កុំ​ព្យាយាមសាក​ល្បង! វិធីគេច​ស្លាប់​​ក្នុង​កុនទាំង​នេះ​ បើប្រើ​​ក្នុង​ជីវិត​ពិត ​មាន​គ្រោះថ្នាក់ខ្លាំង​ណាស់

នៅ​ក្នុង​ខ្សែ​ភាព​យន្តបែប​វាយ​ប្រហារ​ ផ្សង​ព្រេង​ ឬ​បែប​ Action យើង​តែង​ឃើញ​មាន​ឈុត​ឆាក​បែប​រន្ធត់ និង​គ្រោះ​ថ្នាក់​។ ក្នុង​ឈុត​ឆាក​ខ្លះ​យើង​មើល​ទៅ​ឡូយ​ខ្លាំង​ណាស់​ដែល​តួ​អង្គ​ធ្វើ​ ដើម្បី​រស់​ ដែល​ធ្វើ​ឲ្យ​យើង​ជា​អ្នក​ទស្សនា​នេះ​ចង់​ធ្វើ​តាម​បើ​ស្ថិត​ក្នុង​ស្ថានភាព​បែប​នោះ។ តែ​យ៉ាង​ណា​បើ​យើង​ធ្វើ​តាម​ក្នុង​ជីវិត​ពិត​ ​ទំនង​មិន​មាន​សំណាង​ ឬ​រស់​ដូច​ក្នុង​កុន​ឡើយ​។ ខាង​ក្រោម​នេះ​គឺ​ជា​វិធី​ដើម្បី​រស់​ក្នុង​ខ្សែភាពយន្ត​ បើ​ធ្វើ​តាម​ក្នុង​ជីវិត​ពិត​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់។

១ លោត​ពី​លើ​ឡាន

ឈុត​ឆាក​លោត​ពី​លើ​ឡាន​មាន​ញឹកញាប់​បំផុត​ក្នុង​រឿង​ប្រភេទ​បែប​ Action ។ ក្នុង​កុន​យើង​តែង​ឃើញ​តួ​អង្គ​វាយ​ប្រហារ​លោត​ចេញ​ពី​ឡាន​ដែល​កំពុង​ពេញ​ល្បឿន​ ហើយ​មិន​មាន​របួស​ធ្ងន់ធ្ងរ តែ​បើ​ក្នុង​ជីវិត​ពិត​ប្រាកដ​ជា​របួស​ធ្ងន់ ឬ​បាត់​បង់​ជីវិត​តែ​ម្ដង។ ក្នុង​ជីវិត​ពិត​អាច​មាន​មនុស្ស​ដែល​ពូកែ​ដូច​ក្នុង​រឿង​ ហើយ​ធ្វើ​រឿង​នេះ​បាន​ដែរ​ តែ​លុះ​ត្រា​ជា​មនុស្ស​ដែល​ទទួល​បាន​ការ​ហ្វឹកហាត់ ជា​ទាហាន ឬ​កង​កម្លាំង​ពិសេស​អ្វី​មួយ។

២ ដុត​ភ្លើង​ក្នុង​ល្អាង

ពេល​ដែល​មាន​ឈុត​ចូល​ទៅ​ក្នុង​ល្អាង​ យើង​នឹង​ឃើញ​តួអង្គ​ដុត​ភ្លើង​ក្នុង​ល្អាង​ ដែល​វា​ជា​ទង្វើ​មួយ​ដ៏​គ្រោះ​ថ្នាក់​បើ​នៅ​ក្នុង​ជីវិត​ពិត។ ការ​ដុត​ភ្នក់​ភ្លើង​ក្នុង​ល្អាង​នឹង​ធ្វើ​ឲ្យ​សីតុណ្ហភាព​ក្នុង​នោះ​កើន​កម្ដៅ​ ហើយ​ភ្លើង​ដែល​ដុត​នឹង​ធ្វើ​ឲ្យ​ថ្ម​ ឬ​កំណក​ដី​ក្នុង​ល្អាង​ក្ដៅ​ហើយ​បាក់​ចុះ​មក​។

៣ ដេក​លើ​ដី​ពេល​កំពុង​មាន​ភ្លៀង​ធ្លាក់ និង​រន្ទះ

ពេល​មាន​មេឃ​ភ្លៀង​ នៅ​ក្នុង​រឿង​មួយ​ចំនួន​ ភាគ​ច្រើន​បែប​មនោសញ្ចេតនា​យើង​នឹង​ឃើញ​តួ​អង្គ​ណា​មួយ​ដេក​ ឬ​អង្គុយ​លើ​ដី​ពេល​មេឃ​កំពុង​ភ្លៀង​ហើយ​មាន​ផ្គរ និង​រន្ទះ។ មែន​ទែន​ទៅ​ការ​ធ្វើ​បែប​នេះ​ក្នុង​ជីវិត​ពិត​មាន​ហានិភ័យ​ខ្លាំង​ណាស់ ដោយ​ឡែក​អ្នក​គួរ​រត់​រក​ទី​ជម្រក​ ឬ​ចូល​ក្នុង​អគារ​ និង​ផ្ទះ​ដើម្បី​ចៀសវាង​ការ​វាយ​ប្រហារ​ពី​រន្ទះ។

៤ លួច​ចូល​ទៅ​ក្នុង​តំបន់​ហាម​ឃាត់

នៅ​ក្នុង​ខ្សែ​ភាព​យន្ត​បែប​រន្ធត់ ព្រឹត្តិការណ៍​អាក្រក់​កើត​ឡើង​បន្ទាប់​ពី​មាន​តួអង្គ​ណា​មួយ​ចូល​ទៅ​ក្នុង​តំបន់​ហាម​ឃាត់​បែប​អបិយជំនឿ ឬ​កន្លែង​អាថ៌កំបាំង​ណា​មួយ​ជា​ដើម។ ការ​ប្រមាថ ​មិន​គោរព​ និង​បំពាន​ការ​ហាម​ឃាត់​មិន​ថា​ក្នុង​រឿង​ ឬ​ក្នុង​ជីវិត​ពិត​តែង​បង្ក​ជា​បញ្ហា​ គ្រាន់​តែ​ក្នុង​រឿង​តួអង្គ​ទាំង​នោះ​អាច​មាន​សំណាង​រស់រាន​មាន​ជីវិត​ តែ​ក្នុង​ករណី​ពិត​មិន​ប្រាកដ​ថា​មនុស្ស​ដែល​បំពាន​មាន​សំណាង​ឬ​អត់​ទេ។

៥ ប្រឈម​ ឬ​ពឹង​ផ្អែក​លើ​ការ​រត់​គេច​ពី​សត្វ​ព្រៃ

នៅ​ក្នុង​ខ្សែ​ភាព​យន្ត​បែប​ផ្សង​ព្រេង​យើង​តែង​ឃើញ​ តួ​អង្គ​សំខាន់​ប្រឈម​មុខ​នឹង​សត្វ​ព្រៃ​ហើយ​យក​ឈ្នះ​ពពួក​សត្វ​ទាំង​អស់​នោះ​ដូច​ជា​ងាយ​ស្រួល​ខ្លាំង​ណាស់។ តែ​យ៉ាងណា​ក្នុង​ជីវិត​ពិត​សត្វ​ព្រៃ​មិន​មែន​ទន់​ខ្សោយ​បែប​នោះ​ឡើយ​ ហើយ​ការ​រត់​គេច​ពី​ពួក​វា​ក៏​មិន​ងាយ​ស្រួល​ដែរ​ បើ​គ្មាន​របស់​ការពារ​ខ្លួន​ក្នុង​ដៃ។ ហេតុ​នេះ​ហើយ​មុន​ពេល​ចូល​ទៅ​ក្នុង​ព្រៃ​ផ្សង​ព្រេង​ ឬ​ដើរ​លេង​គួរ​ត្រៀម​សម្ភារៈ​ការពារ​ខ្លួន​ឲ្យ​បាន​គ្រប់​គ្រាន់​ ព្រោះ​ការ​ប្រឈម​ជា​មួយ​សត្វ​កាច​សាហាវ​មិន​ស្រួល​ដូច​ក្នុង​រឿង​ឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម