាពេលនេះ Fan BingBing កំពុងតែសម្ងំនៅប្រទេសកូរ៉េខាងត្បូងដើម្បីថតរឿងភាគឲ្យទូរទស្សន៍ jTBC។

សារព័ត៌មានដដែលក៏បានឲ្យដឹងទៀតថា ៖ អ្នកធ្វើការនៅទូរទស្សន៍ jTBC ពិតជាបានចេញបញ្ជាក់ប្រាប់ពីវត្តមានរបស់ Fan BingBing ក្នុងថ្មីរបស់ពួកគេ ដោយរូបនាងពិតជាកំពុងនៅប្រទេសកូរ៉េខាងត្បូងថតរឿងភាគ “Insider” ប៉ុន្ដែមិនទាន់បង្ហើបប្រាប់ថានាងនឹងដើរជាតួអង្គអ្វីឡើយ។

យ៉ាងណាមិញ ពិតជាមិនទាន់ដឹងទេថាជោគវាសនារបស់តារាស្រី Fan BingBing នឹងទៅជាយ៉ាងណា ព្រោះរឿងភាគមិនទាន់ចេញផងរូបនាងត្រូវស្វាគមន៍ដោយមតិមិនពេញចិត្តជាច្រើន ជាពិសេស ហ្វេនៗ កូរ៉េពិតជាមិនសប្បាយចិត្តឡើយដែលយកតារាមានរឿងអាស្រូវមកសម្ដែងក្នុងរឿងរបស់ប្រទេសខ្លួន។

គួរបញ្ជាក់ផងដែររឿងភាគ “Insider” គឺចូលរួមសម្ដែងដោយតារាប្រុសល្បី Kang Haneul និងតារាស្រី Lee Yoo-Young ជាប្រភេទរឿងបែបស៊ើបអង្កេត និងវាយបាញ់បោះគ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន