តស៊ូមែន! អស់ការងារធ្វើ Kiko អតីតតួស្រី TVB ម្នាក់សុខចិត្តទៅធ្វើការរត់តុដើម្បីរកប្រាក់

បន្ទាប់ពីបាត់មុខពីសិល្បៈអស់រយៈពេលជាង ៦ ខែ តារាស្រី Kiko Leung ជាអតីតតារាសម្ដែងរបស់ស្ថានីយ៍ទូរទស្សន៍ TVB ត្រូវបានគេរាយការណ៍ថា រូបនាងទៅសម្ងំធ្វើជាអ្នករត់តុនៅហាងអាហារជប៉ុនមួយកន្លែងនៅ ហុងកុង។

យោងតាមប្រភពព័ត៌មាន HK01 បានឱ្យដឹងថា នាពេលបច្ចុប្បន្នរូបនាងធ្វើការងារជាអ្នករត់តុ និងទទួលភ្ញៀវនៅហាងអាហារជប៉ុន ហើយមូលហេតុព្រោះតែនាងគ្មានការងារធ្វើ និងគ្មានប្រភពចំណូលណាមួយសម្រាប់ចិញ្ចឹមជីវិតខ្លួនឯង។ បន្ទាប់ពីចាកចេញពី TVB រូបនាងក៏ត្រូវផ្លាស់ប្ដូរខ្លួន ១៨០ ដឺក្រេ ពីតារាស្រីដែលធ្លាប់តែងខ្លួនស្អាតបាតមកធ្វើការជាអ្នករត់តុដើម្បីរកប្រាក់។

ជាមួយគ្នាដែរ រូបនាងបានលើកឡើងថាខ្លួនគ្មានអារម្មណ៍ភ័យព្រួយ ឬខ្មាស់អៀនឡើយបើសិនជាមហាជនចំណាំនាងបាន។ ណាមួយមុខមាត់គឺវាលែងសំខាន់ទៀតហើយសម្រាប់រូបនាងព្រោះអ្វីដែលសំខាន់នាពេលនេះគឺរកការងារត្រឹមត្រូវមួយ និងរកប្រាក់។ ហើយនាងពិតជាសរសើរខ្លួនឯងដែលតស៊ូបានមកដល់សព្វថ្ងៃ និងពឹងផ្អែកលើខ្លួនឯង ជាពិសេសមិនបានធ្វើរឿងអាក្រក់ណាមួយឡើយដើម្បីរកប្រាក់ទេ។

រូបនាងបានបន្ដថា ជីវិតរបស់ខ្លួនគឺធ្លាក់ដល់បាតតែម្ដងក្រោយផ្ដាច់កុងត្រាជាមួយស្ថានីយ៍ទូរទស្សន៍ TVB កាលពីចុងឆ្នាំ ២០២១។ មែនទែនទៅ នាងរស់ពឹងផ្អែកលើប្រាក់សន្សំរបស់ខ្លួនដែលមានអស់រយៈពេល ៦ ខែ និងមិនហ៊ានទិញអ្វីផ្ដេសផ្ដាស់ព្រោះខ្លាចអស់ប្រាក់។ វាពិតជាធ្វើឱ្យអារម្មណ៍ផ្លូវចិត្តរបស់នាងប៉ះទង្គិចខ្លាំង។

មួយវិញទៀត នាងបន្ដថាខ្លួនធ្លាប់ត្រូវមហាជនចោទប្រកាន់ថាជានារីមិនល្អ និងលក់សម្រស់។ ពាក្យចចាមអារ៉ាមទាំងអស់នេះ ក៏ជាផ្នែកមួយដែលធ្វើឱ្យអាជីពរបស់នាងរង្គោះរង្គើផងដែរ និងស្ទើរតែគ្មានរឿងសម្ដែង។ តែទោះជាយ៉ាងណា រូបនាងត្រូវតែជម្នះ និងរស់នៅឱ្យបានល្អ។

គួររំលឹកថា Kiko ធ្លាប់បានលេចមុខក្នុងរឿងរបស់ស្ថានីយ៍ទូរទស្សន៍ TVB ជាច្រើនដូចជា Barrack O’karma, Big White Duel, Fist Fight, OMG, Your Honour, Oh! My Grad និង Line Walker ជាដើម។ បន្ទាប់ពីចំណាយពេលអស់រយៈពេល ៩ ឆ្នាំ​ Kiko ក៏បានប្រកាសចាកចេញពី TVB នៅចុងឆ្នាំ ២០២១ ដោយសារទទួលបានប្រាក់ឈ្នួលតិចពេក និងមានបញ្ហាលើកុងត្រាថតរឿង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ

សភាតំណាងរាស្ត្ររដ្ឋញូវយ៉ក ទទួលស្គាល់ ALmée Couture ថាជា “ម៉ាកយីហោម៉ូដដ៏លេចធ្លោ និងមានគុណភាពខ្ពស់”

ក្រោយ​ម៉ាក​យីហោ​សម្លៀកបំពាក់​ខ្មែរ ALmée Couture បញ្ចប់​ការ​បង្ហាញ​ម៉ូដ​នៅ​​ព្រឹត្តិការណ៍ New York Fashion Week 2026 ចប់​សព្វគ្រប់ និង​ទទួល​បាន​លិខិត​សរសើរ (Cit