មិនធ្លាប់មាន! ជយលាភី Miss Cambodia 2024 បានទាំងមកុដ និងខ្សែកពេជ្រតម្លៃខ្ទង់ម៉ឺនដុល្លារ

អ្វីដែលពិសេសអស្ចារ្យបំផុតមិនធ្លាប់មានពីមុនមក ដោយហាងពេជ្រ CSNJ របស់លោកឧកញ៉ា ចិន សំណាង មិនត្រឹមតែធ្វើការ sponsor មកុដថ្មីសន្លាងសម្រាប់ម្ចាស់ជយលាភី Miss Cambodia 2024 ប៉ុណ្ណោះទេ ថែមទាំងបន្ថែមខ្សែក​ពេជ្រតម្លៃរាប់ម៉ឺនដុល្លារ ភ្ជាប់មកជាមួយគ្នាទៀត ពោល​ឧបត្ថម្ភ​លក្ខណៈជាឈុតតែម្តង។

នេះជារឿងដ៏ប្លែកខ្លាំងបំផុតក្នុងវិស័យបវរកញ្ញានៅកម្ពុជា ព្រោះពុំធ្លាប់មាននរណាម្នាក់ហ៊ានចំណាយថវិកាច្រើនដល់នេះ ដើម្បីជ្រោមជ្រែងបវរកញ្ញាកម្ពុជាឱ្យរីកស្មើរមុខស្មើរមាត់ជាមួយបេក្ខភាពមកពីបណ្តាប្រទេសផ្សេងៗ។

លោក ម៉ែន និមលរតន៍ CEO ក្រុមហ៊ុន Cambodia International Models ក៏ភ្ញាក់ផ្អើលខ្លាំងចំពោះការ surprise របស់លោកឧកញ៉ា ចិន សំណាង ដែលបានបន្ថែមឱ្យម្ចាស់ជយលាភីនូវខ្សែកពេជ្រដ៏មានតម្លៃថ្លៃខ្ទង់ម៉ឺនដុល្លារបែបនេះ។ ដែលសំខាន់ខ្សែករពេជ្រ និងមកុដរចនាបថប្រាសាទព្រះវិហារនេះបានជ្រើសរើសយកត្បូងរតនគីរីមកច្នៃរំលេចឡើងឱ្យមើលប្រណីត ថ្លៃថ្នូរ និងកាន់តែមានសោភ័ណ្ឌភាព ព្រោះត្បួងរតនគីរី ជាប្រភេទត្បូងកម្រ និងជាត្រូវដ៏មានតម្លៃបំផុតរបស់កម្ពុជាយើង។

ក្នុងនោះផងដែរ CSNJ បាន​សម្រិតសម្រាំង ដើម្បីចម្រាញ់យកត្បូងដែលមានគុណភាពភ្លឺចែងចាំងសម្រាប់រាជិនីសម្រស់ ដែលនឹងក្លាយជាម្ចាស់មកុដ Miss Cambodia 2024។ ទៀតសោត ដើម្បីឱ្យមកុដនេះរឹតតែមានអត្ថន័យបង្កប់ពីអត្តសញ្ញាណខ្មែរ CSNJ បាន​ច្បិចយកគំនិតបំផុសពីប្រាសាទព្រះវិហារ មកធ្វើរចនាបថតួមកុដថ្មី ដែលមើលទៅប្លែកភ្នែកខ្លាំងមិនធ្លាប់ឃើញពីមុនឡើយ។

តាមការបង្ហើបពី CEO ក្រុមហ៊ុន CIM ក្រៅពីមកុដ និងខ្សែក​ពេជ្រដ៏មានតម្លៃខាងលើ ហាងពេជ្រ CSNJ ក៏មានគម្រោងផ្តល់រថយន្តមួយគ្រឿងទៀតសម្រាប់ម្ចាស់ជយលាភី  Miss Cambodia 2024 ជាមួយការថតគ្រឿងពេជ្ររយៈពេលពេញ ១ឆ្នាំ​។

សូមជម្រាបផងដែរថា នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ ក្រុមហ៊ុន Cambodia International Models នឹងរៀបចំកម្មវិធីសន្និសីទ​សារព័ត៌មានប្រកាសបើកបង្ហាញ​មកុដថ្មីសន្លាងរបស់ Miss Cambodia 2024 រួមជាមួយខ្សែកពេជ្រដ៏ប្រណីត ដែលពុំធ្លាប់ឃើញពីមុនមក។ កុំភ្លេចរង់ចាំតាមដានការ live ផ្ទាល់លើទំព័រហ្វេសប៊ុកផ្លូវការ Cambodia International Models និង Miss Cambodia ទាំងអស់គ្នា!



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​