៥ វិធីនេះជួយឱ្យស្បែកមុខតឹងណែន និងបំបាត់បញ្ហាស្បែកមុខយារ

មានមនុស្សមនុស្សស្រីភាគច្រើនតែងតែមិនចង់ជួបប្រទះនឹងបញ្ហាស្បែកមុខដូចជាឡើងមុន ជ្រីវជ្រួញ ខ្មៅស្រអាប់ ស្នាមអុជខ្មៅ ជាពិសេសស្បែកយារតែម្ដង។ ដូច្នេះហើយប្រសិនបើចង់ជៀសវាងបញ្ហាស្បែកយារធ្លាក់អាចសាកល្បងតាមវិធីទាំង ៥ ខាងក្រោមនេះបាន៖

១. កាត់បន្ថយការញ៉ាំអាហារមានជាតិប្រៃ

ការទទួលទានដែលមានជាតិប្រៃខ្លាំងប្រៀបដូចជាសន្សំទុកសារធាតុសូដ្យូមកាន់តែច្រើនក្នុងរាងកាយ។ នៅពេលដែលរាងកាយយើងផ្ទុកនូវសារធាតុសូដ្យូមកាន់តែច្រើន វានឹងប៉ះពាល់ដល់មុខងារតម្រងនោមបណ្ដាលឱ្យរាងកាយចាប់ផ្ដើមហើមហើយស្បែកយើងនឹងរីកយារទៅតាមនោះដែរ។ មិនតែប៉ុណ្ណោះ វានឹងធ្វើឱ្យរាងកាយយើងបាត់បង់ជាតិទឹកហើយជំរុញការផលិតជាតិខ្លាញ់ដែលធ្វើឱ្យស្ទះរន្ធញើសបង្កជាការកើតមុន និងស្បែកខ្មៅស្រអាប់ផងដែរ។

២. កាត់បន្ថយការញ៉ាំស្ករកៅស៊ូ

មានមនុស្សមួយចំនួនគិតថាការទំពារស្ករកៅស៊ូប្រៀបដូចជាចលនាដែលអាចជួយដុតកាឡូរី។ ប៉ុន្តែការទំពារស្ករកៅស៊ូគឺជាចំណែកមួយធ្វើឱ្យថ្គាមយើងកាន់តែរីកធំជាងមុនទៅវិញ។ ដោយសារនៅពេលដែលយើងធ្វើចលនាទំពារ រាងកាយនឹងបង្កើតសាច់ដុំឡើងដើម្បីទៅទ្រទ្រង់ថ្គាមដែលធ្វើឱ្យស្បែករីកតាមនោះដែរ។ មិនត្រឹមតែការទំពារស្ករកៅស៊ូនោះទេ សូម្បីតែការញ៉ាំអាហារសម្រន់ញឹកញាប់ពេកក៏អាចធ្វើឱ្យសាច់ និងស្បែកត្រង់ថ្គាមរីកបានដែរ។

៣. លំហាត់យូហ្គាលើផ្ទៃមុខ (Facial yoga)

ការធ្វើលំហាត់យូហ្គាលើផ្ទៃមុខគឺជាវិធីមួយដែលអ្នកជំនាញភាគច្រើនបានណែនាំឱ្យអនុវត្តជាប្រចាំ ឬញឹកញាប់។ ការអនុវត្តនូវយូហ្គាលើផ្ទៃមុខអាចជួយកាត់បន្ថយស្នាមជ្រីវជ្រួញ និងស្បែកយារបានឆាប់រហ័ស។ ចំពោះការធ្វើ facial yoga នេះផងដែរគឺយើងធ្វើកាយវិការថ្នមៗលើផ្ទៃមុខទៅតាមទិសដៅដែលគេបានណែនាំ។ ចំណែកឯការណែនាំ យើងអាចនឹងស្វែងរកនៅតាមបណ្ដាញសង្គម ឬប្រព័ន្ធអ៊ីនធឺណេតបាន។

៤. ជ្រើសរើសផលិតផលជួយបន្តឹងស្បែកមុខ

ក្រៅពីការកំណត់របបអាហារឱ្យបានត្រឹមត្រូវ និងធ្វើលំហាត់ប្រាណ អ្វីដែលមិនគួររំលងបានមួយទៀតនោះគឺការប្រើប្រាស់ផលិតផលថែរក្សាសម្រាប់បន្តឹងផ្ទៃមុខដូចជាសេរ៉ូម ម៉ាស ឬក្រែមលាបមុខជាដើម។ សម្រាប់ការជ្រើសរើស​ផលិតផលបន្តឹងស្បែកមុខដែលមានប្រសិទ្ធភាពបំផុតគឺត្រូវមានវីតាមីន A ខ្ពស់ដោយសារវីតាមីន A ជាសារធាតុសំខាន់បំផុតក្នុងការប្រឆាំង និងពន្យឺតភាពចាស់។

៥. ការថែរក្សាផ្ទៃមុខតាមបែបវិជ្ជាសាស្រ្តទំនើប

ការប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីថែរក្សា និងបន្តឹងស្បែកមុខគឺជាវិធីមួយដែលទទួលបានប្រសិទ្ធផលខ្ពស់មែនទែន។ ចំពោះការថែរក្សាស្បែកមុខតាមវិជ្ជាសាស្រ្តទំនើបនេះផងដែរមានដូចជាកាម៉ាស្សាមុខ ការវះកាត់បន្តឹងស្បែកមុខ (Thread Lifting) ការចាក់ botox ជាពិសេសការបាញ់ឡេហ្សឺ (laser) គឺសុទ្ធសឹងតែជាសេវាកម្មដែលកំពុងទទួលបានការពេញនិយម ប្រសិទ្ធភាពខ្ពស់ និងឆាប់រហ័ស៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ទីក្រុងហូជីមិញត្រៀមបើកការដ្ឋានសាងសង់ខ្សែរថភ្លើងក្រោមដីថ្មីចំនួន ៣ ខ្សែ ក្នុងតម្លៃ ៩.៦ ប៊ីលានដុល្លារ

ទីក្រុងហូជីមិញ ប្រទេសវៀតណាម មានផែនការពង្រីកបណ្តាញរថភ្លើងក្រោមដីជាមួយនឹងខ្សែថ្មីចំនួន ៣ ខ្សែ ដោយគ្រោងបើកការដ្ឋានសាងសង់ក្នុងត្រីមាសទី ៤ ឆ្នាំនេះ ជាមួយនឹងកញ្ចប់

គ្រប់ខេត្ត រាជធានីនៃកម្ពុជា នឹងជួបប្រទះភ្លៀងធ្លាក់ រួមជាមួយខ្យល់កន្ត្រាក់ ហើយក៏មានលាយឡំផ្គរ រន្ទះរហូតដល់ដាច់ខែនេះ

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ជូន​ដំណឹង ស្ដី​ពី​អាកាសធាតុ ដោយ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ចាប់ពី​ថ្ងៃ ២៤ ដល់​ថ្ងៃ ៣០ ខែ​កញ្ញា ឆ្នាំ ២០២៦ ប្រទេស​កម្ពុជា​នឹង​មាន​

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្