ផ្លែ​ឈើ​ ៤ ប្រភេទ​អត្តពលិក ឬ​អ្នកចូល​ចិត្ត​ហាត់ប្រាណ​គួរ​ញុំា​ឲ្យ​បាន​ច្រើន

ជា​ការ​ពិត​ផ្លែឈើ​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព ដូច​ដែល​យើង​ដឹង​ និង​ធ្លាប់​ឭ​តាំង​ពី​ក្មេង​មក។ តាម​ការ​ស្រាវជ្រាវ​មួយ​បាន​បញ្ជាក់​ថា បើ​អ្នក​ញុំា​ផ្លែឈើ​​រៀង​រាល់​ថ្ងៃ ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​រហូត​ដល់​ ៧ ភាគរយ​ឯណោះ​មិន​ថា​អ្នក​ញុំា​ផ្លែឈើ​អ្វី​នោះ​ទេ។ លើស​ពី​នេះ​ការ​ជ្រើស​រើស​ប្រភេទ​ផ្លែឈើ​ឲ្យ​ត្រូវ​តាម​ស្ថានភាព​សុខភាព​ ឬ​ប្រភេទ​ការងារ​របស់​អ្នក​ក៏​ជា​រឿង​សំខាន់​ផង​ដែរ។ យ៉ាង​ណា​ប្រសិន​បើ​អ្នក​ជា​អត្តពលិក ឬ​អ្នក​កីឡា​ ដាច់​ខាត​កុំ​រំលង​ផ្លែឈើ​ ៤ ​ប្រភេទ​នេះ​ឲ្យ​សោះ។

១ ផ្លែ​ cherry

ជា​អត្តពលិក ឬ​កីឡាករ​ របប​អាហារ​គឺសំខាន់​សម្រាប់​កម្លាំង ឆ្អឹង និង​សន្លាក់​របស់​ខ្លួន។ តួ​យ៉ាង​ដូច​ជា​ផ្លែ cherry ជា​ផ្លែឈើ​មួយ​ប្រភេទ​​​ជួយ​សន្លាក់​បាន​ល្អ​បំផុត​តាម​រយៈ​សារធាតុ​ម្យ៉ាង​ដែល​គេ​ឲ្យ​ឈ្មោះ​ថា anthocyanins ដែល​ជួយ​កាត់​បន្ថយ​ការ​រលាក​នៅ​តាម​សន្លាក់។ ហេតុ​នេះ​ប្រសិន​បើ​អ្នក​ឈឺ ឬ​ចង់​ពង្រឹង​សន្លាក់​របស់​ខ្លួន​ cherry ជា​ផ្លែឈើ​មួយ​ដែល​អ្នក​មិន​គួរ​រំលង​ឡើយ។

២ ឪឡឹក

ជូន​ជា​ពិសេស​សម្រាប់​កីឡាករ​បាល់ទាត់ ឬ​ប្រភេទ​កីឡា​ដែល​ត្រូវ​រត់​ច្រើន។ មិន​ត្រឹម​តែ​ផ្ទុក​ទៅ​ដោយ​សារជាតិ​ទឹក​ខ្ពស់​ប៉ុណ្ណោះ​ទេ​ តែ​ឪឡឹក​ក៏​មាន​ផ្ទុក​​​សារធាតុ​ប៉ូតាស្យូម​ ដែល​អាច​ជួយ​កាត់​បន្ថយ​ការ​រមួលក្រពើ​ខណៈ​ពេល​ដែល​អ្នក​ធ្វើ​ចលនា​ខ្លាំង​។

៣ ផ្លែ​ប៉ោម

ប៉ោម​ជា​ផ្លែឈើ​ដ៏​ពេញ​និយម​បំផុត​មួយ​ ព្រម​ទាំង​ជា​ផ្លែឈើ​មួយ​ប្រភេទ​ដែល​ល្អ​បំផុត​សម្រាប់​ការ​ដោះ​ស្រាយ​បញ្ហា​ទល់លាមក និង​រាក​​។ ផ្លែ​ប៉ោម​មាន​សារជាតិ​សរសៃ​ខ្ពស់ ដែល​ជួយ​ទៅ​ដល់​ការ​បន្ទោបង់ និង​ជំងឺរាក​ដែល​អត្តពលិក​គួរ​ញុំា​មុន​ថ្ងៃ​ប្រកួត។

៤ ចេក

ចេក​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ផ្លែឈើ​លេខ​ ១ សម្រាប់​អត្តពលិក ដោយ​សារ​តែ​ថាមពល​ដែល​អត្តពលិក​​ទទួល​បាន​ក្រោយ​ញុំា​ផ្លែឈើ​មួយ​ប្រទេស​នេះ។ ត្រឹម​តែ​ចេក​ ២ផ្លែ​ វា​អាច​ផ្ដល់​ថាមពល​ដល់​អ្នក​គ្រប់​គ្រាន់​សម្រាប់​ការ​ហាត់ប្រាណ​រយៈ​ពេល ៩០ នាទី។ ក្រៅ​ពី​អត្ថប្រយោជន៍​ផ្នែក​ថាមពល ​ចេក​ថែម​ទាំង​អាច​ជួយ​ការពារ​អ្នក​ពី​ជំងឺ​មួយ​ចំនួន​ដូចជា ជំងឺ​បាក់ទឹកចិត្ត គ្រោះ​ក្នុង​តម្រងនោម និង​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ជា​ដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ