៤ វិធីជួយសម្រកទម្ងន់ដោយមិនចាំបាច់ហាត់ប្រាណ

ការធ្វើលំហាត់ប្រាណគឺជាវិធីមួយដែលអាចដុតបំផ្លាញជាតិខ្លាញ់ក្នុងរាងកាយបានយ៉ាងល្អ។ ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែបានត្រៀមខ្លួនហាត់ប្រាណឡើយ ដោយវាអាស្រ័យទៅលើពេលវេលា ការតាំងចិត្ត និងស្ថានភាពរាងកាយផងដែរ។ ក្រៅពីហាត់ប្រាណ យើងក៏មានវិធីមួយចំនួនទៀតដែលអាចជួយជំរុញដល់ការដុតជាតិខ្លាញ់ដូចខាងក្រោម៖

១. ផ្ដោតទៅលើអាហារមានប្រូតេអ៊ីនខ្ពស់

ការទទួលទានអាហារដែលមានជាតិប្រូតេអ៊ីនខ្ពស់អាចជួយបង្កើនសាច់ដុំក្នុងរាងកាយ ក៏ដូចជាជួយបំពេញក្រពះយើងឱ្យឆ្អែតបានយូរផងដែរ។ ដូច្នេះហើយយើងនឹងមិនមានអារម្មណ៍ឃ្លានច្រើនទៀតឡើយ។ ចំពោះអាហារមានប្រូតេអ៊ីនដែលគួរញ៉ាំមានដូចជាសាច់គ្មានខ្លាញ់ គ្រាប់សណ្ដែក គ្រាប់ធញ្ញជាតិ តៅហ៊ូ និងស៊ុតជាដើម។

២. ព្យាយាមកាត់បន្ថយអាហារកែច្នៃ

បើទោះបីជាត្រូវញ៉ាំអាហារដែលមានប្រូតេអ៊ីនច្រើនក៏ដោយ ក៏វារឹតតែប្រសើរបើសិនយើងអាចកាត់បន្ថយអាហារកែច្នៃបាន។ ចំពោះអាហារកែច្នៃនេះទៀតសោតមានដូចជាសាច់ក្រក សាច់ហេម និងអាហារកកជាដើម។ ការញ៉ាំអាហារកែច្នៃច្រើន ឬញឹកញាប់មិនធ្វើឱ្យខ្លាញ់ក្នុងរាងកាយយើងកើនឡើងកាន់តែច្រើន និងអាចបង្កជាការហើមពោះទៀតផងដោយសារអាហារទាំងនេះមានកម្រិតជាតិស្ករ និងជាតិសូដ្យូមខ្ពស់។

៣. បន្ថែមជាតិសរសៃក្នុងរបបអាហារ

ការបន្ថែមជាតិសរសៃដូចជាផ្លែឈើ បន្លែ ឬគ្រាប់សណ្ដែកចូលក្នុងរបបអាហារប្រចាំថ្ងៃក៏អាចជួយកម្ចាត់ជាតិខ្លាញ់ក្នុងខ្លួនយើងបានដែរ។ ជាមួយគ្នានេះដែរ ជាតិសរសៃមានគុណសម្បត្តិក្នុងការជួយឱ្យមានអារម្មណ៍ឆ្អែតបានយូរ និងកាត់បន្ថយអារម្មណ៍ស្រេកឃ្លានផងដែរ។ លើសពីនេះទៀត ការទទួលទានអាហារមានជាតិសរសៃច្រើនក៏អាចជួយទៅដល់ប្រព័ន្ធរំលាយអាហារបានដែរ។

៤. កំណត់បរិមាណអាហារ

ការញ៉ាំអាហារសុខភាពគឺពិតជាផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់រាងកាយ ប៉ុន្តែមិនមែនញ៉ាំដោយមិនកំណត់បរិមាណនោះទេ ពោលគឺមិនគួរញ៉ាំតិចពេក ឬច្រើនពេកនោះទេ។ ការកំណត់បរិមាណឱ្យសមស្របនឹងជួយបន្ទាបកម្រិតកាឡូរី កាត់បន្ថយខ្លាញ់កកកុញក្នុងខ្លួន និងធ្វើឱ្យរាងកាយទាញយកខ្លាញ់ល្អមកបម្លែងជាថាមពលផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

យុវជនចិនសម្រុកបង្ហោះសារ “បែកបាក់ស្នេហា” បន្ទាប់ពីរដ្ឋាភិបាលចេញច្បាប់ថ្មី ហាមឃាត់ទំនាក់ទំនងស្និទ្ធស្នាលជាមួយ AI

រដ្ឋាភិបាលចិន បានចេញបទបញ្ញត្តិថ្នាក់ជាតិចូលជាធរមានកាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅ ដើម្បីការពារកុំឱ្យប្រជាជនធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយ AI និងដើម្បីដោះស្រាយបញ្ហាអត្រាកំណើតទាប។

ឆ្នាំនេះកម្ពុជានៅតែជាម្ចាស់ផ្ទះរៀបចំ Miss Planet International ដដែល

កម្ពុជា​នៅតែ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កម្មវិធី Miss Planet International ដដែល ដែល​នឹង​ធ្វើ​ឡើង​នៅ​ រោង​មហោស្រព​កោះ​ពេជ្រ​នា​វគ្គ​ផ្ដាច់ព្រ័ត្រ។ ការ​រៀបចំ​នេះ​ជួយ​ឲ្យ​កម្ពុជា​ចំណេញ​រឿង​ជាច្រើន​ទាំង​ថវិកា កេរ្តិ៍ឈ្មោះ វប្បធម៌​ប្រពៃណី

Kaylee Hottle តួស្រីក្នុងភាពយន្ត Godzilla ត្រូវបាត់បង់ជីវិតក្នុងអាយុ 18 ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍

Kaylee Hottle តារាសម្តែងស្រីគថ្លង់ ដែលត្រូវបានស្គាល់យ៉ាងច្បាស់បំផុតតាមរយៈការសម្ដែងក្នុងខ្សែភាពយន្ត Godzilla ចំនួនពីរភាគ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តមួយកន្លែងក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក កាលពីព្រឹកព្រលឹមថ្ងៃអង្គារ ទី

ជប៉ុនត្រៀមមានវិធានការការពារ “សំឡេង” បុគ្គលល្បីៗពី AI

ក្នុងសម័យកាលដែល AI អាចត្រាប់តាមសំឡេងរបស់នរណាក៏បាន រហូតដល់ពេលខ្លះស្ទើរតែមិនអាចបែងចែកបានថា ជាសំឡេងពិត ឬជាសំឡេងក្លែងក្លាយ តើច្បាប់អាចការពារម្ចាស់សំឡេងបានដោយរបៀបណា?

គ្រូ​មួយ​ថ្ងៃ គ្រូ​មួយ​ជីវិត! លោកស្រី​ សុភា បុត្រឈរ ​ជូន​ប្រាក់​ ១៨​ ម៉ឺន​ដុល្លារ​ ដល់​គ្រូ​១៨​នាក់​ដែល​ធ្លាប់​បង្រៀន​កាលពីក្មេង

ដូច​ពាក្យ​ដែល​គេ​តែង​និយាយ ​គ្រូ​មួយ​ថ្ងៃ​គ្រូ​មួយ​ជិវិត ​គឺ​មន​ខុស​ពិត​មែន។ ជាក់​ស្ដែង ​លោកស្រី សុភា ​បុត្រឈរ ទោះ​ជា​ទៅ​ដល់​ទី​ណា​ក៏​មិន​ដែល​ភ្លេច​គ្រូ​បង្រៀន​ដែល​ធ្លាប់​បង្រៀន​លោក​ស្រី​កន្លង​មក​នោះ​ទេ។

BTS ចូលរួមបង្កើតប្រវត្តិសាស្ត្រក្នុងកម្មវិធី The 2026 FIFA World Cup Final Halftime Show!

ក្រុមចម្រៀងបុរស BTS បានឡើងសម្តែងនៅលើឆាកនៅ New Jersey Stadium សម្រាប់កម្មវិធី World Cup Halftime Show ជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ World Cup កំលុងពេលប្រកួតផ្តាច់ព្រ័ត្ររវាង Spain និង Argentina

ធុញនឹងការងារពេក អ្នកបើកយន្តហោះម្នាក់ចំណាយពេលជាង ២ ម៉ោង បើកបរយន្តហោះចេញជាអក្សរថា “ខ្ញុំធុញ”

នរណាក៏ធ្លាប់មានអារម្មណ៍ធុញទ្រាន់នឹងការងារដែរ ក៏ប៉ុន្តែអ្នកបើកយន្តម្នាក់នៅក្នុងចក្រភពអង់គ្លេស បានរំសាយភាពធុញទ្រាន់នេះទៅជាស្នាដៃដ៏ប្លែកមួយ ដោយបានចំណាយពេលជាង ២ ម៉ោងនៅលើផ្ទៃមេឃដើម្បី

​កុយ អេនណា ដើរឡើងភ្នំខ្ពស់បំផុតក្នុងស្រុក បង្ហាញសម្រស់ធម្មជាតិបៃតងខៀវស្រងាត់ សត្វព្រៃកម្រៗនៃកម្ពុជា

កុយ អេនណា ជា​ការងារ​ជា​តារា​បង្ហាញ​ម៉ូដ បវរកញ្ញា ហើយ​ក៏​ត្រូវ​បាន​ទទួល​ស្គាល់​ថា​អ្នក​ធ្វើ​ដំណើរ​ផ្សងព្រេង​ស្រី​ដែល​មិន​ចេះ​ខ្លាច​ក្នុង​ការ​ធ្វើ​ដំណើរ​ថ្មើរ​ជើង​ទៅ​កាន់​រមណីយដ្ឋាន​ផ្សេង​ៗ ដើម្បី​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​កន្លែង​ទេសចរណ៍​ខ្មែរ​គ្រប់​ខេត្ត​ក្រុង

ចង់លេងផ្លូវកាត់! បុរសកូរ៉េម្នាក់ប្រើប្រាស់វ៉ែនតាមាន AI លួចចម្លងក្នុងការប្រឡងថ្នាក់ជាតិ

រដ្ឋអាជ្ញាកូរ៉េខាងត្បូងបានចោទប្រកាន់បុរសម្នាក់ពីបទប្រើប្រាស់វ៉ែនតាឆ្លាតវៃ ដែលមានបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីលួចចម្លងក្នុងការប្រឡងយកវិញ្ញាបនបត្រថ្នាក់ជាតិ។ នេះជាចំណាត់ការផ្លូវ

អ៊ីតាលី ប្រទេសដំបូងគេដែលអនុញ្ញាតឱ្យបុគ្គលិកសុំច្បាប់ឈប់សម្រាកមើលថែសត្វចិញ្ចឹមឈឺដោយទទួលបានប្រាក់ឈ្នួល

ប្រទេសអ៊ីតាលីបានបង្កើតប្រវត្តិសាស្ត្រក្នុងនាមជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោក ដែលបានចែងជាផ្លូវការនូវសិទ្ធិរបស់បុគ្គលិកក្នុងការសុំច្បាប់ឈប់សម្រាកដើម្បីមើលថែសត្វចិញ្ចឹមមានជំងឺ ដោយនៅតែទទួលបានប្រាក់ឈ្នួល។