រាសីឡើងជាងមុន! Fan BingBing ត្រូវគេអញ្ជើញចូលកម្មវិធីដើរម៉ូដធំមួយ

ដូចប្រិយមិត្តមួយចំនួនបានដឹងស្រាប់​ ដោយសារតែរឿងអាស្រូវគេចពន្ធបានធ្វើឱ្យតារាស្រីចិនល្បី Fan Bingbing ពិបាកក្នុងការជ្រៀតចូលវិស័យកុន រឿងភាគក្នុងប្រទេសចិនដែលជាប្រទេសកំណើតរបស់ខ្លួន ប៉ុន្ដែមិនមែនមានន័យថាអាជីពសិល្បៈរបស់នាងត្រូវបញ្ចប់ឡើយ។

មួយរយៈចុងក្រោយ រូបនាងបានបង្ហាញខ្លួនលើគម្របទស្សនាវដ្ដីនានារបស់ប្រទេសចិន ថែមទាំងលេចមុខក្នុងរឿងភាគកូរ៉េ “Insider” ទៀតផង។ សកម្មភាពបែបនេះធ្វើឱ្យបណ្ដាអ្នកគាំទ្រ និងមហាជនជាច្រើនជឿជាក់ថា មិនយូរមិនឆាប់រូបនាងប្រហែលជាអាចត្រលប់ចូលសិល្បៈវិញជាមិនខាន។

មែនទែនទៅ មិនត្រឹមតែអាចបង្ហាញមុខលើគម្របទស្សនាវដ្ដី និងរឿងភាគទេ ថ្មីៗ ដែរ តារាស្រីវ័យ ៤១ ឆ្នាំនេះបានបង្ហាញខ្លួនក្នុងកម្មវិធីដើរបង្ហាញម៉ូដដ៏ធំមួយគឺ Shanghai Fashion Week ២០២២ ចំនួន​ដល់​ទៅពីរថ្ងៃ។ បើយោងតាមប្រភពព័ត៌មានប្រទេសចិន 163 រូបនាងមិនត្រឹមតែត្រូវគេអញ្ជើញចូលរួមនោះទេ ថែមទាំងជាភ្ញៀវពិសេស VIP ដែលមានសិទ្ធិអង្គុយនៅជួរមុខទៀត​ផង។

ជាមួយគ្នាដែរ វត្ដមានរបស់រូបនាងបានក្លាយជាទីចាប់អារម្មណ៍ខ្លាំងរបស់អ្នកកាសែត និងមហាជន។ ថ្វីបើធ្លាប់មានរឿងអាស្រូវក៏ពិតមែនប៉ុន្ដែភាពល្បីល្បាញរបស់ Fan BingBing នៅតែធ្វើឱ្យគ្រប់គ្នាព្រឺរសម្បុរព្រោះមានអ្នកចោមរោមសុំថតរូប សំឡេងស្រែកហៅឈ្មោះកងរំពងខ្លាំង។ បើតាមប្រភពព័ត៌មានដដែលមានអ្នកគាំទ្រជាច្រើនឈររងចាំរូបនាង និងសុំថតរូបបន្ដកន្ទុយគ្នាតែម្ដង។

រយៈពេលពីរថ្ងៃនេះដែរគឺថ្ងៃទី ២៥ និង ២៦ ខែ កញ្ញា Fan Bingbing ត្រូវបានឡើង Trend ក្នុងបណ្ដាញសង្គម Weibo ដោយសារតែស្ទីលតុបតែងខ្លួនដ៏ស្រស់ស្អាត និងរូបសម្រស់ក្មេងជាងវ័យរបស់នាង។ នាងត្រូវបានមនុស្សជាច្រើនសរសើរថា ពិតជាសក្តិសមនឹងឈ្មោះរាជិនីម៉ូដពិតមែន ទាំងការតុបតែងខ្លួន​ ទាំងដំណើរ មិនងាយមានតារាស្រីចិនណាអាចប្រៀបផ្ទឹមបានទេ។

គួរបញ្ជាក់ថា មុនពេលមានរឿងអាស្រូវគេចពន្ធ Fan BingBing គឺជាតារាស្រីប្រចាំប្រទេសចិនម្នាក់ដែលត្រូវគេដាក់រហ័ស្សនាមថាពូកែលេងស្ទីលសម្លៀកបំពាក់ មិនថាចូលរួមកម្មវិធីណារូបនាងតែងតែមានភាពលេចធ្លោជាងគេ ខណៈនាងក៏ជាតារាស្រីម្នាក់ដែលឧស្សាហ៍ចូលរួមកម្មវិធីដើរម៉ូដផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ