គូស្នេហ៍ល្បីៗក្នុងវិថីសិល្បៈ ៤គូ​ជាប់ឈ្មោះមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅអាស៊ី

ជាការពិតណាស់មានគូស្នេហ៍សិល្បៈជាច្រើនដែលលង់ស្រឡាញ់និងសាងអនាគតរួមគ្នាតែមានតិចតួចប៉ុណ្ណោះដែលរួមរស់ជាមួយគ្នាបានយូរ។ មិនតែប៉ុណ្ណោះក៏មិនមែនគ្រប់គូសុទ្ធតែជោគជ័យទាំងពីរដែរតែ ៤ គូខាងក្រោមនេះមិនត្រឹមតែផ្អែមល្ហែមគ្រប់ពេលទេថែមទាំងជាប់ឈ្មោះជាតារារកប្រាក់ចំណូលបានច្រើនទាំងគូទៀតផង។ តោះមកមើលថាតើគូស្នេហ៍ល្បីៗណាខ្លះទៅដែលជាប់ក្នុងបញ្ជីមានទ្រព្យសម្បត្តិច្រើននៅក្នុងតំបន់អាស៊ី៖

 ១. Tony Leung និង Carina Lua

ជាតារាប្រុសស្រីមានឈ្មោះល្បីនៅហុងកុងនិងជាគូស្នេហ៍ដែលស្រឡាញ់គ្នារាប់សិបឆ្នាំនៅតែមិនប្រែចិត្តខណៈរួមរស់ជាមួយគ្នាមិនតិចជាង ៣៣ ឆ្នាំឡើយ។ អ្នកទាំងពីរបានរៀបការជាមួយគ្នាក្នុងឆ្នាំ ២០០៨ ថ្វីបើមិនទាន់មានកូនមួយគ្រាប់នឹងគេប៉ុន្ដែទំនាក់ទំនងគឺស្អិតល្មួតដូចគូស្នេហ៍ទើបរៀបការថ្មីថ្មោងអ៊ីចឹង។ គូស្នេហ៍ចំណាស់នេះតែងតែត្រូវបានមហាជនប្រទះឃើញចំណាយពេលវេលាជាមួយគ្នារៀងរាល់ទំនេរពីការងារដូចជាទៅដើរលេងសមុទ្រ ជិះស្គីទឹក ស្ទូចត្រីជាដើម។ ក្រៅពីមានទំនាក់ទំនងល្អហើយនោះក៏ត្រូវបានគេចាត់ទុកជាគូស្នេហ៍មានទ្រព្យសម្បត្តិច្រើននិងរស់នៅយ៉ាងស៊ីវិល័យដោយមានផ្ទះតម្លៃជាង ១៣ លានដុល្លារ យន្ដហោះឯកជន និងមានទ្រព្យសម្បតិ្តរួមគ្នាប្រមាណជាង ៨០ លានដុល្លារអាមេរិក។

២. Rain និង Kim Taehee

ជាគូស្នេហ៍ Goal មួយប្រចាំប្រទេសកូរ៉េខាងត្បូង។​ ភាពផ្អែមល្ហែមមិនចេះចប់របស់អ្នកទាំងពីរតែងតែធ្វើឲ្យហ្វេនៗក៏ដូចជាមហាជនលួចច្រណែនស្ទើរគ្រប់ពេលវេលា។  រៀបការក្នុងឆ្នាំ ២០១៧ តារាប្រុសស្រីនេះមានចំណងដៃកូនពីរហើយនិងរស់នៅយ៉ាងសាមញ្ញសូម្បីតែអាពាហ៍ពីពាហ៍ចំណាយអស់ត្រឹមជាង ១០០០ ដុល្លារប៉ុណ្ណោះ។ ​ ចំណាយពេលសឹងតែជាង ១០ ឆ្នាំក្នុងវិស័យសិល្បៈអ្នកពីរអាចរកបានប្រាក់ចំណូលយ៉ាងក្រាស់ក្រែលពីការច្រៀង ថតរឿង និងស្បតពាណិជ្ជកម្មផ្សេងៗ។ បច្ចុប្បន្នគូស្នេហ៍ត្រូវបានគេរំពឹងថាមានទ្រព្យសម្បត្តិច្រើនជាង ៧២ លានដុល្លារអាមេរិក។​

៣. Deepika Padukone និង Ranveer Singh

រៀបការអស់រយៈពេលជាង ៤ ឆ្នាំ ទំនាក់ទំនងស្នេហារបស់ Deepika Padukone និង Ranveer Singh នៅតែស្អិតរមួតរហូតដល់ពេលថ្មីៗនេះ អ្នកទាំងពីរត្រូវបានគេបោះឆ្នោតជាប់ជាគូស្នេហ៍មានឥទ្ធិពលខ្លាំងបំផុតនៅប្រទេស ឥណ្ឌា ឈ្នះអស់គូស្នេហ៍ល្បីៗជាច្រើនទៀតដែលរួមអាជីពតែមួយ។  Padukone ក៏ជាតារាស្រីមានឈ្មោះល្បីម្នាក់ផងដែរដោយអាចរកប្រាក់ចំណូល ១ ឆ្នាំៗ រាប់លានដុល្លារគិតមកទល់ពេលនេះមានទ្រព្យសម្បត្ដិ ៤០ លានដុល្លារ ខណៈស្វាមីរបស់នាងលោក Ranveer Singh មានទ្រព្យសម្បតិ្ដសរុបជាង ២០ លានដុល្លារគិតសរុបជាង ៦០ លានដុលា្លរអាមេរិក។

៤. Fann Wong និង Christopher

គូស្នេហ៍មួយគូនេះចាប់ផ្ដើមមានឈ្មោះបោះសំឡេងបន្ទាប់ពីសម្ដែងរឿង «យ៉ាងគួរនិងសៀវឡុងនី» រួមគ្នាកាលពីឆ្នាំ ១៩៩៨។ បន្ទាប់មកអ្នកទាំងពីរក៏លង់ស្រឡាញ់និងសេពគប់គ្នាហើយសម្រេចចិត្តរៀបការនៅក្នុងឆ្នាំ ២០០៩ ខណៈបច្ចុប្បន្នមានកូនប្រុសម្នាក់។ អ្នកទាំងពីរក៏ត្រូវបានគេចាត់ទុកជាគូស្នេហ៍ដ៏ផ្អែមល្ហែមមួយដែរព្រោះតែងតែបង្ហោះរូបបង្ហាញក្ដីស្រឡាញ់តាមបណ្ដាញសង្គម IG ជាពិសេសរៀងរាល់ថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍តែម្ដង។ រីឯទ្រព្យសម្បត្តិរបស់អ្នកទាំងពីរគឺមានប្រមាណជាជាង ៣០ លានដុល្លារ។

តោះគូស្នេហ៍ណាដែល ប្រិយមិត្ត ចូលចិត្តបំផុត?



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម