សារព័ត៌មាននៅអឺរ៉ុបជាច្រើនចុះផ្សាយពេលឃើញ មាន សូនីតា នៅកម្រាលព្រំក្រហម Cannes

ការ​បង្ហាញ​ខ្លួន​លើ​កម្រាល​ព្រំ​ក្រហម Cannes Film festival ឆ្នាំ ២០២៤ របស់ មាន សូនីតា ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំងទាំងក្នុង និង​ក្រៅ​ប្រទេស ដោយសារ​ឈុត​ដែល​តារា​សម្ដែង​កម្ពុជា​រូបនេះ​គ្រង​ចូលរួម ពិតជា​ស្រស់​ស្អាត និង​ប្លែក​មិន​ឃើញ​ពី​មុន​មក។

វត្តមាន មាន សូនីតា ធ្វើឲ្យ​អ្នក​គាំទ្រ​កម្ពុជា​ មាន​មោទនភាព​​ខ្លាំង ទាំង​ឈុត ទាំង​ការ​រៀបចំ​ខ្លួន ឫកពា ដំណើរ គឺ​ស័ក្ដិសម​ដែល​ទទួល​បាន​ឱកាស​ចូលរួម​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក Cannes Film festival 2024។ រូបភាព និង​វីដេអូ​តារា​ស្រី​ធ្មេញ​ច្រពើស​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​ច្រើន​ហូរហែ ហើយ​មិន​ត្រឹម​តែ​ព័ត៌មាន​នៅ​ក្នុង​ស្រុក​យើង​ប៉ុណ្ណោះ​ទេ​ដែល​ចុះផ្សាយ សារព័ត៌មាន​ធំ​ៗ​នៅ​អឺរ៉ុប​បាន​សរសេរ​អត្ថបទ​ទាក់ទង​នឹង​ការបង្ហាញ​​ខ្លួន​របស់​តារា​កម្ពុជា​រូប​នេះច្រើន។

ក្នុង​នោះ​វិបសាយ Daily Maverick របស់​អាហ្វ្រិក​ខាងត្បូង​បាន​សរសេរ​ពី មាន សូនីតា ដែល​ក្នុង​អត្ថបទ​មាន​ប្រមូល​ផ្ដុំ​តារា​ប្រុស​ស្រី​ល្បីៗ​ជាច្រើន​រូប​ទៀត។ ចំណែក Nice Matin សារព័ត៌មាន​បារាំង បាន​រៀបរាប់​ថា​នារី​វ័យក្មេង​ម្នាក់​បង្ហាញ​ខ្លួន​ក្នុង​រ៉ូប​វែង​ពណ៌​បៃតង​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល ប៉ុន្តែ​មាន​អត្ថន័យ​ ហើយស្អាត​ខ្លាំង។ ក្នុង​នោះ Nice Matin បន្ថែម​ថា “ដឹង​អត់​ថា​អ្នក​ណា​ដើរ​លើ​កម្រាល​ព្រំ​ក្រហម​ជាមួយ​កន្ទុយ​ដ៏​វែង​ជាងគេ …” “នៅ​ក្នុង​ការ​ដើរ​លើ​កម្រាល​ព្រំ​ក្រហម​ឆ្នាំ​នេះ អ្នកណា​មាន​រ៉ូប​វែង​ជាង… តារា​កម្ពុជា​មួយ​រូប​បាន​មក​ដល់​លើ​កម្រាល​ព្រំ​ក្រហម​ក្នុង​សម្លៀក​បំពាក់ ដែល​និយាយ​ពី​​ប្រទេស​របស់​ខ្លួន គឺ​អត្តសញ្ញាណ​ខ្មែរ។ ពិត​ជា​ជា​ស្នាដៃ​ដ៏​គួរ​ឱ្យ​កត់​សម្គាល់​មួយ, និយាយ​​ត្រង់”។

មិន​ទាន់​អស់​ឡើយ កាសែត​ដ៏​ធំ​របស់​អង់គ្លេស Daily Mail ក៏បាន​​បង្ហាញ​រូប​​ និង​ឈ្មោះ មាន សូនីតា នៅ​ក្នុង​អត្ថបទ​ខ្លួន​ផង​ដែរ។ ក្រៅពី​នោះ​ក៏​មាន​គេហទំព័រ 24sata.hr របស់​ប្រទេស​ក្រូអាត បាន​សរសេរ​អត្ថបទ​សរសើរ មាន សូនីតា បែប​នេះ​ថា “អ្នក​មិន​ធ្លាប់​ឃើញ​ការស្លៀក​ពាក់​បែប​នេះ​ពី​មុន​មក៖ តារា​សម្ដែង​កម្ពុជា​ធ្វើឲ្យ​គេ​ឯង​ភ្ញាក់​ផ្អើល​លើ​កម្រាល​ព្រំ​ក្រហម​នៅ​ទីក្រុង Cannes”។ ក្នុង​អត្ថបទ​របស់​សារព័ត៌មាន​ក្រូអាត​នោះ បាន​បន្ថែម​ទៀត​ថា មាន សូនីតា ស្លៀក​ឈុត​ខ្មែរ​ចូល​រួម​កម្មវិធី​មហោស្រព​ភាពយន្ត​កាន។ មាន សូនីតា វ័យ ៣៤ឆ្នាំ ដែល​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​មហោស្រព​ភាពយន្ត​ទីក្រុង Cannes លើក​ទី ៧៧ ក្នុងសម្លៀកបំពាក់​ដែល​បំផុស​គំនិត​ពី​វប្បធម៌​របស់​ប្រទេស​ខ្លួន។

នៅ​មាន​សារព័ត៌មាន​ជាច្រើន​ទៀត​ដែល​បាន​ចុះ​ផ្សាយ និង​ចាប់អារម្មណ៍​ចំពោះ​វត្តមាន សូនីតា នា​កម្មវិធី​ដ៏​អស្ចារ្យ​នោះ​ដូចជា​សារព័ត៌មាន Voici, Lalsace, Reuters, Celebmafia, Bljesak និង​ស្ថាប័ន​ថតរូប​ល្បី​ៗ​សុទ្ធតែ​ផ្ដិត​យក​រូបភាព​នាង​សឹងតែទាំងអស់។ សម្រាប់​វត្តមាន តារា​សម្ដែង​កម្ពុជា មាន សូនីតា នៅ​កម្រាល​ព្រំ​ក្រហម​មហោស្រព​ភាពយន្ត​ទីក្រុង​កាន​ គឺជា​ចូល​រួម​សម្ពោធ​រឿង “Parthenope”។

“រាជនីក្រមាលើកម្រាលព្រំក្រហមទីក្រុងកាន​“ នេះ​ជា​រហស្សនាម​ថ្មី​ដែល​គេ​ផ្ដល់​ជូន មាន សូនីតា។ តួឯក​ស្រី​រឿង «មេឆា» បាន​គ្រង​ឈុត «រាជិនី​ក្រមា​យ័ន្ត​ខ្មែរ» សម្រាប់​អត្ថន័យវិញ ​ពិតជា​ជ្រាលជ្រៅ​ខ្លាំង​ណាស់។

រាជិនី»ចង់សំដៅទៅលើស្ត្រីដែលមានឋានៈនិងសំលេងមានឥទ្ធិពល។ រ៉ូប​មួយ​នេះ​មាន​បូក​បញ្ចូល​ជាមួយ​អត្តសញ្ញាណ​ខ្មែរ​ជាច្រើន​ជាមួយ​នឹង​ការ​ច្នៃ​ប្រតិដ្ឋ​បែប​សម័យ​ទំនើប (ការ​ឌិន​ត្បូង​ជាច្រើន) លាយ​ជាមួយ​នឹង​បុរាណ។ មានដូចជា៖

#ក្រមា ដែល​ដូនតាបានបន្សល់ទុកអោយដែលប្រជាជនខ្មែរយើងតែងយកមកប្រើប្រាស់ជាប្រចាំ។

#យ័ន្តខ្មែរ

>> ឱមឡោមចន្ទ (ឱម​ជា​សញ្ញា​ក្នុង​ភាសា​បាលី​សំស្ក្រឹត​ដែល​ឡោមព័ទ្ធ​ជុំវិញ​សម្លៀកបំពាក់ និង​លំអ​ទៅ​ដោយ​ក្បាច់ រាហ៊ូ​ចាប់​ចន្ទ​ដែល​មាន​ទម្រង់​ជា​ច័ក្កច័ន។)

>> កថាឡោមចន្ទ (កថា​ជា​ភាសា​ដែល​សំដៅ​ទៅ​លើ​ភាសា​បាលី​សំស្ក្រឹត​នៅ​លើ​យ័ន្ត រីឯ​ឡោម​ចន្ទ​ចង់​សំដៅ​ទៅ​លើ ក្បាច់​រាហ៊ូ​ចាប់​ចន្ទ​ដែល​ជា​យ័ន្ត)។

សញ្ញា”ឱម”៚គឺជា​ការ​វិវត្តន៍​រីកចម្រើន​ជា​រាង​រហូត​គ្មាន​ទី​បញ្ចប់។ សញ្ញា៚ គេ​ប្រើ​តាំង​ពី​សម័យ​មុន​អង្គរ។ “ឱម”ជា​ពាក្យ​បន្លឺ​សុំ​ពរ​ជ័យ​សិរី​សួស្ដី ឬ​ប្រកាស​ជ័យជំនះ។ នេះ​ជា​ការ​រចនា​លាយ​បញ្ចូល​គ្នា​រវាង​និមិត្ត​សញ្ញា អូម និង​សន្លឹក​ក្បាច់​ភ្ញី​ទេស បង្កើត​បាន​ជា​ការ​រចនា​ថ្មី​មួយ។ ការប្រើប្រាស់​យ័ន្ត​នេះ​ជា​ការ​រចនា​ថ្មី ស្រប​តាម​ភាសា​បាលី​សំស្ក្រឹត បញ្ចូល​ជាមួយ​ក្បាច់​រាហ៊ូ​ចា​ប់ចន្ទ។

#ផ្នត់សម្លុយសារបាប់ ឬ​ចរបាប់​របស់​ស្ត្រី​ខ្មែរ។ ការ​ច្នៃ​ថ្មី​តែ​មិន​ចោល​លំនាំ​ដើម និង​មាន​ការ​ដាំ​ត្បូង និង​សន្លឹក​ក្បាច់​ភ្ញី​ទេស​លំអ​នៅ​លើ​ផ្នត់​សម្លុយ​ផង​ដែរ។

#មួកស្លឹកត្នោត ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ផលិតផល​អត្តសញ្ញាណ​ជាតិ​ដ៏​សំខាន់​មួយ​ដែល​ប្រជាជន​ខ្មែរ​យើង​ប្រើប្រាស់​ជា​ប្រចាំ​តាំង​ពី​យូរ​ណាស់​មក​ហើយ។មួក​ដែល​យើង​ច្នៃ​ថ្មី គឺ​ធ្វើ​ពី​ក្រមា​ដែល​មាន​ការ​ឌិន​ត្បូង​ពេញ​ទាំង​អស់​បញ្ចេញ​ពន្លឺ​ភ្លឺ​ចែង​ចាំង។

#ផ្ការំដួល (ផ្កា​រំដួល​ជា​ផ្កាតំណាងជាតិរបស់ខ្មែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​



Leave a Reply

Your email address will not be published.Required fields are marked *