មោទនភាពជាតិ! អូម៉ ទឹកដោះគោស្រស់ ផលិតផលថ្មីរបស់កម្ពុជា ធម្មជាតិ១០០%

កសិដ្ឋានចិញ្ចឹមគោយកទឹកដោះ មួយទៀត របស់ប្រទេសកម្ពុជា ពេលនេះបានសម្រេចនូវសមិទ្ធផល គួរជាទីមោទនសម្រាប់ប្រជាជនកម្ពុជា ដោយផលិតបាននូវទឹកដោះគោស្រស់ ដែលធានាបាននូវគុណភាពខ្ពស់លំដាប់ស្ដង់ដា ជាផលិតផលជាតិ ១០០%។ ទឹកដោះគោស្រស់សមិទ្ធផលថ្មីសន្លាងរបស់កម្ពុជាពិតៗ មានឈ្មោះថា «អូម៉ ឬ O’ More» មានដាក់លក់នៅលើទីផ្សារហើយ។ ដូចនេះប្រជាជនកម្ពុជា អាចស្វែងរកទិញបាន ដើម្បីបានភ្លក់រសជាតិដ៏ឈ្ងុយឆ្ងាញ់ ចម្រាញ់ចេញពីគោធម្មជាតិពិតៗ គ្មានសារធាតុគីមី និងល្អបំផុតសម្រាប់អ្នកស្រឡាញ់សុខភាព។

អូម៉ ជាទឹកគោស្រស់ធម្មជាតិពិត ១០០% ចម្រាញ់ចេញពីកសិដ្ឋានលំដាប់ស្ដង់ដា មានទីតាំងនៅ សង្កាត់ព្រែកលៀប  ខណ្ឌជ្រោយចង្វារ  រាជធានីភ្នំពេញ។ តាមប្រភពពីអ្នកជំនាញរបស់ អូម៉ បានឱ្យដឹងថា គោចំនួនជាង ៨០ក្បាល ដែលជាប្រភេទពូជគោល្អៗ ត្រូវបាននាំចូលពីប្រទេសជិតខាង យកមកចិញ្ចឹម និងថែទាំយ៉ាងយកចិត្តទុកដាក់នៅក្នុងកសិដ្ឋានផ្ទាល់ ដើម្បីធានាបានថា ទឹកដោះគោស្រស់ ដែលចម្រាញ់ចេញមកគឺមានគុណភាពល្អ ធានាបាននូវរសជាតិ ចេញពីគោធម្មជាតិ និងល្អសម្រាប់សុខភាពរាងកាយ។

ការចិញ្ចឹម ការមើលថែគោឱ្យបានល្អ ឱ្យមានសុខភាពល្អ តាមបែបធម្មជាតិ គឺជាចំណុចដ៏សំខាន់មួយ ដែលនាំឱ្យទឹកគោស្រស់ មានរសជាតិឆ្ងាញ់ និងល្អសម្រាប់សុខភាព។ ដូចនេះហើយ ទើបកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ អូម៉ បានគិតគូរដល់ចំណុចមួយនេះជាចម្បង។ ចំណីរបស់គោក្នុងកសិដ្ឋាន ត្រូវបានផ្គត់ផ្គង់ទៅតាមបែបធម្មជាតិ  ដូចជាដើមពោតស្រស់ៗ  កាកសណ្ដែក  និងសារធាតុរ៉ែផ្សេងៗ  ដែលផ្ដល់នូវសារធាតុចិញ្ចឹមដ៏ល្អសម្រាប់គោ  មិនតែប៉ុណ្ណោះចំណី របស់កសិដ្ឋាន អូម៉ មិនមានសារធាតុអរម៉ូន  ឬហៅកាត់ថា GMO នោះទេ។ កត្តានេះហើយ ទើបយើងអាចនិយាយបានថា ទឹកដោះស្រស់អូម៉ អាចធានាបានថា ពិតជាស្រស់ ធម្មជាតិពិតៗ ល្អខ្លាំងសម្រាប់របបអាហារប្រចាំថ្ងៃ។

ក្រៅពីចម្រាញ់ចេញពីគោដ៏ល្អហើយ អ្វីដែលកាន់តែល្អនោះគឺ អូម៉ ជាទឹកដោះគោស្រស់ ដែលមិនមានបន្ថែមសារធាតុគីមី  មិនមានបន្ថែមសារធាតុទុកឱ្យបានយូរ  គ្មានបន្ថែមរសជាតិទៅក្នុងទឹកដោះគោ។ ទាំងនេះ គឺជាការគិតគូរ ដ៏ច្បាស់លាស់ ទៅលើសុវត្ថិភាពចំណីអាហារ និងសុខភាពរបស់អ្នកទទួលទាន។

បងប្អូន ប្រជាជនកម្ពុជា ចង់សាកផលិតផលជាតិថ្មីសន្លាងមួយនេះ អាចស្វែងរកទិញបានហើយ នៅតាមបណ្ដាទីផ្សារនានាដូចជា៖ ផ្សារទំនើបអ៊ីអន, ផ្សារម៉ាក្រូ, ផ្សារទំនើប ជីប ម៉ុង, ផ្សារអូឡាំពិកស៊ូភើម៉ាក, អាចស្វែងរកនៅទីតាំងជាច្រើនកន្លែងផ្សេងទៀត។ បច្ចុប្បន្ន អូម៉ មានផ្គត់ផ្គង់  ទឹកដោះគោស្រស់  និងទឹកដោះគោឆៅ សម្រាប់សិប្បកម្មធ្វើឈីសក្នុងស្រុក។ សម្រាប់ផលិតផល ទឹកដោះគោស្រស់ មាន ៣ ចំណុះ ងាយស្រួលសម្រាប់បងប្អូនសាកល្បងរួមមាន៖ ចំណុះ ៣៣០ មីលីលីត្រ, ២ លីត្រ និង ៥ លីត្រ។ ចំពោះតាមផ្សារទំនើបបងប្អូនអាចរកបានតែចំណុះ​២លីត្រ នោះទេ។

អូម៉ ជាផលិតផលទឹកដោះគោស្រស់របស់កម្ពុជាពិតៗ ផលិតដោយក្រុមហ៊ុន CPFM Dairy & Foods Co., Ltd ដោយមានមានអាជ្ញាប័ណ្ណ និងទទួលស្គាល់លើគុណភាពដោយ ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍។ ចង់ទទួលបានសុខភាពល្អ រាងកាយមាំមួន ថែរក្សាស្បែកឱ្យកាន់តែស្រស់ស្អាត ទទួលបានសារធាតុចិញ្ចឹម សម្រាប់រាងកាយ និងឆ្អឹងរឹងមាំ កុំភ្លេចសាករកទិញទឹកដោះស្រស់អូម៉ សម្រាប់ក្រុមគ្រួសាររបស់បងប្អូនចាប់ពីពេលនេះតទៅ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *