នេះជាគន្លឹះសំខាន់ៗ Kelvan Fox ដណ្តើមជ័យលាភី Man of The Globe International 2022

ក្រុមហ៊ុន Cambodia International Models (CIM) កាលពីចុងសប្តាហ៍កន្លងទៅនេះ បានរៀបចំកម្មវិធីជំនួបអ្នកគាំទ្រ (Fan Meeting) យ៉ាងអធិកអធមនៅបរិវេណផ្សារទំនើបអូឡាំព្យា ព្រមទាំងបើកឱកាសឱ្យហ្វេនបានសាកសួរសំណួរផ្សេងៗជុំវិញការប្រកួតលើឆាកអន្តរជាតិ និងបទពិសោធន៍ក្នុងដណ្តើមយកជ័យលាភីមកមាតុប្រទេសវិញ។

ជ័យលាភីទាំង ៣ រូប គឺលោក Kelvan Fox ម្ចាស់ជ័យលាភី Man of The Globe International 2022 ហួន ស្រីខួច Miss Elegant KBJ Ratu Kebaya International 2022, អ៊ុន ថារីដា MAN OF THE YEAR CAMBODIA 2022 បានចែករំលែកឱ្យដឹងបទពិសោធន៍ជាច្រើនជុំវិញការប្រកួត និងបានប្រាប់ពីការប្រត្តិបត្តិខ្លួនផ្សេងៗអំឡុងពេលប្រកួត ដើម្បីទទួលបានលទ្ធផលផ្លែផ្កាដូចអ្វីដែលគ្រប់គ្នាបានធ្វើ។

ក្នុងនោះ Kelvan Fox ជាបុគ្គលដែលហ្វេនផ្តោតសំខាន់ខ្លាំង ព្រោះលោកទើបដណ្តើមបាន ជ័យលាភី Man of The Globe International 2022 ពីប្រទេសម៉ាឡេស៊ី មកកម្ពុជា វិញកាលពីពេលថ្មីៗនេះ។ ប្រាប់មិនលាក់លៀមចំពោះមុខហ្វេន និងអ្នកសារព័ត៌មាន​ក្នុងស្រុក Man of The Globe International 2022 ថា ការប្រកួតនីមួយៗគឺវាមិនងាយស្រួលទេ ហើយដើម្បីក្លាយជាម្ចាស់ជ័យលាភី ឬម្ចាស់មកុដ គឺកាន់តែលំបាក។ សម្រាប់លោកគឺបានត្រៀមខ្លួនជាស្រេច សម្រាប់ការប្រកួត ដោយបានហ្វឹកហាត់លើការឆ្លើយសំណួរ ការដើរ សម្លៀកបំពាក់ អាកប្បកិរិយា កិរិយាមារយាទជាដើម ពោលគឺសព្វគ្រប់បែបយ៉ាង ព្រោះតាំងពីវិនាទីដែលយើងចុះពីយន្តហោះដល់ទឹកដីប្រកួត គឺខាងគេចាប់ផ្តើមសង្កេតយើងតាំងពីក្បាលដល់ចុងជើង ដូច្នេះយើងត្រូវតែត្រៀមឱ្យព្រម​។

Kelvan Fox បន្តថា ដើម្បីទទួលបានជ័យលាភីពីការប្រកួត បេក្ខភាពត្រូវប្រត្តិបត្តិខ្លួនឱ្យបានល្អអំឡុងប្រកួត។ ជាក់ស្តែង តាមបទពិសោធន៍លោកផ្ទាល់ដែលដណ្តើមបានជយលាភីក្នុងកម្មវិធី​ Man of The Globe International 2022 គឺទី១ យើងត្រូវរួសរាយរាក់ទាក់ជាមួយបេក្ខភាពប្រកួតពីប្រទេសផ្សេងៗ ព្យាយាមបង្កើតទំនាក់ទំនងជាមួយអ្នក​ទាំងអស់ឱ្យបានល្អ ទី២ ត្រូវចេះធ្វើការងារជាក្រុម ទី៣ ការគោរពវិន័យដែលស្ថាប័នគេបានដាក់ឱ្យ ទី៤ សំខាន់ជាងគេបំផុតនោះគឺ ហាមយឺតយ៉ាវ ពេលវេលាជារឿងសំខាន់បំផុត។ ទាំងនេះហើយជាទង្វើ និងកត្តាសំខាន់ៗដែលខាងកម្មវិធីគេចង់បាន។

ក្នុងនាមជាម្ចាស់ជ័យលាភី Man of The Globe International 2022 លោកចង់ឱ្យអ្នកជំនាន់ក្រោយដែលស្រលាញ់វិស័យ Beauty Pageant ទាំងអស់ខិតខំប្រឹងប្រែង អត់ធ្មត់ហ្វឹកហាត់សមត្ថភាពខ្លួនឯង និងកុំចុះចាញ់ការសើចចំអកមិនល្អ ត្រូវពង្រឹងខ្លួនឱ្យខ្លាំងឆ្ពោះទៅការប្រកួត។ វាជារឿងធម្មតាទេដែលយើងត្រូវទទួលរងការរិះគន់ពីមហាជន តែយើងមិនត្រូវទោរទន់ទៅតាមនោះទេ បើការរិះគន់ល្អៗក៏យកមកដើម្បីស្ថាបនាខ្លួន តែបើស្តាប់ទៅមិនល្អក៏បោះចោល ចៀសវាងកុំឱ្យប៉ះទង្គិចខ្លួនឯង។

ក្រោយជាប់ជា Man of The Globe International 2022 លោកនៅតែបន្តបំពេញការងារជាធម្មតា ហើយសម្រាប់ការងារសប្បុរសធម៌ លោកគ្រោងរៀបចំឱ្យបានរៀងរាល់ខែតាមដែលអាចធ្វើទៅបាន តែពីពេលនេះទៅ លោកអាចនឹងហោះហើរញឹកបន្តិច ព្រោះត្រូវចេញបំពេញភារកិច្ចផ្សេងៗក្នុងនាមជាម្ចាស់ជយលាភី Man of The Globe International 2022 តាមអ្វីដែលស្ថាប័នរៀបចំ។ 

សូមជម្រាបថា ក្រៅពីការបើកឱ្យសួរសំណួនួរហើយនោះ ក៏មានការដើរបង្ហាញម៉ូដឈុតតំណាងជាតិ និងឈុតរាត្រីសមោសរ ព្រមជាមួយពានរង្វាន់ផ្សេងៗដែលទទួលបានពីការប្រកួតលើឆាកអន្តរជាតិផងដែរ។ ក្នុងនោះលោក អ៊ាត ប៊ុនឆាត Mister International Cambodia 2022 និងកញ្ញា គល់ សុក្រសូលីតា Face of Cambodia 2022 បេក្ខភាព២រូបផ្សេងទៀត ដែលត្រៀមតំណាងឱ្យកម្ពុជាចេញទៅប្រកួតកម្មវិធីអន្តរជាតិនាពេលឆាប់ៗ ក៏បានចែករំលែកពីការត្រៀមខ្លួនផ្សេងៗដែលនឹងយកទៅបង្ហាញ​នៅវេទិកាអន្តរជាតិនាពេលដ៏ខ្លីខាងមុខនេះ។ តាមរយៈការចែករំលែកបទពិសោធន៍ខាងលើ បេក្ខភាពទាំង២ រូបនេះ បានប្តេជ្ញាធ្វើឱ្យបានល្អបំផុតក្នុងការប្រកួត ដើម្បីដណ្តើមយកជ័យលាភីណាមួយមកជូនជាតិកម្ពុជាវិញឱ្យខានតែបាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ