មោទនភាពជាតិ! អូម៉ ទឹកដោះគោស្រស់ ផលិតផលថ្មីរបស់កម្ពុជា ធម្មជាតិ១០០%

កសិដ្ឋានចិញ្ចឹមគោយកទឹកដោះ មួយទៀត របស់ប្រទេសកម្ពុជា ពេលនេះបានសម្រេចនូវសមិទ្ធផល គួរជាទីមោទនសម្រាប់ប្រជាជនកម្ពុជា ដោយផលិតបាននូវទឹកដោះគោស្រស់ ដែលធានាបាននូវគុណភាពខ្ពស់លំដាប់ស្ដង់ដា ជាផលិតផលជាតិ ១០០%។ ទឹកដោះគោស្រស់សមិទ្ធផលថ្មីសន្លាងរបស់កម្ពុជាពិតៗ មានឈ្មោះថា «អូម៉ ឬ O’ More» មានដាក់លក់នៅលើទីផ្សារហើយ។ ដូចនេះប្រជាជនកម្ពុជា អាចស្វែងរកទិញបាន ដើម្បីបានភ្លក់រសជាតិដ៏ឈ្ងុយឆ្ងាញ់ ចម្រាញ់ចេញពីគោធម្មជាតិពិតៗ គ្មានសារធាតុគីមី និងល្អបំផុតសម្រាប់អ្នកស្រឡាញ់សុខភាព។

អូម៉ ជាទឹកគោស្រស់ធម្មជាតិពិត ១០០% ចម្រាញ់ចេញពីកសិដ្ឋានលំដាប់ស្ដង់ដា មានទីតាំងនៅ សង្កាត់ព្រែកលៀប  ខណ្ឌជ្រោយចង្វារ  រាជធានីភ្នំពេញ។ តាមប្រភពពីអ្នកជំនាញរបស់ អូម៉ បានឱ្យដឹងថា គោចំនួនជាង ៨០ក្បាល ដែលជាប្រភេទពូជគោល្អៗ ត្រូវបាននាំចូលពីប្រទេសជិតខាង យកមកចិញ្ចឹម និងថែទាំយ៉ាងយកចិត្តទុកដាក់នៅក្នុងកសិដ្ឋានផ្ទាល់ ដើម្បីធានាបានថា ទឹកដោះគោស្រស់ ដែលចម្រាញ់ចេញមកគឺមានគុណភាពល្អ ធានាបាននូវរសជាតិ ចេញពីគោធម្មជាតិ និងល្អសម្រាប់សុខភាពរាងកាយ។

ការចិញ្ចឹម ការមើលថែគោឱ្យបានល្អ ឱ្យមានសុខភាពល្អ តាមបែបធម្មជាតិ គឺជាចំណុចដ៏សំខាន់មួយ ដែលនាំឱ្យទឹកគោស្រស់ មានរសជាតិឆ្ងាញ់ និងល្អសម្រាប់សុខភាព។ ដូចនេះហើយ ទើបកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ អូម៉ បានគិតគូរដល់ចំណុចមួយនេះជាចម្បង។ ចំណីរបស់គោក្នុងកសិដ្ឋាន ត្រូវបានផ្គត់ផ្គង់ទៅតាមបែបធម្មជាតិ  ដូចជាដើមពោតស្រស់ៗ  កាកសណ្ដែក  និងសារធាតុរ៉ែផ្សេងៗ  ដែលផ្ដល់នូវសារធាតុចិញ្ចឹមដ៏ល្អសម្រាប់គោ  មិនតែប៉ុណ្ណោះចំណី របស់កសិដ្ឋាន អូម៉ មិនមានសារធាតុអរម៉ូន  ឬហៅកាត់ថា GMO នោះទេ។ កត្តានេះហើយ ទើបយើងអាចនិយាយបានថា ទឹកដោះស្រស់អូម៉ អាចធានាបានថា ពិតជាស្រស់ ធម្មជាតិពិតៗ ល្អខ្លាំងសម្រាប់របបអាហារប្រចាំថ្ងៃ

ក្រៅពីចម្រាញ់ចេញពីគោដ៏ល្អហើយ អ្វីដែលកាន់តែល្អនោះគឺ អូម៉ ជាទឹកដោះគោស្រស់ ដែលមិនមានបន្ថែមសារធាតុគីមី  មិនមានបន្ថែមសារធាតុទុកឱ្យបានយូរ  គ្មានបន្ថែមរសជាតិទៅក្នុងទឹកដោះគោ។ ទាំងនេះ គឺជាការគិតគូរ ដ៏ច្បាស់លាស់ ទៅលើសុវត្ថិភាពចំណីអាហារ និងសុខភាពរបស់អ្នកទទួលទាន។

បងប្អូន ប្រជាជនកម្ពុជា ចង់សាកផលិតផលជាតិថ្មីសន្លាងមួយនេះ អាចស្វែងរកទិញបានហើយ នៅតាមបណ្ដាទីផ្សារនានាដូចជា៖ ផ្សារទំនើបអ៊ីអន, ផ្សារម៉ាក្រូ, ផ្សារទំនើប ជីប ម៉ុង, ផ្សារអូឡាំពិកស៊ូភើម៉ាក, អាចស្វែងរកនៅទីតាំងជាច្រើនកន្លែងផ្សេងទៀត។ បច្ចុប្បន្ន អូម៉ មានផ្គត់ផ្គង់  ទឹកដោះគោស្រស់  និងទឹកដោះគោឆៅ សម្រាប់សិប្បកម្មធ្វើឈីសក្នុងស្រុក។ សម្រាប់ផលិតផល ទឹកដោះគោស្រស់ មាន ៣ ចំណុះ ងាយស្រួលសម្រាប់បងប្អូនសាកល្បងរួមមាន៖ ចំណុះ ៣៣០ មីលីលីត្រ, ២ លីត្រ និង ៥ លីត្រ។ ចំពោះតាមផ្សារទំនើបបងប្អូនអាចរកបានតែចំណុះ​២លីត្រ នោះទេ។

អូម៉ ជាផលិតផលទឹកដោះគោស្រស់របស់កម្ពុជាពិតៗ ផលិតដោយក្រុមហ៊ុន CPFM Dairy & Foods Co., Ltd ដោយមានមានអាជ្ញាប័ណ្ណ និងទទួលស្គាល់លើគុណភាពដោយ ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍។ ចង់ទទួលបានសុខភាពល្អ រាងកាយមាំមួន ថែរក្សាស្បែកឱ្យកាន់តែស្រស់ស្អាត ទទួលបានសារធាតុចិញ្ចឹម សម្រាប់រាងកាយ និងឆ្អឹងរឹងមាំ កុំភ្លេចសាករកទិញទឹកដោះស្រស់អូម៉ សម្រាប់ក្រុមគ្រួសាររបស់បងប្អូនចាប់ពីពេលនេះតទៅ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​



Leave a Reply

Your email address will not be published.Required fields are marked *