Song Kang និង Kim So Hyun វិលមកជួបគ្នាម្ដងទៀត ក្រោយឃ្លាតអស់ ៥ ឆ្នាំ បន្ទាប់ពីរឿង Love Alarm

តារាសម្តែង Song Kang និង Kim So Hyun ចាប់ដៃគ្នាសម្តែងម្ដងទៀត ក្នុងរឿងភាគមនោសញ្ចេតនាថ្មីដែលមានចំណងជើងថា White Scandal ភាពយន្តបែបស្នេហាក្រោមកិច្ចសន្យា ពោពេញទៅដោយអាថ៌កំបាំង និងការដណ្តើមអំណាច។

បន្ទាប់ពីបានឆក់យកបេះដូងអ្នកគាំទ្រក្នុងរឿង Love Alarm កាលពី ៥ឆ្នាំមុន តារាសម្តែងកូរ៉េខាងត្បូងទាំងពីររូបនេះ នឹងត្រូវសម្ដែងរួមគ្នាសាជាថ្មីក្នុងរឿងភាគ White Scandal។ ភាពយន្តនេះផ្ដោតទៅលើតួអង្គ Ji Eun Seol សម្តែងដោយ Kim So Hyun ដែលជាអតីតតារាសម្តែងវ័យក្មេងដ៏មានប្រជាប្រិយភាពម្នាក់ ប៉ុន្តែអាជីពរបស់នាងត្រូវដួលរលំទាំងស្រុង បន្ទាប់ពីនាងបានចេញមុខទទួលកំហុសជំនួសបងប្រុស។

ដោយបាត់បង់អ្វីៗគ្រប់យ៉ាងត្រឹមមួយប៉ព្រិចភ្នែក Eun Seol មិនបានបោះបង់ក្តីស្រមៃក្នុងវិស័យសិល្បៈឡើយ ដោយនាងបានដកខ្លួនទៅធ្វើការនៅពីក្រោយឆាកជា អ្នកចាត់ការតារា ទាំងព្យាយាមលាក់ទុកនូវការឈឺចាប់ពីអតីតកាល។​

ព្រហ្មលិខិតបាននាំឱ្យនាងជួបជាមួយ Dan Yi Hyuk សម្តែងដោយ Song Kang ដែលជាតារាលំដាប់កំពូល និងជាកូនក្រៅច្បាប់នៃគ្រួសារមហាសេដ្ឋីដ៏មានអំណាច និងកំពុងជាប់ជំពាក់ក្នុងសង្គ្រាមដណ្តើមមរតក។ ដើម្បីបំពេញបំណងចុងក្រោយរបស់ម្តាយដែលបានចែកឋានទៅ និងដើម្បីដកខ្លួនចេញពីការដណ្តើមអំណាចក្នុងក្រុមហ៊ុន Yi Hyuk បានស្នើទៅ Eun Seol ឱ្យធ្វើជា “សង្សារក្នុងកិច្ចសន្យា”។

គួរ​ឱ្យដឹងថា White Scandal ជាភាពយន្តភាគដែលដកស្រង់ចេញពីស្នាដៃដើមដ៏ល្បីល្បាញរបស់​ Kim Ga Eun ដែលជាម្ចាស់ស្នាដៃរឿង Call It Love ខណៈទទួលបានលោក Kim Cheol Kyu ម្ចាស់ស្នាដៃរឿង Mother និង Flower of Evil មកធ្វើជាអ្នកដឹកនាំ។

បច្ចុប្បន្ន រឿងខាងលើកំពុងស្ថិតក្នុងដំណាក់កាលជ្រើសរើសតួសម្តែង ដោយគ្រោងនឹងចាប់ផ្តើមការថតនៅចន្លោះឆមាសទី២ ឆ្នាំនេះ បន្ទាប់ពីតួឯកប្រុស Song Kang បញ្ចប់ការថតរឿង Four Hands៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត



Leave a Reply

Your email address will not be published.Required fields are marked *