យូរៗ ជួបគ្នាម្ដង!​ ShuQi និង Liu YiFei ថតរូបជុំគ្នាយ៉ាងស្អិតល្មួត

ថ្មីៗ នេះ កំពូលតារាសម្ដែងស្រីចិនទាំងពីរគឺ ShuQi និង Liu YiFei បានបង្ហាញមុខក្នុងកម្មវិធីរបស់ប្រេន Bvlgari នៅឯទីក្រុង Rome ប្រទេស អ៊ីតាលី។ វត្ដមានរបស់អ្នកទាំងពីរជុំគ្នានៅកន្លែងតែមួយបានក្លាយជាប្រធានបទត្រូវបានគេលើកយកមកពិភាក្សាពាសពេញបណ្ដាញសង្គម។ ក្រៅពីតារាស្រីល្បីទាំងពីរ ក៏មានតារាស្រីល្បីដូចជា Anne Hathaway និង Priyankachopra ផងដែរ។

តារាស្រី ShuQi និង Liu YiFei បានចូលរួមក្នុងកម្មវិធីក្នុងនាមជាទូតសុឆ្ឆន្ទៈរបស់ប្រេន Bvlgari។ តារាស្រី ShuQi បានបង្ហាញខ្លួនជាមួយឈុតពណ៌ផ្កាឈូកចម្រុះ ជា Collection ថ្មីក្នុងឆ្នាំ ២០២៤ សម្រាប់រដូវក្ដៅ។ ឈុតមួយនេះគឺមកពី  Armani Privé’s Haute Couture។ ក្រឡេកមកមើលតារាស្រី Liu YiFei វិញ រូបនាងបានបង្ហាញខ្លួនជាមួយឈុតរ៉ូបពណ៌បៃតង ជាឈុតមកពី Tamara Ralph’s Haute Couture និងជា Collection ថ្មីក្នុងឆ្នាំ ២០២៤ សម្រាប់រដូវក្ដៅ។

តារាស្រីចិនទាំងពីររូបនេះបានបង្អួតសម្រស់ក្នុងកម្មវិធីប្រេន Bvlgari និងក្លាយជាទីចាប់អារម្មណ៍របស់មហាជន នារាត្រីក្នុងកម្មវិធី។ លើសពីនេះ យូរៗ បានជួបគ្នាម្ដង ShuQi និង Liu YiFei បានបង្ហាញភាពជិតស្និទ្ធ និងរាក់ទាក់ដាក់គ្នាយ៉ាងខ្លាំង។ អ្នកទាំងពីរត្រូវបានគេប្រទះឃើញនិយាយរាក់ទាក់គ្នាជារឿយៗ ជាពិសេស ថែមទាំងថតរូបជួបជុំគ្នា យ៉ាងស្រស់ស្អាត។

មែនទែនទៅ តារាស្រីទាំងពីរត្រូវបានគេចាត់ទុកជាតារាស្រីចិន ដែលមានទេពកោសល្យ និងសម្រស់ស្អាត លេចធ្លោខ្លាំង។ តារាស្រី ShuQi បច្ចុប្បន្នមានវ័យ ៥០ ឆ្នាំទៅហើយ តែនាងនៅមើលទៅក្មេងជាងវ័យខ្លាំង ឯតារាស្រី Liu YiFei វិញ ក៏នៅស្រស់ស្អាតមិនធម្មតាក្នុងវ័យ ៣៦ ឆ្នាំ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​