ស្រ្តីម្នាក់នេះ អ្នកជាជំរុញចិត្ត កែវ ច័ន្ទដាលីន ឱ្យបន្តដើរលើវិថីសិល្បៈ​​

សម្រាប់ប្រិយមិត្តអ្នកនិយមតាមដានកម្មវិធីប្រឡងចម្រៀង ប្រហែលនៅចាំ​ កែវ ច័ន្ទដាលីន ដែលបច្ចុប្បន្នកញ្ញាជាតារាចម្រៀងម្នាក់ប្រចាំផលិតកម្មរស្មីហង្សមាស។ ដ្បិតក្លាយជាតារាចម្រៀងផលិតកម្ម និងមានបទចម្រៀងផ្ទាល់ខ្លួនក៏ពិតមែន តែរឿយៗ ដាលីន នៅតែបញ្ចេញចម្រៀង Cover ពីរោះៗឱ្យហ្វេនបានស្តាប់កម្សាន្ត ដើម្បីបំបាត់ភាពធុញថប់។

មិនខុសពីតារាប្រចាំផលិតកម្មផ្សេងនោះទេ តារាចម្រៀងរូបស្រស់នេះ តែងលេចមុខតាមកម្មវិធី Concert របស់ប៉ុស្តិ៍ទូរទស្សន៍នានា ក៏ដូចជាកិច្ចសម្ភាសន៍សិល្បៈផ្សេងៗផងដែរ។ តួយ៉ាង ថ្មីៗនេះ ច័ន្ទដាលីន បានចូលរួមជាភ្ញៀវកិត្តិយសកម្មវិធី «ចង់ដឹងរឿងគេ» របស់ AMS ដោយកញ្ញាបានចែករំលែករឿងសប្បាយៗជាច្រើន ថែមទាំងបានជីកកកាយដំណើរជីវិតជាតារាចម្រៀងថែមទៀតផង ដែលក្នុងនោះមានទាំងរឿងជូរចត់ និងបទពិសោធន៍ល្អៗ។ 

យ៉ាងណាមិញ ក្នុងកិច្ចសម្ភាសន៍ខាងលើ ម្ចាស់បទ «គេសង្សាគេ» បានទម្លាយឱ្យដឹងថា កន្លងមកនាងក៏ធ្លាប់មានបំណងចង់ឈប់ច្រៀងដែរ ព្រោះគិតថា ខំធ្វើតែគេមើលមិនឃើញពីការខិតខំរបស់ខ្លួន រហូតមានគំនិតថាមិនដឹងធ្វើរឿងហ្នឹងដើម្បីអ្វីទៀតទេ។ ប៉ុន្តែការគិតនោះក៏រលុបទៅវិញព្រោះគំនិតវិជ្ជមានមួយដែលគិតថា បើសុខៗថ្ងៃណាមួយមានបុគ្គលម្នាក់មើលឃើញពីសមត្ថភាព ការខិតខំប្រឹងប្រែង និងថាមពលដែលនាងបានដាក់ក្នុងចម្រៀងនោះ ប៉ុណ្ណឹងគ្រប់គ្រាន់ហើយ។ នេះហើយជាគំនិតដែលធ្វើឱ្យតារាចម្រៀង​ជំនាន់​ថ្មី​រូបនេះ ខំប្រឹងរហូតដល់សព្វថ្ងៃ។ 

ជាក់ស្តែង កញ្ញាមានបុគ្គលសំខាន់ម្នាក់ដែលតែងតែនៅក្បែរៗ ចាំជួយជំរុញលើកទឹកចិត្តគ្រប់ពេលវេលា នោះគឺ អ្នកម្តាយ របស់នាង។

តារាស្រីនិយម Cover បទបរទេសរូបនេះលើកឡើងថា ជីវិតនាងប្រែប្រួលច្រើនណាស់ ចាប់តាំងពីក្លាយជាតារាចម្រៀងពេញដៃពេញជើងមក ព្រោះពីមុន​គ្រាន់ជាក្មេងស្រីម្នាក់ដែលចូលចិត្ត Cover ចម្រៀងបង្ហោះលើហ្វេសប៊ុកប៉ុណ្ណោះ តែពេលនេះ​មានឈ្មោះបោះសំឡេង ចាប់ផ្តើមមានគេស្គាល់នៅក្រៅ និងបានក្លាយជាតារាចម្រៀងពេញសិទ្ធរបស់ផលិតកម្ម​ក្នុងស្រុកដ៏ធំ នេះហើយជាការទទួលបានដ៏ធំធេងរបស់នាងពីវិស័យសិល្បៈ។

គួររំលឹកផងដែរថា កែវ ច័ន្ទដាលីន ជាអតីតបេក្ខភាពធ្លាប់ចូលរួមប្រកួតកម្មវិធី X-Factor Cambodia រដូវកាលទី១  និងធ្លាប់បានចូលរួមប្រកួតកម្មវិធី​កម្រិតពិភពលោក I Am A Singer Cambodia រដូវកាលទី២។ ទោះមិនទទួលបានជោគជ័យក្នុងការប្រកួតណាមួយក៏ពិតមែន ប៉ុន្តែ កែវ ច័ន្ទដាលីន ទទួលបានការគាំទ្រ​ខ្លាំងក្លាពីមហាជន ដោយគ្រប់បទដែលនាង  Cover ឡើងវិញសុទ្ធសឹងតែទទួលការគាំទ្រពីអ្នក​គាំទ្រ។

ទោះមិនទាន់​វិវឌ្ឍន៍ខ្លួនក្លាយជាតារាចម្រៀងលំដាប់ជួរមុខម្នាក់ ប៉ុន្តែតារាចម្រៀងរូបនេះ មានស្នាដៃចម្រៀងថ្មីៗបញ្ចេញលើទីផ្សារជាបន្តបន្ទាប់ ចាប់តាំងពីឈរជើងជាតារាចម្រៀងកុងត្រាឱ្យផលិតកម្មរស្មីហង្សមាស៕

ខាងក្រោមជាវីដេអូកិច្ចសម្ភាសន៍របស់កញ្ញា កែវ ច័ន្ទដាលីន ក្នុងកម្មវិធី «ចង់ដឹងរឿងគេ» របស់ AMS។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ