តើបុរសបែបណាដែល យ៉ែម ស្រីពេជ្រ ប្រាថ្នាចង់បានជាស្វាមី?

នៅក្នុងជីវិតរស់នៅសព្វថ្ងៃ បុគ្គលម្នាក់ៗរមែងតែងចង់ជួបដៃគូ និងជីវិតគូដែលសមប្រកប តួយ៉ាង បុគ្គលខ្លះមានសំណាងបានជួបគូគាប់ តែបុគ្គលខ្លះមិនសមប្រកបក៏ជួបស្នេហាបាក់បែក ម្ល៉ោះហើយទើបការជ្រើសរើសដៃគូ ដើម្បីសាងជីវីតគូបានក្លាយទៅជារឿងសំខាន់បំផុតសម្រាប់បុគ្គលម្នាក់ៗមិនថាបុរស ឬស្រ្តីនោះទេ។

ពិតមិនខុសពីការលើកឡើងខាងលើ តារាសម្តែងដែលបានកំពុងវិវត្តខ្លួនមកជាពិធីការិនីថ្មីថ្មោង កញ្ញា យ៉ែម ស្រីពេជ្រ ក៏គិតដូចគ្នាដែលថា ការសម្រេចជ្រើសរើសបុគ្គលណាម្នាក់ជាគូអនាគតគឺជារឿងសំខាន់បំផុតសម្រាប់ជីវិតមនុស្សស្រី។

គិតចាប់តាំងពីប្រឡូកសិល្បៈច្រើនឆ្នាំមកហើយ គេពុំដែលលេចឮថាកញ្ញា យ៉ែម ស្រីពេជ្រ លើកយករឿងគូជីវិតមកនិយាយម្តងណាឡើយ បើទោះកន្លងទៅមានពាក្យចចាមអារ៉ាមថា មានបុរសជាច្រើនសុំនាងរៀបការក្តី រហូតចូលវ័យ ២៦ឆ្នាំ ស្រាប់តែតារាស្រីរូបនេះប្រាប់ថា នាងចង់បានគ្រួសារដ៏កក់ក្តៅមួយដូចមិត្តរួមអាជីពផ្សេងទៀតដែរ។ និយាយដល់រឿងគូជីវិតក៏មានសំនួរបែបសាមញ្ញអណ្តែតឡើងមកជាចម្ងល់ថា តើបុរសបែបណាទៅដែលកញ្ញា យ៉ែម ស្រីពេជ្រ ប្រាថ្នាចង់បានជាស្វាមី?

ឆ្លើយតបភ្លាមៗដោយមិនលាក់លៀម អតីត Freshie Girl ឆ្នាំ២០១៥ រូបនេះលើកឡើងយ៉ាងងាយៗខ្លីៗថា៖ «បុរសដែលខ្ញុំពេញចិត្តគឺគាត់ចិត្តទូលាយ គាត់ស្រលាញ់មនុស្សជុំវិញខ្លួន ធម្មតាតែគាត់ស្រលាញ់មនុស្សជុំវិញខ្លួន គាត់ប្រាកដជាចេះចែករំលែកក្តីស្រលាញ់មកខ្ញុំ ទៅកាន់គ្រួសារខ្ញុំ។ ងាយៗបែបហ្នឹង! (សើច) ហើយគាត់កុំយាយច្រើនពេក ព្រោះភាគីខាងស្រីនេះនិយាយច្រើនណាស់ តែនិយាយច្រើនវាយគ្នានិយាយ»។

ទន្ទឹមនឹងការប្រាប់ឱ្យដឹងពីអត្តចរិតបុរសដែលកញ្ញាប្រាថ្នាចង់បាន ពិធីការិនីកម្មវិធី «អ្នកជិតខាង» របស់ស្ថានីយទូរទស្សន៍ភីអិនអិនរូបនេះ ក៏បានឱ្យដឹងថា ដោយសារពេលនេះកញ្ញាជាប់រវល់ការងារច្រើន និងគិតចង់ឲ្យការងាររឹងមាំជាមុនសិន ទើបគិតគូរពីរឿងស្នេហា ខណៈបច្ចុប្បន្នគេដឹងថា កញ្ញាកំពុងមមាញឹកជាមួយការថតពាណិជ្ជកម្ម និងថតម៉ូដសម្អាងការ ហើយថ្មីៗនេះកញ្ញាទើបទទួលថតភាពយន្តភាគវិញផងដែរ។ មិនតែប៉ុណ្ណោះ នៅចុងឆ្នាំ២០២១ និងដើមឆ្នាំ២០២២នេះ កញ្ញាទទួលបានឱកាសដ៏ធំជាពិធីការិនីឱ្យកម្មវិធី «អ្នកជិតខាង» របស់ស្ថានីយទូរទស្សន៍ភីអិនអិន ដែលឱកាសការងារដ៏ធំនេះត្រូវគេដឹងថា កំពុងជ្រោងប្រជាប្រិយភាពតារាស្រីរូបនេះឱ្យរីកឡើងមួយកម្រិតទៀត បន្ថែមពីលើអាជីពសម្តែងដែលនាងកំពុងមានឈ្មោះបោះសំឡេងស្រាប់។

គិតមកទល់ពេលនេះ កញ្ញា យ៉ែម ស្រីពេជ្រ ប្រឡូកសិល្បៈប្រមាណ៧ជិត៨ឆ្នាំហើយ។ តួឯកស្រីរឿង «ពូជមួយត្រួយបី» នេះ ជាតារាស្រីម្នាក់ដ៏មានទេពកោសល្យ។ នាងធ្លាប់លេចមុខក្នុងភាពយន្តល្បីៗជាច្រើនទាំងរឿងដុំ និងរឿងភាគ។ មិនថាតួកាច ឆ្នាស់ឆ្នើម ឬតួស្លូត នាងអាចសម្តែងបានយ៉ាងល្អ និងទទួលបានការសរសើរយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន និងអ្នកដឹកនាំរឿង។ ជារឿយៗ នាងតែងទទួលការកោតសរសើរពីបុគ្គលជុំវិញខ្លួនដែលធ្លាប់បានរួមការងារជាមួយគ្នាថា ជាតារាស្រីមួយរូបដែលមិនចេះប្រកាន់ចរិតតួឯក មិនថាអ្នកដឹកនាំរឿងជ្រើសរើសនាងឱ្យសម្តែងតួរង តួម្តាយ ឬតួតូចតាច ក៏នាងរីករាយនិងទទួលថតទាំងអស់។ កាលពីឆ្នាំ២០១៩ តារាសម្តែង យ៉ែម ស្រីពេជ្រ បានទទួលបានការបោះឆ្នោតគាំទ្រ ក្លាយជាតារាសម្តែងស្រីឆ្នើមមួយរូបប្រចាំកម្ពុជា ពីខ្សែភាពយន្តខ្មែរខ្នាតធំរឿង «នាឡិកាដាស់វិញ្ញាណ» ឬហៅថា «The Clock» ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ