អផ្សុក? តោះ ទៅអានសៀវភៅនៅ «បណ្ណាល័យ​សៀមរាប» នរណាៗក៏អាចចូលអានបានដែរ!

បណ្ណាល័យ​សាធារណៈ​ទើប​បើក​ថ្មី​មួយ​នៅ​កណ្តាល​ក្រុង​សៀមរាប មាន​ឈ្មោះ​ងាយ​ចាំ​មែនទែន គឺ «បណ្ណាល័យ​សៀមរាប» កំពុង​ដំណើរការ និង​ស្វាគមន៍​សាធារណជន ពី​ថ្ងៃ​អង្គារ​ដល់​ថ្ងៃ​អាទិត្យ ចាប់​ពី​ម៉ោង ៨ ព្រឹក-៧ យប់។

នៅ​លើ​របង​ពណ៌​ស លម្អ​ដោយ​ផ្ទាំង​គំនូរ​ប្រកប​ដោយ​សិល្បៈ​ទាក់ភ្នែក យើង​អាច​មើល​ឃើញ​ពី​ចម្ងាយ​ថា​ជា «បណ្ណាល័យ​សៀមរាប» ដែល​មាន​សៀវភៅ​ជាច្រើន​ក្បាល​ទាំង​ភាសាខ្មែរ និង​អង់គ្លេស គ្រប់​ប្រភេទ​ចម្រុះ​គ្នា សម្រាប់​អ្នក​ស្រលាញ់​ការ​អាន​គ្រប់​វ័យ។

នៅ​ជាន់​ផ្ទាល់​ដី​ខាងក្រៅ ជា​កន្លែង​អង្គុយ​ញ៉ាំ​ភេសជ្ជៈ​ត្រជាក់​ៗ ក្នុង​តម្លៃ​សមរម្យ ​និង​អង្គុយ​ផាត់​ពណ៌​លើ​ផ្ទាំង​គំនូរ​ស្រាប់​ៗ ឬ​គូរ​រូប​កម្សាន្ត​លេង។ ចំណែក​ខាង​ក្នុង​វិញ មាន​ហ្គេម​បែប Board Game សប្បាយ​ៗ​ជាច្រើន​សម្រាប់​លេង​កម្សាន្ត ក៏​ដូចជា​បង្កើន​ភាព​ច្នៃ​ប្រឌិត និង​ប្រាជ្ញា។

បន្ទាប់​មក​យើង​អាច​ដើរ​ឡើង​​តាម​ជណ្តើរ​ពណ៌​ខៀវ​ស្រស់​ទៅ​ជាន់​ខាង​លើ​ជា​ផ្ទះ​ឈើ​បែប​ខ្មែរ ជា​កន្លែង​ដាក់​តម្កល់​សៀវភៅ​តាម​ប្រភេទ និង​ភាសា ព្រម​ទាំង​ដាក់​បង្ហាញ​ស្នាដៃ​សិល្បៈ​មួយ​ចំនួន​ផង​ដែរ។ ការ​រៀបចំ​ដាក់​តាំង​សៀវភៅ​គ្រប់​ជ្រុង សុទ្ធតែ​មាន​របៀប និង​ភាព​ទាក់ទាញ…កន្លែង​អង្គុយ​អាន​ក៏​មាន​ច្រើន​ដូចគ្នា។

ចំណែក​នៅ​លើ​តុ​ឈើ​វែង​មួយ​ក្នុង​នោះ អ្នក​នឹង​ឃើញ​មាន​កុំព្យូទ័រ​យួរដៃ (laptop) ២-៣ គ្រឿង ដាក់​ជូន​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ស្រាវជ្រាវ​ឯកសារ ឬ​បំពេញ​កិច្ច​ការងារ​ផ្សេង​ៗ។ នៅ​ក្បែរ​នោះ​ផង​ដែរ ក៏​មាន​បន្ទប់​អំណាន​រៀបចំ​ជា​ពិសេស​សម្រាប់​កុមារ​តូច​ៗ អាច​អង្គុយ​លេង​ល្បែង​ពង្រឹង​ចំណេះ​ដឹង​ផ្សេង​ៗ ក៏​ដូចជា​អាន​សៀវភៅ​ដែល​ខ្លួន​ចូលចិត្ត។

ក្រៅពី​ផ្តល់​សៀវភៅ​សម្រាប់​អាន​ឥតគិតថ្លៃ «បណ្ណាល័យ​សៀមរាប» ក៏​មាន​ថ្នាក់​តន្ត្រី និង​ថ្នាក់​សិល្បៈ​ផង​ដែរ អាច​ធ្វើការ​សាកសួរ​ព័ត៌មាន​លម្អិត​ទៅ​កាន់​ហ្វេសប៊ុក​ផេក​ផ្ទាល់ ឬ​តេលេក្រាម​លេខ 085 836 478។

ទីតាំង ៖ https://goo.gl/maps/7rWut9iW6MrEicv49



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ