អាហារទាំង ៧ ជួយផ្ដល់សារធាតុចិញ្ចឹមយ៉ាងជ្រៅដល់ឫសសក់

សម្រាប់មនុស្សដែលមានបញ្ហាជ្រុះសក់ខ្លាំងអាចបណ្ដាលមកពីភាពតានតឹង ឫសសក់មិនមានភាពរឹងមាំ ឬមានសារធាតុចិញ្ចឹមគ្រប់គ្រាន់។ ក្រៅពីការប្រើប្រាស់ផលិតផល និងការថែរក្សាសក់តាមវិធីផ្សេងៗហើយ ការទទួលទានអាហារទាំង ៧ ខាងក្រោមក៏អាចជួយផ្ដល់សារធាតុចិញ្ចឹមយ៉ាងល្អដល់ឬសសក់ដែរ៖

១. ផ្លែល្ហុង

ផ្លែល្ហុងសម្បូរទៅដោយសារធាតុបេតាការ៉ូទីន​ដែល​មាន​តួនាទីជួយ​ចិញ្ចឹម​សក់​ឱ្យ​មាន​ពន្លឺភ្លឺ​ចែងចាំង​តាម​បែប​ធម្មជាតិ។ លើសពីនេះទៀត វាក៏ជួយកាត់បន្ថយការជ្រុះសក់ ​បំប៉ន​សក់ និង​ឫស​សក់​ឱ្យមានភាពរឹងមាំថែមទៀតផង។ មិនតែប៉ុណ្ណោះ ផ្លែល្ហុងក៏ផ្ដល់សារធាតុចិញ្ចឹមដល់ស្បែក និងពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយដែរ។

២. មើមការ៉ុត

មើមការ៉ុតគឺមានផ្ទុកទៅដោយសារធាតុបេតាការ៉ូទីន កាល់ស្យូម ប៉ូតាស្យូម ផូស្វ័រ ជាតិដែក វីតាមីន C និងវីតាមីន E។ សារធាតុចិញ្ចឹមសំខាន់ៗទាំងនេះអាចជួយចិញ្ចឹមឫសសក់ ពង្រឹងសុខភាពសក់ ថែមទាំងកាត់បន្ថយការជ្រុះសក់ ការពារសក់ផុយ និងបែកចុងបានយ៉ាងល្អទៀតផង។

៣. ផ្លែប៉េស

ផ្លែប៉េសគឺជាផ្លែឈើសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗដែលជួយក្នុងការថែរក្សាសក់ឱ្យមានសុខភាពរឹងមាំ និងកាត់បន្ថយបញ្ហាសក់ជ្រុះបានយ៉ាងល្អ។ ផ្លែប៉ែសក៏​សម្បូរទៅដោយសារធាតុបាយអូទីនដែល​ជួយ​ពន្លឿនការដុះ​សក់ ​និងចិញ្ចឹម​ឫស​សក់​ឱ្យ​រឹង​មាំ​ផង​ដែរ។

៤. ផ្កាខាត់ណា

ផ្កាខាត់ណាសម្បូរទៅដោយប្រូតេអ៊ីន និងវីតាមីន C ដែលជាសារធាតុចិញ្ចឹមដ៏សំខាន់សម្រាប់សរសៃសក់។ មិនថាតែរាងកាយនោះទេ សូម្បីសរសៃសក់របស់យើងក៏ត្រូវការនៅបរិមាណប្រូតេអ៊ីនច្រើនដែរ ដូច្នេះហើយនៅពេលយើងទទួលបានប្រូតេអ៊ីនគ្រប់គ្រាន់ពីអាហារ វាអាចនឹងជួយឱ្យសក់មានភាពភ្លឺរលោង និងពន្លឿនការលូតលាស់សក់ថែមទៀតផង។

៥. គ្រាប់ល្ពៅ

គ្រាប់ល្ពៅមានផ្ទុកសារធាតុស័ង្កសីដែលជាសារធាតុចិញ្ចឹមដ៏សំខាន់សម្រាប់សរសៃសក់។ ជាពិសេស គ្រាប់ល្ពៅអាចជួយកាត់បន្ថយការជ្រុះសក់ ឬសក់ផុយស្រួយ ហើយវាក៏រួមចំណែកធ្វើឱ្យសក់មានភ្លឺរលោងតាមបែបធម្មជាតិផងដែរ។

៦. ទឹកសណ្ដែក

ទឹក​សណ្តែក​គឺជា​ភេសជ្ជៈ​ដែល​មាន​ផ្ទុក​សារធាតុចិញ្ចឹម isoflavones ដែលមានសមត្ថភាពជំរុញការលូតលាស់សរសៃសក់ឱ្យដុះបានលឿន ពង្រឹងសុខភាពសក់ឱ្យកាន់តែរឹងមាំ និងកាត់បន្ថយការជ្រុះសក់ថែមទៀតផង ជាពិសេសម្រាប់មនុស្សស្រីតែម្ដង។

៧. ស៊ុត

ស៊ុតគឺប្រភពនៃសារធាតុចិញ្ចឹមដែលចាំបាច់សម្រាប់សក់មិន​ថាបាយអូទីន ឬ​ប្រូតេអ៊ីននោះទេ។ ដើម្បីរក្សាសុខភាពសរសៃសក់​​ឱ្យបានល្អ ឬ​ចង់​បញ្ឈប់​បញ្ហា​សក់​ជ្រុះ​អ្នកជំនាញជាច្រើន​បាន​ណែនាំ​ឱ្យ​ញ៉ាំ​ស៊ុត​ជា​រៀង​រាល់​ថ្ងៃ​ក្នុង​បរិមាណសមស្របមួយ​សម្រាប់​រាង​កាយដោយសារវានឹងជួយឱ្យសក់ទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ជាពិសេសសារថាតុបាយអូទីនដែលនឹងចូលទៅចិញ្ចឹមឫសសក់បានយ៉ាងជ្រៅ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ