តើ​ទឹកមាត់​ខ្យង​ដែលគេតែង​ប្រើ​ក្នុង​ផលិតផល​ថែ​រក្សា​ស្បែក​​ជួយអ្វីខ្លះដល់​ស្បែក​?

តើ​អ្នក​ធ្លាប់​បាន​ដឹង​ទេ​ថាទឹកមាត់​ខ្យងតែង​តែ​ត្រូវ​បាន​គេ​ប្រើ​ក្នុង​ផលិត​ផល​ថែរក្សា​ស្បែក​ (Skincare)? ទឹក​មាត់ខ្យង​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​នៅ​ក្នុង​ផលិតផល​ថែរក្សា​ស្បែក​ជា​ច្រើន​សតវត្ស​មក​ហើយ​ ហើយ​បច្ចុប្បន្ន​នេះ​ឧស្សាហកម្ម​ផលិតផល​សម្រស់​ដែល​ប្រើប្រាស់​​ទឹកមាត់​ខ្យង ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​មាន​តម្លៃ​រហូត​ដល់​ ៤ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ឯណោះ។

បើ​គេ​ត្រលប់​ទៅ​ក្រោយ​បន្តិច​ ដើម​ឡើយ​គេ​យក​ខ្យង​ទៅ​សម្លាប់​ដើម្បី​យក​ទឹកមាត់​របស់​វា​។ វា​ជា​ការ​និទាន​តៗ​គ្នា​ដែល​ថា គ្រូពេទ្យ​ក្រិក​បុរាណ​យក​ទឹកមាត់​ខ្យង​ទៅ​ព្យាបាល​ការ​រលាក​ស្បែក​។ ក្រោយ​មក​ទៀត​ គេ​យក​ខ្យង​ដាក់​ក្នុង​ទឹក​អំបិល​ លាយ​ជា​មួយ​ទឹកខ្មេះ​ ដើម្បី​គេ​អាច​យក​ទឹកមាត់​​របស់​វា​មក​ប្រើប្រាស់។

មក​ទល់​នឹង​បច្ចុប្បន្ន​នេះ​ គេ​ប្រើ​វិធី​សាស្ត្រ​ ឬ​ម៉ាស៊ីន​រំញោច​ដើម្បី​ជំរុញ​ឲ្យ​ខ្យង​បញ្ចេញ​ទឹកមាត់​ខ្យង​របស់​វា​ ដែល​នេះ​ជា​ការ​រក​ឃើញ​ថ្មី​ និង​ត្រូវ​បាន​គេ​កំពុង​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​អ៊ីតាលី។ ជាក់​ស្ដែង​ អ៊ីតាលី​ជា​ប្រភព​ផ្គត់ផ្គង់​ទឹកមាត់​ខ្យង​ ដែល​មាន​ក្រុមហ៊ុន​ជា​ច្រើន​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​ខ្យង​ និង​ចម្រាញ់​យកទឹកមាត់​ខ្យង​ផ្គត់​ផ្គង់​ទៅ​ បណ្ដាល​ក្រុម​ហ៊ុន​គ្រឿង​សម្អាង​ទាំង​នៅ​កូរ៉េ (k-beauty) ទ្វីប​អាមេរិក​ខាង​ជើង​រួម​មាន សហរដ្ឋអាមេរិក, កាណាដា, មិកស៊ិក និង​ប្រទេស​ផ្សេង​ទៀត​ជុំវិញ​ពិភព​លោក។

បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ​ ទឹកមាត់​ខ្យង​អាច​ផ្ដល់​អត្ថប្រយោជន៍​ដល់​ស្បែក​ជា​ច្រើន​ដូច​ជា​ផ្ដល់​សំណើម​ដល់​ស្បែក​ ព្យាបាល​ស្បែក ការ​រលាក និង​របួស​ជា​ដើម។ បច្ចុប្បន្ន​នេះ​ផលិតផល​ដែល​បញ្ចូល​ទឹកមាត់​ខ្យង​ ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង​ជាង​គេ​នៅ​អាមេរិក​ខាង​ជើង​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​