គូស្នេហ៍កូរ៉េល្បីៗ ចាប់ដៃគ្នារៀបមង្គលការសាងគ្រួសារ ក្រោយសម្ដែងរឿងរួមគ្នា

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

គូស្នេហ៍តារាសម្ដែងល្បីៗ កូរ៉េច្រើនគូបានលង់ស្រឡាញ់គ្នាក្នុងជីវិត ក្រោយមានឱកាសសម្ដែងរឿងរួមគ្នា មិនតែប៉ុណ្ណោះ​ ថែមទាំងបានចាប់ដៃគ្នាសាងគ្រួសារ។ ស្របពេលដែលគូស្នេហ៍ខ្លះនៅបន្ដភាពផ្អែមល្ហែមជាហូរហែ ខ្លះទៀតក៏សម្រេចចិត្ដបែកផ្លូវគ្នា ព្រោះហេតុផលផ្សេងៗ។ តោះទៅមើលថាជាគូស្នេហ៍ណាខ្លះ៖

១. HyunBin និង Son YeJin

តារាប្រុសស្រីមួយគូនេះ ត្រូវបានគេចាត់ទុកថាជាគូស្នេហ៍ផ្អែមល្ហែមមួយក្នុងប្រទេសកូរ៉េ។ មុនក្លាយជាគូស្នេហ៍ អ្នកទាំងពីរក៏ជាមិត្ដភក្ដិ និងស្គាល់គ្នាជាច្រើនឆ្នាំមកហើយ។ ក្រោយសម្ដែងរឿងរួមគ្នា “Crash Landing On You” កាលពីឆ្នាំ ២០១៩-២០២០ អ្នកទាំងពីរក៏ចាប់ផ្ដើមសេពគប់មើលចិត្ដថ្លើមគ្នា និងសម្រេចប្រកាសពីទំនាក់ទំនងរបស់ខ្លួនជាផ្លូវការ ហើយអ្នកទាំងពីរបានរៀបមង្គលការនៅដើមឆ្នាំ ២០២២ និងទទួលបានចំណងដៃកូនប្រុសម្នាក់។

២. Song HyeKyo និង Song Joongki

Song HyeKyo និង Song Joongki ក៏ជាគូស្នេហ៍ល្បីខ្លាំង​ក្នុងប្រទេសកូរ៉េខាងត្បូង។ អ្នកទាំងពីរបានសម្ដែងរឿងរួមគ្នាកាលពីឆ្នាំ ២០១៦ គឺ “Descendants of the Sun”។ ក្រោយ​ចប់​រឿង អ្នកទាំងពីរបានសេពគប់គ្នា និងសម្រេចចិត្ដរៀបការនៅឆ្នាំ ២០១៧។ អ្វីដែលគួរឲ្យសោកស្ដាយ ចំណងអាពាហ៍ពិពាហ៍របស់អតីត​គូស្វាមី​ភរិយាគូនេះមិនបាន​យូរឡើយ ហើយក៏សម្រេចចិត្ដលែងលះគ្នាវិញ ក្នុងឆ្នាំ ២០១៩។

៣. Kim So-Yeon និង Lee SangWoo

តួស្រីលេចធ្លោក្នុងរឿង Penthouse គឺ Kim So-Yeon បានជួបគ្នាជាមួយស្វាមីរបស់នាងតារាប្រុស Lee Sang Woo កាលពីឆ្នាំ ២០១៦។ ក្រោយសម្ដែងរឿងរួមគ្នា Happy Home របស់ MBC អ្នកទាំងពីរក៏មានចិត្ដលើគ្នា និងប្រកាសពីទំនាក់ទំនងរបស់ខ្លួនជាផ្លូវការ។ អ្នកទាំងពីរបានសម្រេចរៀបការនៅក្នុងឆ្នាំ ២០១៧ យ៉ាងស្ងៀមស្ងាត់ ដោយមានតែសាច់ញាតិ និងមិត្ដភក្ដិជិតស្និទ្ធចូលរួមប៉ុណ្ណោះ។

៤. JiSung និង Lee Bo-Young

គូស្នេហ៍ដែលផ្អែមល្ហែមអស់ជាច្រើនឆ្នាំ នៅតែមិនប្រែប្រួលគឺ Jisung និង Lee Bo-Hyung ហើយ​អ្នក​ទាំង​ពីរ​​បានជួបគ្នាអំឡុងពេលសម្ដែងរឿង។ អ្នកទាំងពីរបានជួបគ្នាដំបូងក្នុងឆ្នាំ ២០០៤ ក្នុងរឿង “The Last Dance” និងបានប្រកាសពីទំនាក់ទំនងក្នុងឆ្នាំ ២០១៧។ អ្នកទាំងពីរសម្រេចចិត្ដរៀបការសាងគ្រួសារក្នុងឆ្នាំ ២០១៣។​ អ្នកទាំងពីរទទួលបានចំណងដៃកូន ២ នាក់។

៥. Koo Hye-sun និង Ahn Jae-Hyun

តួស្រីល្បីក្នុងរឿង F4 គឺតារាស្រី Koo Hye-sun បានជួបស្វាមីរបស់នាង នៅពេលសម្ដែងក្នុងរឿង “Blood” ឆ្នាំ ២០១៥។ រំលងបាន ១ ឆ្នាំ ក្នុងឆ្នាំ ២០១៦ អ្នកទាំងពីរក៏បានសម្រេចរៀបការ។ តែរួមរស់នៅជាមួយគ្នា ៣ ឆ្នាំ អ្នកទាំងពីរក៏បានសម្រេចចែកផ្លូវគ្នា ដោយសាររស់នៅមិនចុះសម្រុង។ ការលែងលះរបស់អ្នកទាំងពីរបានក្លាយជារឿងអាស្រូវធំមួយក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ។

៦. Ryu Soo-Young និង Park Ha-Sun

ចំណែកគូស្នេហ៍មួយគូនេះវិញ បានជួបគ្នាអំឡុងពេលសម្ដែងរឿងរួមគ្នាក្នុងឆ្នាំ ២០១៣ គឺរឿង “Two Weeks” និងចាប់ផ្ដើមមើលចិត្ដថ្លើមគ្នាក្នុងឆ្នាំ ២០១៤។ ក្រោយពីសេពគប់គ្នាបានរយៈពេលជាង ៣ ឆ្នាំ អ្នកទាំងពីរក៏សម្រេចរៀបការសាងគ្រួសារក្នុងឆ្នាំ ២០១៧។ បច្ចុប្បន្ន អ្នកទាំងពីរទទួលបានចំណងដៃកូនស្រីម្នាក់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ