ហេតុអីគូខ្លះទំនាក់ទំនងនៅត្រឹម friend zone មិនវិវត្តទៅជាស្នេហា?

Friend zone គឺជា​ស្ថានភាព ​​រវាងមិត្តភាព​មនុស្ស​ពីរ​នាក់ ​មាន​មនោសញ្ចេតនា​មិនសូវ​សម​ហេតុផល ពោល​​គឺ​មាន​អារម្មណ៍​លើ​គ្នា តែ​មិនមែន​ជា​ដៃគូ​ស្នេហា។ តើ​អ្នក​ធ្លាក់​ខ្លួន​នៅ​ក្នុង “friend zone” ទេ? friend zone សំដៅ​ទៅ​លើ​មនោសញ្ចេតនារវាង​មិត្ត​ភ័ក្តិ​​ភេទ​​ផ្ទុយ ឬ​ដូច​គ្នា ដែល​ម្នាក់​ចង់​បាន​ច្រើន​ជាង​​មិត្ត​ ហើយ​​ម្នាក់​​ទៀត​​មិន​ចង់​វិវត្ត​ជា​ស្នេហា ទាំង​ដឹង​ពី​ចិត្ត​ម្នាក់​ទៀត​មាន​ចំពោះ​ខ្លួន។ ទំនាក់ទំនង friend zone រៀង​ស៊ីជម្រៅ​ជាង​មិត្តភាព​​មិត្តភ័ក្ដិ​រវាង​ប្រុស-ស្រី ធម្មតា។ តើ​ហេតុអ្វី​បានជា​អ្នក​ខ្លះ​សុខចិត្ត​រក្សា​ទំនាក់ទំនង​ត្រឹម friend zone មិន​ព្រម​វិវត្ត​ទៅ​ជា​ស្នេហា?

១. គ្មាន​ការ​រំពឹង​ទុកខ្ពស់

នៅ​ក្នុង friend zone វា​ពិត​ជា​គ្មាន​ការ​រំពឹង​ទុក​ទេ។ វា​ជា​​កន្លែង​​សប្បាយ​​ដោយ​​សុវត្ថិភាព​ គ្មាន​ការ​ប្ដេជ្ញា​ចិត្ត​​ថា​ពិតជា​ចង់​បាន​គ្នា​ឲ្យ​ខាន​តែ​បាន​ឡើយ ហើយ​ក៏​មិន​ភ័យ​ខ្លាច​ក្នុង​ការ​បាត់បង់ ហើយ​ទោះ​ជា​អ្នក​ធ្វើ​អ្វី​ខុស ​ក៏​​មិត្តភ័ក្ដិ​​នឹង​​អត់​ទោស​​ឲ្យ​​ជានិច្ច មិន​ថា​មាន​​រឿង​អ្វី​ក៏​ដោយ អ្នក​នៅតែ​មាន​មនុស្ស​ជំនិត​ក្បែរ​រហូត ទំនាក់ទំនង​គ្មាន​ទី​បញ្ចប់។

២. គ្មាន​​ការ​​បញ្ចប់​​អាក្រក់

​អ្នក​ទាំង ២ ដឹង​ថា កំពុង​ស្ថិត​ក្នុង friend zone ដូចនេះ​ហើយ​បើ​​ម្នាក់​ៗ​ពិតជា​ចង់បាន​ដៃគូ​ស្នេហាពិតប្រាកដ ​មិន​ចាំបាច់​​ភ័យ​ព្រួយ​ឡើយ ថា​មិត្ត​ដែល​ឋិត​ក្នុង​ឋានៈ​ជា friend zone នោះ​ហាមឃាត់​។ ទោះ​មាន​ស្នេហា​ក៏​ឋានៈ​អ្នក​ទាំង២ មិន​បាន​​បញ្ចប់​នោះ​ទេ ហើយ​វា​ក៏​មិន​ប៉ះពាល់​អ្វី​ និង​មិន​បង្កើត​ស្លាកស្នាម​ក្នុង​ចិត្ត​ដែល​មិន​អាច​ជួសជុល​បាន​ឡើយ។

៣. ទៅណាមកណាបានដោយសេរី

ជឿ​ថា​អ្នក​នៅ​ក្នុង friend zone ពិតជា​អាច​ចែករំលែក​ភាព​សប្បាយរីករាយ​ជាមួយ​គ្នា​បាន​ច្រើន ដោយ​មិន​ចាំបាច់​ខ្លាច​មាន​ការ​ប្រចែប្រចណ្ឌ​។ មិន​តែ​ប៉ុណ្ណោះ អ្នក​ទាំង២ មាន​​សិទ្ធិ​បណ្ដើរគ្នា​ទៅ​ណា​មក​ណា​ដោយ​មិន​ក្រែង​ចិត្ត​អ្នក​ដទៃ គ្រាន់តែ​ត្រូវ​គេ​សួរ​ដេញដោល​ច្រើន​បន្តិច​តែ​ប៉ុណ្ណោះ។

៤. អាច​ណាត់​ជួប​​ក៏​បាន អត់​ក៏​បាន

បើ​អ្នក​មាន​មិត្តភ័ក្ដិ តែ​គេ​មាន​គូ​អស់​ហើយ មិត្ត​ទាំង​នោះ​ប្រាកដជា​គ្មាន​ពេល​កំដរ​អ្នក​ច្រើន​ឡើយ។ ដូចនេះ​ពេល​អ្នក​​អផ្សុក​​អាច​បបួល​ដៃគូ friend zone មក​និយាយ​គ្នាលេង​ពី​នេះ​ពី​នោះ ឬ​ទៅ​ញ៉ាំ​អី​ ដើរលេង​បាន តែ​បើ​មិន​ចង់​ទេ​មិន​តេ​ហៅ​ក៏​បាន។

៥. មាន​អ្នក take care

ពេល​អ្នក​អផ្សុក​អ្នក​តែង​បបួល​មិត្តភ័ក្ដិ​ទៅ​ក្រៅ​ ឬ​ណាត់​ជួប​និយាយ​លេង​ពី​នេះ​ពី​នោះ។ តែ​ទោះ​យ៉ាង​ណា​គេ​មិន​អាច​កំដរ​អ្នក​បាន​រហូត​ឡើយ ព្រោះ​មិត្ត​ទាំងនោះ​គេ​មាន​ដៃគូ​ស្នេហា ត្រូវការ​ពេល​ផ្ទាល់​ខ្លួន​ដែរ តែ​បើ​​មាន​មិត្ត​នៅ friend zone លែង​បារម្ភ​រឿង​ហើយ ​អ្នក​នឹង​មាន​​​ខ្វល់ខ្វាយ​ ចាំ​សួរនាំ​មិន​លោះ​ពេល។

​៦. ខ្លាច​បាត់បង់

​បើ​​​​​​​​​​​​​​​នៅ​ត្រឹម friend zone រហូត​អ្នក​មិន​ចាំបាច់​​ខ្លាច​​​បាត់បង់​មនុស្ស​ដែល​យល់​ពី​ខ្លួន​ឡើយ ដូចនេះ​ហើយ​ទើប​គូ​ខ្លះ​មិន​ព្រម​វិវត្ត​សម្ពន្ធភាពឲ្យ​ទៅ​ជា​ស្នេហា ទាំង​ដែល​ដឹង​ពី​គ្នា​ច្បាស់​ដូច​ថ្ងៃ៕

​​​​​​​​​​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ