អាចសាកតាមបាន!​ ស្ទីលតុបតែងខ្លួនតិចៗ ៣ ចំណុចពីតារាស្រី Kim So Hyun ជួយលើកសម្រស់ឱ្យក្មេងជាងវ័យ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

រាប់មកដល់បច្ចុប្បន្នអស់រយៈពេលជិត ២០ ឆ្នាំទៅហើយដែលតារាស្រី Kim So Hyun បានចូលប្រឡូកក្នុងវិស័យ​សម្ដែងខ្សែភាពយន្ដ។ បន្ទាប់ពីចូលប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំទៅហើយ ក៏តារាស្រីរូបនេះនៅតែរក្សារូបរាង និងសម្រស់ក្មេងជាងវ័យដដែលនៅពេលដែលនាងត្រលប់មកវិញជាមួយនឹងខ្សែភាពយន្ដថ្មី។ ដូច្នេះតើប្រិយមិត្តមានដឹងអត់ថាតារាស្រីវ័យ ២៥ ឆ្នាំមានអាថ៌កំបាំងតុបតែងបែបណាខ្លះទើបអាចរក្សាសម្រស់បានយ៉ាងល្អបែបនេះ?

១.​ លេងស្ទីលសក់សេះស្ដើង

ជាធម្មតាតារាសម្ដែងស្រី Kim So Hyun តែងតែលេងស្ទីលសក់សេះស្ដើងមិនថាក្នុងខ្សែភាពយន្ដ ឬជិវិតប្រចាំថ្ងៃនោះទេ។ ម៉ូដសក់មួយនេះអាចជួយលាក់ទម្រង់ឆ្អឹងថ្ពាល់មិនឱ្យលេចឡើងខ្លាំងពេកធ្វើឱ្យមុខមានរាងមូលបន្ដិចដែលជាចំណុចសំខាន់មួយនៃភាពក្មេងជាងវ័យរបស់នាង។ ជាពិសេសជាមួយនឹងការវិលត្រលប់នូវរឿងថ្មី នាងបានបន្ថែមនូវម៉ូដសក់រួញតិចៗដែលធ្វើឱ្យកាន់តែទាក់ទាញ និងស្រស់ស្អាតដូចសិស្សស្រីអនុវិទ្យាល័យផងដែរ។

២. ផាត់មុខបែបទឹកក្រូចស្ដើង

ថ្មីៗនេះនៅក្នុងខ្សែភាពយន្ដរបស់តារាស្រី Kim So Hyun នាងបានផ្ដោតទៅលើការរំលេចឡើងនូវស្បែកភ្លឺរលោង និងភាពស្រស់ស្អាតបែបធម្មជាតិ។​ ដូច្នេះនាងបានជ្រើសរើសយកការផាត់មុខជាមួយពណ៌ស្រាលៗដោយផ្ដោតលើពណ៌ទឹកក្រូចជាគោល និងអមដោយពណ៌ផ្កាឈូក។ លើសពីនេះ ការជ្រើសរើសរបៀបផាត់មុខបែបស្រាលក៏បានធ្វើឱ្យនាងមើលទៅស្រស់ស្អាត ក្មេងជាងវ័យ និងគួរឱ្យស្រឡាញ់ ប៉ុន្តែបង្កប់ដោយភាពចាស់ទុំទៀតផង។

៣. ការជ្រើសរើសទម្រង់ចិញ្ចើម

ប្រសិនបើមានការលេងស្ទីលតុបតែង និងផាត់មុខស្រស់ស្អាត ប៉ុន្តែធ្វេសប្រហែសជានឹងការគូសទម្រង់ចិញ្ចើម នោះច្បាស់ណាស់មិនត្រឹមតែមិនលើកសម្រស់ទេថែមទាំងមើលទៅអាក្រក់ជាងមុនទៅទៀត។ ដូច្នេះទើបតារាស្រីរូបនេះបានជ្រើសរើសទម្រង់ចិញ្ចើមណាមួយដែលសាកសមនឹងនាង ហើយមើលទៅធម្មជាតិ និងមិនប្រើពណ៌ក្រាស់ពេកនោះទេ។ មិនត្រឹមប៉ុណ្ណេះ ការគូសទម្រង់ចិញ្ចើមបែបធម្មជាតិ និងប្រើពណ៌ស្រាលៗក៏ជាការពេញនិយមពីនារីៗនៅប្រទេសកូរ៉េខាងត្បូងផងដែរ៕ 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ