រូបមន្ដទាំងនេះទើបជាង ៦ ឆ្នាំហើយ សមាជិក BlackPink នៅតែមានរាងស្អាតខ្លាំង

ជាតារាពិតណាស់ថាត្រូវតែប្រុងប្រយ័ត្នគ្រប់ជំហាន ហើយមួយក្នុងចំណោមនោះគឺការថែរក្សារូបសម្រស់ និងការតមអាហារជាដើម។ ចំណុចនេះដែរ គឺធ្វើឱ្យតារាជាច្រើនស្ដ្រេសខ្លាំងរហូតដល់អ្នកខ្លះទ្រាំមិនបានទៀតផង។ បើក្រឡេកមកមើលក្រុមចម្រៀងនារីខេប៉ុប BLACKPINK សមាជិកទាំងបួនពិតជាអាចរក្សារូបរាងបានយ៉ាងល្អ ខណៈរយៈពេល ៦ ឆ្នាំហើយមិនប្រែប្រួលសោះ មានតែស្រស់ស្អាតលើសដើម។ តោះទៅមើលបន្ដិចថាជាអ្វីខ្លះ៖

១.Jennie

បើប្រៀបធៀបនឹងសមាជិកដទៃរូបនាងត្រូវប្រុងប្រយ័ត្នជាងគេព្រោះនាងឆាប់ឡើងគីឡូ។ Jennie ព្យាយាមមិនញ៉ាំអាហារណាដែលប្រៃពេក ដោយសារវាអាចធ្វើឱ្យខ្លួននាងហើមខុសធម្មតា និងឆាប់ចាស់។ ជាទូទៅនាងចូលចិត្តផឹកទឹកបន្លែ ផ្លែឈើស្រស់ដូចជា ទឹកការ៉ុត ត្រសក់  ក្រូចជាដើម ព្រមទាំងញ៉ាំសាឡាដ និងផ្លែប៊ឺរ។ បន្ថែមពីនេះ រូបនាងចៀសវាងការញ៉ាំនំកញ្ចប់ ឬរបស់បំពង នៅពេលយប់។ ក្រៅពីនេះ នាងហាត់ប្រាណជាប្រចាំ និងផ្ដោតលើការហាត់យូហ្កា។  

២.Rose

ដោយសារតែ Rose ជាសមាជិកម្នាក់ដែលកើតមកមានរាងតូចពីកំណើត ដូច្នេះរូបនាងមិនសូវភ័យព្រួយរឿងឡើងគីឡូ តែមិនមែនមានន័យថានាងមិនតម ឬមិនហាត់ប្រាណឡើយ។ នាងតែងតែរាំ និងហាត់យូហ្កាជាប្រចាំដើម្បីរក្សារាង សម្រាប់ម្ហូបវិញរូបនាងចូលចិត្តញ៉ាំសាឡាដ និងការ៉ុត។

៣.Jisoo

មិនខុសពី Jennie រូបនាងជាសមាជិកម្នាក់ដែលងាយឡើងគីឡូអ៊ីចឹងហើយការហូបចុកត្រូវប្រុងប្រយ័ត្ន ប៉ុន្ដែរូបនាងមិនមានអាហារសុខភាពណាច្បាស់លាស់សម្រាប់ញ៉ាំជាប្រចាំឡើយ។ នាងផ្ដោតលើការហាត់ប្រាណ រាំ និងហាត់យូហ្កា ចំពោះអាហារភាគច្រើនរូបនាងញ៉ាំបន្លៃបៃតង និងផ្លែឈើ អ្វីដែលសំខាន់នោះគឺនាងញ៉ាំក្នុងបរិមាណដែលតិចល្មមឆ្អែត។ ជាពិសេស គឺមិនញ៉ាំផ្ដេសផ្ដាស់គ្រប់ពេលឡើយ ដល់ម៉ោងបាយទើបរូបនាងញ៉ាំ។

៤.Lisa

Lisa ក៏មិនមែនជាប្រភេទមនុស្សដែលញ៉ាំឆាប់ធាត់ដែរ បែបនេះអ្វីដែលនាងផ្ដោតខ្លាំងគឺមិនមែនលើការញ៉ាំឡើយដើម្បីឱ្យរាងស្អាត រូបនាងហាត់យូហ្កា រាំ និងហាត់ប្រដាល់ជាដើម។ ប៉ុន្ដែដើម្បីសុខភាពល្អ និងស្បែកស្រស់ស្អាត នាងជ្រើសផឹកទឹកបន្លែ និងផ្លែឈើជាប្រចាំ។

តោះចាំអង្កាល់សាកល្បងទាំងអស់គ្នាលមើល៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ