ភេសជ្ជៈទាំង ៦ ដែលមានគុណប្រយោជន៍សម្រាប់សុខភាពខ្លាំង

សម្រាប់អ្នកស្រឡាញ់សុខភាពភាគច្រើនគេផ្ដោតទៅលើការធ្វើលំហាត់ប្រាណ និងការកំណត់របបអាហារ។ ប៉ុន្តែក្នុងចំណោមនោះភេសជ្ជៈក៏ត្រូវបានរាប់ជាចំណែកមួយនៃការថែរក្សាសុខភាពផងដែរ។ ការទទួលទានភេសជ្ជៈដែលសម្បូរដោយសារធាតុចិញ្ចឹម និងវីតាមីនក៏អាចជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺដែរ។ ដូច្នេះហើយតើមានភេសជ្ជៈណាខ្លះដែលមានប្រយោជន៍ល្អដល់សុខភាព?

១. ទឹក

ទឹកអាចនិយាយបានថាជាភេសជ្ជៈមួយដ៏សាមញ្ញបំផុត តែមានគុណប្រយោជន៍ខ្ពស់។ ការទទួលទានឱ្យបានគ្រប់គ្រាន់អាចជួយការពារការខ្សោះជាតិទឹក លាងសម្អាតជាតិពុលក្នុងខ្លួន ការពារការទល់លាមក និងក្រួសក្នុងតម្រងនោមផងដែរ។ ប្រសិនបើរាងកាយខ្វះជាតិទឹកនឹងធ្វើឱ្យប៉ះពាល់ដល់ការប្រើប្រាស់ថាមពល អារម្មណ៍ និងការចងចាំថែមទៀតផង។

២. តែបៃតង

តែបៃតងជាភេសជ្ជៈសម្បូរទៅដោយសារធាតុ polyphenols និងសារធាតុប្រឆាំងអុកស៊ីតកម្មធម្មជាតិដែលអាចពន្យឺតភាពចាស់ ការពារកោសិកាពីជាតិពុល និងការពារសារធាតុបង្កមហារីកផងដែរ។ ជាមួយគ្នានេះដែរសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងតែបៃតងក៏ជួយការពារជំងឺបេះដូង ជួយបន្ធូរសរសៃឈាម កាត់បន្ថយហានិភ័យនៃការកកឈាមដែលអាចបណ្តាលឱ្យគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។ លើសពីនេះទៀត តែបៃតងក៏អាចជួយកាត់បន្ថយហានិភ័យនៃការពុកធ្មេញ និងជំងឺពុកឆ្អឹងផងដែរ។

៣. កាហ្វេ

ប្រសិនបើយើងទទួលទានកាហ្វេខ្មៅក្នុងបរិមាណមួយត្រឹមត្រូវអាចនឹងជួយការពារជំងឺបេះដូង និងជំងឺវង្វេង ជាពិសេសនៅពេលព្រឹក។ លើសពីនេះទៀត កាហ្វេក៏អាចជួយកាត់បន្ថយហានិភ័យនៃជំងឺថ្លើម ជំងឺទឹកនោមផ្អែមប្រភេទទី ២ ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺមហារីកថែមទៀតផង។ សារជាតិកាហ្វេអ៊ីនក្នុងកាហ្វេក៏អាចជួយឱ្យយើងផ្ដោតអារម្មណ៍បានល្អផងដែរ។  

៤. ទឹកដោះគោគ្មានជាតិខ្លាញ់ (Nonfat milk)

ទឹកដោះគោគឺជាប្រភពមួយនៃកាបូអ៊ីដ្រាត ប្រូតេអ៊ីន និងខ្លាញ់ដែលជួយរក្សាកម្រិតជាតិស្ករក្នុងឈាម និងកាត់បន្ថយចំណង់អាហារផងដែរ។ មិនតែប៉ុណ្ណោះ ទឹកដោះគោក៏ជាប្រភពដ៏ល្អនៃជាតិកាល់ស្យូមដែលអាចជួយដុតបំផ្លាញជាតិខ្លាញ់ ខណៈវីតាមីន D ជួយស្រូបយកជាតិកាល់ស្យូមចូលទៅចិញ្ចឹមរាងកាយ។ ជាមួយគ្នានេះ ទឹកដោះគោអាល់ម៉ុនត្រូវបានគេណែនាំឱ្យញ៉ាំឱ្យបានច្រើនដោយសារវាមានកាឡូរីទាប សម្បូរប្រូតេអ៊ីន វីតាមីន D និងវីតាមីន E ផងដែរ។

៥.​ ទឹកផ្លែឈើស្រស់

ការទទួលទានទឹកផ្លែឈើគឺមានសារប្រយោជន៍ជាច្រើនដល់រាងកាយ ជាពិសេសទឹកផ្លែឈើស្រស់។ នៅក្នុងទឹកផ្លែឈើស្រស់សម្បូរទៅដោយវីតាមីន សារធាតុប្រឆាំងអុកស៊ីតកម្ម ជាតិសរសៃ និងសារធាតុចិញ្ចឹមច្រើនជាងទឹកផ្លែឈើត្រូវបានគេវេចខ្ចប់បូករួមជាមួយការប្រើប្រាស់សារធាតុគីមីដែលអាចជួយឱ្យរក្សាទុកបានយូរ។ ផ្លែឈើដែលត្រូវបានគេណែនាំមានដូចជាផ្លែក្រូច ផ្លែទទឹម និងផ្លែទំពាំងបាយជូរជាដើម។

៦. ទឹកបន្លែស្រស់

មិនបាច់និយាយច្រើនក៏ដឹងថាបន្លែមានគុណសម្បត្តិខ្ពស់សម្រាប់សុខភាពដែរ ជាពិសេសបន្លែបៃតង។ ប៉ុន្តែសម្រាប់អ្នកដែលមិនសូវចូលចិត្តញ៉ាំបន្លែគឺយើងអាចធ្វើវាជាប្រភេទភេសជ្ជៈបានដោយសារវាក៏៏អាចផ្ដល់សារធាតុចិញ្ចឹម និងពង្រឹងប្រព័ន្ធការពាររាងកាយយ៉ាងល្អដូចនឹងការញ៉ាំដោយផ្ទាល់ដែរ៕​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ