ហេតុផល​ដែល​អ្នក​គួរ​ឈប់​ផឹក​ទឹក​អំឡុង​ពេល​ញុំា​អាហារ

ទឹក​ដើរ​តួនាទី​សំខាន់​សម្រាប់​រាងកាយ​របស់​មនុស្ស​ ព្រម​ទាំង​មាន​អត្ថប្រយោជន៍​សុខភាព​ជា​ច្រើន​ដោយ​សារ​តែ​ជាង​ពាក់កណ្ដាល​នៃ​មនុស្ស​ជា​ទឹក។ ការ​ផឹក​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​ជា​រឿង​ចាំ​បាច់​ ក៏​ប៉ុន្តែ​ការ​ផឹក​ឲ្យ​ត្រូវ​ពេល​វេលា​ទើប​ជា​រឿង​ល្អ លើស​ពី​នេះ​ការ​ផឹក​ទឹក​ក្នុង​ពេល​មួយ​ចំនួន​ដូចជា​ពេល​កំពុង​ញុំា​បាយ​អាច​មាន​ផល​ប៉ះពាល់​មួយ​ចំនួន​ដល់​សុខភាព​ទៅ​វិញ​។ ទាំង​នេះ​ជា​ផល​ប៉ះពាល់​ដែល​បង្ក​មក​ពី​ការ​ផឹក​ទឹក​អំឡុង​ពេល​ញុំា​អាហារ​ដែល​អ្នក​គួរ​យល់​ដឹង។

១ ប៉ះពាល់​ដល់​ការ​រំលាយ​អាហារ

នៅ​ពេល​ដែល​អ្នក​ផឹក​ទឹក​អំឡុង​ពេល​ញុំា​អាហារ​ ទឹកមាត់​របស់​អ្នក​នឹង​ខ្សោយ​ជាង​មុន ដែល​វា​ធ្វើ​ឲ្យ​​ប៉ះពាល់​ទៅ​ដល់​ទឹក​ក្រពះ​សម្រាប់​រំលាយ​អាហារ។ ជា​លទ្ធផល​ក្រពះ​របស់​អ្នក​មាន​សភាព​​ខ្សោយ​ជាង​មុន​ក្នុង​ការ​រំលាយ​អាហារ​ ដែល​ធ្វើ​ឲ្យ​អាហារ​រីក​ពេញ​ពោះ ឬ​មិន​រំលាយ​តែ​ម្ដង។

២ ការ​ចាប់​យក​សារជាតិ​ចិញ្ចឹម​បាន​យឺត​ជាង​មុន

ដោយ​សារ​តែ​ការ​ផឹក​ទឹក​អំឡុង​ពេល​ញុំា​អាហារ​ប៉ះពាល់​ទៅ​ដល់​ទឹក​ក្រពះ​របស់​អ្នក នោះ​វា​នឹង​បន្ត​ប៉ះពាល់​ជាតិ​អាស៊ីដ​ក្នុង​ក្រពះ​ដោយ​ស្វ័យ​ប្រវត្តិ​តែ​ម្ដង។ ការ​ប៉ះពាល់​ទៅ​ដល់​ការ​រំលាយ​អាហារ​នេះ​ ហើយ​ធ្វើ​ឲ្យ​រាងកាយ​របស់​មនុស្ស​ចាប់​យក​សារធាតុ​ចិញ្ចឹម​បាន​យឺត​ជាង​មុន​ ឬ​ក្នុង​កម្រិត​តិច​តួច។

៣ ធ្វើ​ឲ្យ​អ្នក​ងាយ​ឡើង​ទម្ងន់

ការ​ផឹក​ទឹក​ខណៈ​ពេល​ញុំា​អាហារ​អាច​ធ្វើ​ឲ្យ​រាងកាយ​របស់​អ្នក​បញ្ចេញ​អ័រម៉ូន​អាំងស៊ុយលីន​ចូល​ទៅ​ក្នុង​ឈាម​ដែល​បង្កើន​ឱកាស​ក្នុង​ការ​ឡើង​ទម្ងន់​ខ្ពស់។ ម្យ៉ាង​នៅ​ពេល​ដែល​រាង​កាយ​រំលាយ​អាហារ​មិន​បាន​ល្អ​គ្រប់​គ្រាន់​ វា​ក៏​ប្រែ​ទៅ​ជា​ភាព​ធាត់ ដែល​ធ្វើ​ឲ្យ​អ្នក​ឡើង​គីឡូ​កាន់​តែ​ច្រើន​ទៅ​តាម​នោះ។

៤ ធ្វើ​ឲ្យ​មាត់​របស់​អ្នក​ស្ងួត

ការ​ផឹក​ទឹក​ខណៈ​ពេល​ញុំា​អាហារ​ស្ដាប់​ទៅ​ហាក់​ទំនង និង​ជួយ​ឲ្យ​មាត់​មាន​សំណើម ព្រម​ទាំង​ងាយ​ស្រួល​លេប​អាហារ។ ជា​ការ​ពិត​ ទឹក​បាន​ធ្វើ​ឲ្យ​អ្នក​ងាយ​ស្រួល​លេប​អាហារ​មែន​ តែ​ការ​ផឹក​ទឹក​ខណៈ​ពេល​ញុំា​អាហារ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​បញ្ចេញ​ទឹក​មាត់ និង​ធ្វើ​ឲ្យ​មាត់​ស្ងួត។ មាត់​ស្ងួត​បង្ក​ផល​ប៉ះពាល់​មួយ​ចំនួន​ និង​អាច​ធ្វើ​ឲ្យ​ក្លិន​ដង្ហើម​មិន​ល្អ។

ដើម្បី​កាត់​បន្ថយ​ការ​ផឹក​ទឹក​ច្រើន​ពេល​ញុំា​អាហារ​ យើង​អាច​កាត់បន្ថយ​ការ​ញុំា​អាហារ​ដែល​មាន​ជាតិ​ប្រៃ​ខ្ពស់ ទំពា​ឲ្យ​ម៉ត់ កុំ​ញុំា​អាហារ​ដោយ​ប្រញាប់ប្រញាល់​ខ្លាំង​ពេក ឬ​ញុំា​ទឹក​មុន​ពេល​បាយ​ ៣០នាទី៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​

លោក Jensen Huang ចុះចេញពីតំណែងជា CEO របស់ក្រុមហ៊ុន Nvidia ក្រោយបែកធ្លាយរឿងអាស្រូវសហាយស្មន់ ២ ករណី

លោក Jensen Huang បានចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី ១២ ខែវិច្ឆិកានេះ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវស្នេហាត្រីកោណចំនួន ២ ករណី

ហ្វីយ៉ាតា ទទួលបាន​ការ​អញ្ជើញផ្ទាល់ពី Fátima Miss Universe 2025 សម្រាប់រាត្រីចុងក្រោយនៃការគ្រងមកុដ

ការ​រឿង​ដ៏​ភ្ញាក់ផ្អើល និង​កិត្តិយស​សម្រាប់​អ្នកនាង ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា ត្រូវ​បាន​ Miss Universe អញ្ជើញ​រូប​នាង ដែល​ជា Miss Universe Cambodia 2025 ទៅ​ចូល

Maurice Chan កូនខ្មែរជាតួ Stunt ដ៏ល្បីនៅហូលីវូដ ប្រកាសផលិតភាពយន្ត​ Action ខ្នាតធំលើកដំបូងនៅកម្ពុជា

បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះ និងបទពិសោធន៍យ៉ាងជោគជ័យក្នុងវិស័យភាពយន្តហូលីវូដតាមរយៈស្នាដៃលំដាប់ពិភពលោកជាច្រើនដូចជា John Wick: Chapter 4 និង James Bond: Spectre លោក

កូរ៉េខាងត្បូងផ្ដោតលើការរៀបចំកម្មវិធីដើម្បីផ្ដល់ឱកាសឱ្យអ្នកនៅលីវបានជួបគ្នា ជាការដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះ

សាលាក្រុងសេអ៊ូលនឹងរៀបចំកម្មវិធីផ្គូផ្គងគូស្រករដែលមានឈ្មោះថា “Seoul-ting” ដើម្បីបើកឱកាសឱ្យអ្នកនៅលីវអាចស្វែងរកគូស្រកររបស់ខ្លួននៅចុងឆ្នាំ ២០២៦ ជាការរួមចំណែកមួយ

ឈុតតំណាងជាតិ ល្អហួស Miss Teen Icon Cambodia 2026 ក្នុងកម្មវិធី Miss Teen Icon International ប្រណីតហួសថ្លែង

យុវតី ជូរី ល្អហួស Miss Teen Icon Cambodia 2026 ដែល​តែ​នៅ​ក្នុង​វេទិកា​ប្រកួត Miss Teen Icon International 2026 ដែល​កំពុង​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​នោះ ទទួល​

លោកស្រី Angelina Jolie លើកសរសើរវប្បធម៌ និងទឹកចិត្តប្រជាជនកម្ពុជាយ៉ាងជ្រាលជ្រៅ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីន

តារាសម្ដែងជួរមុខហូលីវូដ លោកស្រី Angelina Jolie បានចែករំលែកពីទំនាក់ទំនងអស់រយៈពេលជាង ២៥ ឆ្នាំរបស់លោកស្រីជាមួយប្រទេសកម្ពុជា ដែលបានធ្វើឱ្យលោកស្រីឱ្យតម្លៃយ៉ាង